ភាគ២២:យើងមិនស្រលាញ់របស់មានម្ចាស់ទេ

2.1K 177 0
                                    

-ព្រឹកថ្ងៃថ្មី

" ថេយ៉ុងនៅឯណា? " ជុងហ្គុក
" ទៅសាលាបាត់ហើយ លឺថាប្រញាប់ទៅសាលាម៉ាក់ក៏អោយប៊ីនជូនទៅមុន" អ្នកស្រីចន

" ទៅសាលាហើយ? " ជុងហ្គុកផ្ទួនពាក្យសួរបក ព្រឹកឡើងមិនទាន់បាន Kiss morning ផងទៅរៀនបាត់ ><

" បើកភ្នែកឡើងសួររកប្រពន្ធតែម្តងហើយណ្ន៎លោកកូន" លោកចន
" ........ "

[ Skip]

ថេយ៉ុងប្រញាប់ប្រញាល់ចូលក្នុងថ្នាក់រៀនព្រោះព្រឹកនេះជីមីនបានណាត់អោយមកសាលានិយាយរឿងថេវ៉ុន....

" យ៉ាងមិចហើយបានសាច់ការអីខ្លះទេ? " ថេយ៉ុងអង្គុយលើតុរៀនសួរជីមីន
" គ្មានតម្រុយអីបន្ទិចទេ" ថេយ៉ុងទម្លាក់ទឹកមុខចុះ ពេលលឺសម្តីជីមីន

" អឺៗទ្រាំសិនទៅណាកុំធ្វើមុខចឹងអី" ថេយ៉ុងពេបមាត់ដាក់ជីមីនក្រាបមុខនិងតុរៀន អោយគេទ្រាំដល់ណាទៀត? ទ្រាំឡើងបានប្តីមួយហើយ

" យើងគិតថាថេវ៉ុនប្រាកដជាមានអ្នកជួយហើយយកទៅកន្លែងណាមួយមិនខាន " ឃើញថេយ៉ុងស្ងាត់បែបនេះគេក៏និយាយបន្លំលួងៗក្រែងមានសង្ឃឹមខ្លះ

"........" ស្ងាត់

" មែនហើយថ្ងៃមុនឯងបានសួរយើងពីថេវ៉ុន ឥលូវចាំយើងនិយាយប្រាប់" ជីមីន

" មែនហើយនិយាយមក" ថេយ៉ុង
" តាមពិតទៅ បើធៀបពីចរិកយើងគិតថាថេវ៉ុននិងឯងប្រហាក់ប្រហែលតែគ្នាទេ.."
" មិនលេងសើចទេណា " ថេយ៉ុង

" មែនណា៎ ខណៈពេលនេះយើងក៏នៅច្រឡំថាឯងជាថេវ៉ុនម្តងម្កាលដែល"
" ពេលទំនេរគេចូលចិត្តធ្វើអី? "
" ប្រណាំងឡាន និងចូលក្លឹប "
" មិនឃើញដូចគ្នាត្រង់ណាទេ ឯងក៏ចូលក្លឹបដែលមែនទេ" ថេយ៉ុង

" យើងក៏ចូលដែល កុំបន្ទោសយើងថាខូចណាថេវ៉ុនអ្នកបបួលទេ" ជីមីន
" ឆឹសឯង"
" មែនហើយក្រៅពីនិងនៅមានទៀត ថេវ៉ុនចូលចិត្តទៅផ្ទះគូរដណ្តឹងគេ...!! អើយភ្លេចសួរនេះឯងបានជួបបងជុងហ្គុកនៅ? " ជីមីនស្លន់ស្លោសួរឡើង

" អឺៗបានជួបហើយតាំងនៅមន្ទីពេទ្យ ឥលូវកំពុងនៅផ្ទះជាមួយគ្នា...! "
" ហ្អាស? នៅផ្ទះជាមួយគ្នា..?? " ជីមីនបើកភ្នែកធំៗស្រឡោតសួរ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now