ភាគ៤៧:នឹក

1.6K 145 1
                                    

« បងទៅធ្វើការហើយ..! » បរិភោគអារហាពេលល្ងាចចប់លោកគីមក៏និយាយទៅកាន់ប្រពន្ធ

« ចាស៎បង »

« សឺតៗ អូននៅតែក្រអូបដដែល » លោកគីមថើបថ្ពាល់ប្រពន្ធពីសឺត នៅឆ្លៀតសសើរទៀត ធ្វើអោយថេយ៉ុងអៀនរឹងថ្គាមទៅហើយ

« បងហ៎មិនចេះខ្មាស់កូន» អ្នកស្រីគីម និយាយទាំងអឹមអៀន អ្នកជាប្តីញញឹមបន្ទិចទើបដើរចេញទៅជាមួយមនុស្សជំនិត

« អ្នកស្រីផ្កាដែលកម្មង់មកដល់ហើយចា៎ » ក្រោយលើកគីមចេញផុត អ្នកបម្រើក៏ចូលមកនិយាយ

« ផ្កាអ្វីទៅម៉ាក់? » ថេយ៉ុងងឿងឆ្ងល់ក៏សួរឡើង

« កូនផ្កាម៉ាក់កម្មង់យកមកផ្តាំក្បែរបងផ្ទះកុំអោយដីទំនេរនិងណា៎ មួយវិញទៀតម៉ាក់ខ្ចិលទៅហាងទើបចង់បញ្ជេញញើសចេញមកខ្លះ »

« ចឹងកូនសុំចូលរួមដែរ »

« ប្រាកដហើយ » ចប់សន្ទនារពីរនាក់ម៉ាក់កូនបណ្តើរគ្នាទៅដាំផ្កា

ដាំបានមួយសន្ទុះ អ្នកបម្រើ ក៏ដើរមកនិយាយប្រាប់ថាអ្នកស្រីចន អញ្ជើយមក វិញមិនទាន់ចប់ អ្នកស្រីចនក៏ដើរមកដល់ល្មម។

« ពីរនាក់ម៉ាក់កូននៀកកំពុងធ្វើអីនិង? » អ្នកស្រីចន
« ជម្រាបសួរអ្នកម៉ាក់ » ថេយ៉ុង

« ជាថេវ៉ុនឬក៏ជាថេយ៉ុងនៀក? » អ្នកស្រីចន ធ្វើជានិយាយលេងសើចទាំងដឹងច្បាស់ក្នុងចិត្ត

« ជាថេយ៉ុងបាទ »
« ហាសហាម៉ាក់សួរធ្វើពើតា៎ »

« ខ្យល់អីបក់មករកយើងដល់ផ្ទះនៀក? » អ្នកស្រីគីមនិយាយរបៀបលេងសើចដាក់មិត្តខ្លួន

« មិនបានមករកឯងទេយើងមករកកូនប្រសារយើងតើ » អ្នកស្រីចនតបវិញមិនអោយចាញ់ចិត្តគ្នា

« ឆឹស »

« ចុះនេះឯណាថេវ៉ុន? » គាត់សួរឡើង ងាកមើលឆ្វេងមើលស្តាំមិនឃើញថេវ៉ុន

« ថេវ៉ុនទៅណាតាំងពីព្រឹកមកម្ល៉េះ » អ្នកស្រីគីម

« ស្តាយណាស់ថាមកបបួល កូនទាំងពីទៅលេងនៅផ្ទះ »

« មកយកកូនយើងទៅផ្ទះឯងរហូតមិនក្រែងចិត្តយើងជាម៉ែទេហ្ហេស? »

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now