ភាគ១៨:ទទួលខុសត្រូវ

2.3K 190 0
                                    


ថេយ៉ុងបើកភ្នែកឡើង ឃើញខ្លួនគេងក្នុងបន្ទប់ធំទូលាយខ្លួនក៏មានខោអាវជាប់ខ្លួនមេឃក៏បាក់រសៀលចូលជិតប្រលប់ទៅហើយ។

" ហ្ហឹមគេមិននៅទេ? " ថេយ៉ុងងាកឆ្វេងស្តាំគ្មានមនុស្សនៅ
" គួរអោយសង្វេគខ្លាំងណាស់" ថេយ៉ុងសើចចម្អកខ្លួន ករោកយ៉ាងលំបាកលំបិនចេញពីខុនដូរបាត់..!!

" ខ្ញុំត្រូវមកផ្ទះនេះប៉ុន្មានដងទៀត? ត្រូវនៅទីនេះប៉ុន្មានថ្ងៃទៀត? " គេចុះពីតាក់សុីឈរមើលក្លោងទ្វារផ្ទះ ទឹកភ្នែករមៀលចុះមកមើលផែនថ្ពាល់ទើបប្រញាប់លើកដៃជូតចេញ!

" ហ្ហើយ" ថេយ៉ុងដកដង្ហើមមួយខ្យល់ដើរចូលទៅដូចមនុស្សគ្មានវិញ្ញាណ

" ថេយ៍..កើតអីមែនទេ? មុខកូនស្លេកម្ល៉េះ?" អ្នកស្រីគីមចោទសួរដោយស្រវាចាប់ដៃកូនអោប ស្ទាបស្ទង់លើថ្ញាល់កម្តៅក្តៅមិនធម្មតា
"......"
" ថេយ៉ុងកូនមិនស្រួលខ្លួនមែនទេ..? "
" ខ្ញុំចង់សម្រាក" ថេយ៉ុងនិយាយខ្សាវៗទាំងគ្មានកម្លាំងក្នុងខ្លួនដើរគេចឡើងទៅបន្ទប់ដោយមិនឆ្លើយសំណួរគាត់

" ថេយ៉ុងមានរឿងអីប្រាប់ម៉ាក់មក ហើយនេះកូនស្លៀកខោអាវអ្នកណា?? "
" ខ្ញុំចង់នៅម្នាក់ឯង" រាងតូចនិយាយរួចក៏បិទទ្វារបន្ទប់បាត់ទុកអោយអ្នកជាម្តាយរសាប់រសល់មិនស្រួលក្នុងចិត្ត

" ថេយ៍...ថេយ៍ហា៎ចេញមកនិយាយជាមួយម៉ាក់សិនមកកូន"
" មានរឿងអីមែនទេអូន? " អ្នកជាប្តីដើរមកសួរប្រពន្ធ
" កូនយើងមិនដឹងកើតអីទេអូនសួរក៏មិនឆ្លើយ"
" ហ្ហឹម? ថេយ៍..ថេយ៍កូននេះប៉ាណា.." លោកគីមគោះទ្វាបន្ទប់រាងតូច

-ហ្ហឹកកុំអោយខ្ញុំចិត្តមិនដាច់ពីអ្នកទាំងពីរបានទេ? ថេយ៉ុងនិយាយក្នុងចិត្តព្យាយាមទប់សំឡេងយំមិនអោយលឺចេញមកក្រៅគ្រប់ពេលគេចង់ចាកចេញតែងតែគិតពីគាត់រហូតហេតុអ្វីចិត្តមិនដាច់ពីគាត់បែបនេះ?

" បាត់ម្ចាស់ផ្ទះទៅណាអស់ហើយ" សំឡេងប្តីប្រពន្ធមួយគូរចូលមកកាត់ចង្វាក់
" អោយកូននៅម្នាក់ឯងសិនទៅ" អ្នកស្រីគីមងក់ក្បាលយល់ស្របនិងប្តីទើបចុះមកទទួលភ្ញៀវ

" ខ្យល់អីបក់មកទាំងប្តីទាំងប្រពន្ធ?" លោកគីម
" ទើបតែមកពីធ្វើការទើបឈានចូលមក" លោកចន
" កើតអីមែនទេឯង? " អ្នកស្រីចនសួរពេលឃើញមុខអ្នកស្រីគីមស្រពោន
" ថេយ៍មិនដឹងកើតអីទេ យើងពិបាកចិត្តណាស់សុខៗក៏ស្ងាត់សួរក៏មិនឆ្លើយ"
-ក្នុងបន្ទប់
" ហ្ហឹក..! ថេវ៉ុនឯងនៅឯណា? ឆាប់មកវិញមកយើងមិនចង់នៅទីនេះទៀតទេ" រាងតូចអង្គុយក្នុងអាងទឹកបើកទឹកពេញអាង

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now