ភាគ៦១:កន្លងមកវាគ្រាន់តែជាអារម្មណ៍ស្រលាញ់មួយឆាវ?

1.4K 130 1
                                    


កណ្តាលអាធាត្រស្ងប់ស្ងាត់មនុស្សម្នាលង់លក់អស់ នៅឡើយតែកម្លោះតូច អង្គុយផ្អែកខ្នងនិងក្បាលគ្រែដកដង្ហើមធំជាច្រើនសារ។

« សុំទោស..! » រាងតូចពោលពាក្យសុំទោស មិនដឹងក្បាលមិនដឹងកន្ទុយមិនមូលហេតុ ទៅកាន់រាងក្រាស់ដែលគេងលង់នៅលើកៅអី ។

បើទោះបីមួយព្រឹកនេះថេយ៉ុងមិនអើពើនិយាយស្តីរកនាយ ជុងហ្គុកនៅតែមើលថេយ៉ុង ខណៈពេលនេះយប់ជ្រៅទៅហើយនៅមិនទៅផ្ទះសុខចិត្តអង្គុយក្បែរគ្រែរហូតដល់លង់លក់មិនដឹងខ្លួន ។

ក្រាក...! សំឡេងទ្វារបានបើកដោយស្នាដៃអ្នកជាប្អូន ថេវ៉ុនឈានជើងចូលមកក្នុងបន្ទប់សម្រាកថេយ៉ុងទាំងកណ្តាលយប់

« ថេវ៉ុន? ឯងយ៉ាងម៉េចហើយ? ត្រូវត្រង់ណាខ្លះ? ឈឺខ្លាំងទេ... » ចូលមកមិនទាន់បាននិយាយអ្វីក៏ទទួលបានពាក្យសម្តីបារម្ភពីបង ។

« ..... » ថេវ៉ុនឈរស្ងៀមមិនតបស្តី តាំងចិត្តនិងមកនិយាយរករឿងថេយ៉ុង ប៉ុន្តែទទួលបានពាក្យអស់ទាំងនោះបេះដូងក៏ក្បត់និងចិត្តគំនិត ។

« កើតអី? » ថេយ៉ុងមីងមាំមិនយល់ពីប្អូន ពេលឃើញគេឈរស្ងៀមបែបនេះ បម្រុងនិងក្រោកចេញពីគ្រែ នាយជាប្អូនក៏ស្ទុះដើរចេញវិញ។

« ?? »

« ម៉េចមិនទាន់គេងទៀត? » ជុងហ្គុកភ្ញាក់ឡើងស្របពេលថេវ៉ុនចេញទៅបាត់

«.....» ថេយ៉ុងមិនតបស្តីបម្រាស់ខ្លួនគេង បែរខ្នង

« Hmm »

[ Skip ]

« ទើបតែមកពីណា? » ជេអ៊ុនបាត់ថេវ៉ុនក្នុងបន្ទប់ក៏ ចេញមកតាមរក។ ( ជេអ៊ុនជាអ្នកនៅក្នុងបន្ទប់ថេវ៉ុនយាមគេពេលយប់ខ្លាចគេកើតអ្វីមិនស្រួល ព្រោះលោកគីមនិងអ្នកស្រីគិមចាស់ណាស់ទៅហើយ ពិបាកក្នុងការគេងទើប ជេអ៊ុនមកមើលជំនួស ចំណែកថេយ៉ុងមានជុងហ្គុក )

« ....... » នាយតូចស្ងាត់ ដើរហួស តម្រង់ផ្លូវទៅលើដំបូលអគារមន្ទីពេទ្យ ជេអ៊ុនក៏ដើរទៅតាម

« ពាក់ទៅ » រាងក្រាស់ដោះអាវក្រៅ ហុចអោយថេវ៉ុនព្រោះគេពាក់អាវមន្ទូហើយអាកាសធាតុក៏ចុះត្រជាក់

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now