ភាគ១៤:វ៉ៃក្បាលអង្អែលខ្នងច្បាស់ក្រឡែត

2.7K 235 1
                                    


ព្រោង...!វិនាទីនេះនាយមិនគិតអ្វីច្រើនឡើយគេហក់ព្រូសទៅជួយក្មេងប្រុសម្នាក់នេះ បន្ទាប់ពីស្រង់ចេញពីទឹកបានហើយជុងហ្គុកដាក់អោយថេយ៉ុងក្បែរមាត់អាងទឹក ខណៈពេលនេះថេយ៉ុងបាត់ស្មារីសន្លប់តាំងពីពេលណាក៏មិនដឹង។

" ថេយ៍ - ថេយ៉ុង" ជុងហ្គុកលើកដៃទះថ្ពាល់ថេយ៉ុងតិចៗមុខឡើងស្លេកមិនដឹងលេបទឹកប៉ុន្មានតោនចូលទៅក្នុងពោះ

"ថេយ៍..." ជុងហ្គុកលើកដៃផ្ដុំគ្នាដាក់លើទ្រូងផ្នែកចុងដង្ហើមរាងតូចធ្វើចលនាទៅមកមាត់ឧទានហៅឈ្មោះរាងតូចមិនដាច់

" ថេយ៍ នេះជុងហ្គុកប្អូនកើតអី?" អ្នកស្រីចន

" លង់ទឹក.." ជុងហ្គុកឆ្លើយរួចក៏អោនមកជិតមាត់រាងតូចថើបបញ្ជូលខ្យល់អោយ...

" ព្រះ..!! អ្នកស្រីចនលើកដៃបិទ ភ្នែកមិនហ៊ានមើលច្បាស់ៗ HD ពេក...

" ខិះៗ" ថេយ៉ុងឈ្លក់ទឹកចេញមក

"ថេយ៉ុង " រាងក្រាស់ញញឹមមើលមុខស្លេករាងតូច

"ហឹម.." រាងតូចក្រហឹមរួចក៏សន្លប់ម្តង

"ឆាប់នាំប្អូនទៅបន្ទប់ទៅ" អ្នកស្រីចន

មិនបង្អន់យូរជុងហ្គុកបាននាំរាងតូចមកបន្ទប់ខ្លួនអ្នកស្រីចនបានផ្តាស់សម្លៀកបំពាក់អោយ រាងតូចដោយយកខោអាវជុងហ្គកពាក់អោយមេឃក៏រាងយប់ទៅហើយអ្នកស្រីចនក៏បានខលប្រាប់អ្នកផ្ទះថេយ៉ុងរួចគ្រាន់តែប្រាប់ថានៅគេងទីនេះមិនបានប្រាប់ថាលង់ទឹក។

"ខ្លួនអត់សូវក្តៅទេ" អ្នកស្រីចនលើកដៃស្ទាបថ្ទាល់អនាគតកូនប្រសារ

"និយាយចឹងម៉េចក៏ថេយ៍លង់ទឹក? ស្រ្តីចំណាស់ងាកមកសួរកូនប្រុស

"កូនគ្រាន់តែច្រានគេលេង" ជុងហ្គកឆ្លើយធម្មតាទាំងដែលមុននេះគេភ័យសឹងស្លាប់ទៅហើយ

"អាកូនកំហូច..!"

"អួយៗម៉ាក់ឈឺម៉ាក់"អ្នកស្រីចនមួលស្លឹកត្រចៀកជុងហ្គុក

"កូនក៏ដឹងថាប្អូនបាត់ការចងចាំ"

"អួយម៉ាក់ បាត់ការចងចាំវាមិនទាក់ទងគ្នារឿងចេះហែលទឹកឬមិនចេះនោះទេតាចេះគឺចេះហើយ"

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now