ភាគ៤៤:ហួងហែង

1.6K 151 0
                                    


ងុឺត....! ឡានឈប់ងឺតជុងហ្គុកក៏ លើកបីថេវ៉ុនចេញពីឡាន ដោយមានថេយ៉ុងដើរពីក្រោយសម្តៅទៅក្នុងភូមិគ្រឹះ។

« នេះប្អូនកើតអីកូន? » ក្រោយឃើញជុងហ្គុកបីថេវ៉ុនចូលក្នុងផ្ទះភ្លាមអ្នកស្រីគីមក៏សួរភ្លាម

« ថេវ៉ុនទៅត្រូវនិងអីមកហ្ហាសកូន? » លោកគីម

« ត្រូវពួកក្មេងពាលដាល់ពោះ» ជុងហ្គុក

« ស្លាប់ហើយ......! ជួយនាំប្អូនទៅបន្ទប់បន្ទិចមកណា៎ ម៉ាក់យកអីមកស្អំអោយ» ជុងហ្គុកមិនហាស្តី រួចបីរាងតូចនាំទៅបន្ទប់គេង ដាក់អោយគេងលើពូកថ្នមៗ ដោយមានថេយ៉ុង និងលោកគីមចូលមកជាមួយផងដែល ។

មួយសន្ទុះក្រោយអ្នកស្រីគីមក៏បានមកដោយមានកាន់ ទឹកក្តៅឧណ្ឌៗជាមួយកូនកន្សែងតូចស្អំអោយកូន។

« គ្រាន់បាត់ចុកឬនៅកូន? » ស្រ្តីចំណាស់សួរទាំងទឹកមុខបារម្ភ ដៃក៏លើកពូកកន្សែងទឹកក្តៅ យកមកទ្រាប់លើពោះអោយគេ ធ្វើបែបនេះវាអាចកាត់បន្ថយការចុកឆ្អល់បានខ្លះ

« គ្រាន់ហើយម៉ាក់....! »

« ប្រសើរណាស់ ម៉ាក់បារម្ភពីកូនណាស់ដឹងទេ? ពួកក្មេងៗអស់នោះតតែអោយជួបគ្រូនាយកសាលាម្តងហើយទើបបាន »

« សុំលាសិនហើយអ្នកម៉ាក់...! » ជុងហ្គុកដែលឈរស្ងាត់អស់ពេលជាយូក៏និយាយឡើង

« កុំទាន់ទៅអី...! » ថេវ៉ុនចាប់ដៃនាយជាប់ និយាយដោយទឹកមុខអង្វរក។

ដោយទឹកមុខអង្វរកថែមទាំងយល់ថាគេកំពុងឈឺ ជុងហ្គុកក៏សម្រេចចិត្តមិនទាន់ទៅ អង្គុយលើពូកក្បែរកម្លោះតូចដែលកម្លោះគេងលើគ្រែ
ថេយ៉ុង សម្លឹងមើលគេទាំងពីរទើបដើរចេញពីបន្ទប់ថេវ៉ុន ។

« អូននៅមើលកូនសិនទៅ » លោកគីមនិយាយទៅកាន់ភរិយាទើបដើរចេញទៅ តាមថេយ៉ុង

« ថេយ៉ុង...! »
« បាទលោកប៉ា? » ថេយ៉ុងផ្អាកដំណើរងាកមកនិយាយជាមួយគាត់

« រឿងវាយ៉ាងម៉េចកូន ទើបឈានដល់ការទះតប់គ្នាបែបនេះ?» លោកគីម

« គឺ...! »
« ថេយ៍មុខកូន? » ថេយ៉ុងមិនទាន់ទាំងបានឆ្លើយតប លោកគីមក៏ចាប់អារម្មណ៍លើមុខថេយ៉ុង វាមានស្នាមក្រហមៗ ដូចម្រាមដៃលើផ្ទៃមុខថែមទាំងហើមខុសពីថ្ពាល់ម្ខាងទៀត ប្រហែលមុននេះដោតអារម្មណ៍លើថេវ៉ុនពេកទើបមិនបានចាប់អារម្មណ៍និងថេយ៉ុង។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now