អាហារពេលល្ងាចក៏កន្លងផុតទៅជូហ្វានាងបានសុំប៉ាម៉ាក់នាងរឿងអ្វីក៏មិនដឹងទេ ទើបពេលញាំបាយហើយបាននិយាយ។
«កូនជូមានរឿងអី?» លោកស្រីមីន
«ច៎ាសម៉ាក់កូនសុំនៅទីនេះ3ថ្ងៃសិនហើយរើទៅនៅជាមួយបងចាងនិងបងថ្លៃហើយពេលទៅធ្វើការទៀតវាស្រួលណាម៉ាក់បានកូនមកសុំប្រាប់ឲ្យហើយ,ប៉ាម៉ាក់យល់ព្រមអត់? »ជូហ្វានាងមិនចង់បែកទេ ប៉ុន្តែបើនៅជាមួយពួកគាត់ធ្វើការអ្វីមួយមិនបានឡើយ។
ការងារអ្វីទៅ? ហេតុអ្វីចាំរើចេញពីផ្ទះមួយនេះ?
«មិនអីទេបើកូនចង់ទៅ,ចុះកូនឲ្យប្អូននៅជាមួយអត់ស៊ូចាងនិងលីណា» បើសិនជាគាត់មិនជំទាស់អ្វីទេបើសិនជាកូនចង់ទៅហើយនុះគាត់តាមតែចិត្តកូនឲ្យតែរឿងល្អ
«ជូនៅជាមួយពួកខ្ញុំក៏បានម៉ាក់មិនអី,ណាមួយពេលទំនេរឲ្យជួយមើលកូនស៊ូណាផង» លីណា បើសិនជូហ្វានៅជាមួយមែនច្បាស់ជាសប្បាយមិនខានទេ ឯជូហ្វាវិញមុខរីកដូចគ្រាប់ជីពេលលឺបែបនេះ
«មែនហើយម៉ាក់ដូចអូនលីនិយាយចឹងខ្ញុំក៏មិនថាអីដែរ» ប្រពន្ធសំណប់យល់ព្រមហើយស៊ូចាងឯណោះក៏មិនយល់ទាស់អ្វីដែរ គាត់ស្របតាមតែប្រពន្ធប៉ុណ្ណោះ
«យ៉េ!!អរគុណប៉ាម៉ាក់បងប្រុសបងថ្លៃហើយ» ជូហ្វាសប្បាយរកអ្វីប្រៀបផ្ទឹមបានញញឹមញញែមមិនមាត់មិនជិតងើបមកឱបពួកគាត់
«ម៉ាក់ចឹង ម៉ាក់ល្មមទៅគេងហើយយប់ណាស់ហើយ» ជូហ្វា
«ម៉ាក់ទៅឥឡូវហើយ,កូនទៅគេងមុនទៅ » លោកស្រីមីន ជូហ្វាក៏ងើបដើរចេញឡើងទៅខាងលើមុនទុកឲ្យពួកគាត់នៅខាងក្រោម
ជូហ្វាទៅបាត់មួយសន្ទុះពួកគាត់ក៏បានឡើងទៅតាមក្រោយ។
ពេលព្រឹកព្រលឹមពន្លឺចែងចាំងពេញទីក្រុងងាកមកមើលនាងតូចជូហ្វាបើកភ្នែកប្រឹមៗអង្គុយញីភ្នែកដោយសារចាំងពន្លឺព្រះអាទិត្យបណ្ដាលឲ្យក្រោកទាំងមិនចង់ក្រោកទាន់តែសោះ។ នាងតូចក្រោកពីពូកទាញកន្សែងដើរចូលក្នុងបន្ទប់ទឹក ប្រមាណជាប៉ុន្មាននាទីនាងតូចក៏ចេញមកវិញ ជាមួយខោអាវស៊ីវីល័យសមជាត្រកូលអភិជន។ ជូហ្វាដើរចេញមកក្រៅផ្ទះទៅដើរលេងនៅក្នុងសួនផ្កា លីលី ដែលជាផ្កានាងចូលចិត្តបំផុតនៅក្នុងបន្ទប់នាងក៏មាន។
«អ្នកនាង» អ្នកបម្រើស្រីម្នាក់មកហៅជូហ្វាពីក្រោយពេលនាងកំពុងអណ្ដែតអណ្ដូងម្នាក់ឯងជាមួយផ្កាលីលី
«ច៎ាសបង» ជូនាងតបដោយសម្លេងពិរោះ
«លោកស្រីឲ្យមកហៅអ្នកនាង» ជូងាកមកមើលមុខអ្នកបម្រើវិញឃើញនៅសើចញឹមៗដាក់ជូហ្វា
«ច៎ាសេង,ខ្ញុំទៅឥឡូវហើយ» អ្នកបម្រើស្រីនោះក៏ដើរទៅមុនហើយជូហ្វានាងដើរតាមក្រោយ។
«អារុណសួស្ដីម៉ាក់លោកប៉ា» ជូហ្វាដើរមកជិតពួកគាត់ហើយក៏និយាយយ៉ាងគួរសមដាក់ពួកគាត់
«បាទ/ច៎ាសកូន» ពួកគាត់ទាំងពីរនិយាយដំណាលហើយជូហ្វានាងនៅសើចរឹកពាររបស់ប៉ាម៉ាក់នាងយ៉ាងទំនង
«ម្នាក់រកកូនមានអ្វី» នាងលើកចិញ្ចើមម្ខាងសួរទៅគាត់ របៀបថាមិនយល់។
« តើកូនទៅថ្ងៃនេះឬអត់? បើទៅបងឯងថារៀបចំបន្ទប់ឲ្យហើយ កុំឲ្យពិបាករៀបចំច្រើនសារកូនទៅឬអត់?» គាត់និយាយញញឹមដាក់កូនសម្លេងស្រទន់តែកូនគ្មានកាត់ទៅរកទេបានតែពីមុខពីក្រោយវិញកាចជាងខ្លាទៅទៀត ។
«អ៊ឹម,ខ្ញុំទៅថ្ងៃនេះក៏បាន,ឥឡូវកូនទៅរៀបចំខោអាវទៅសិនហើយម៉ាក់ប៉ា» គាត់ងក់ក្បាលហើយជូហ្វាញញឹមញញែមដូចបានឡើងភពព្រះច័ន្ទ ភពអង្គារអ៊ីចឹង។
«ច៎ាសកូន» គាត់ឆ្លើយហើយជូហ្វានាងរៀបដើរចេញទៅស៊ីចាបានថើរតាមក្រោយទើបនិយាយ
«ខ្ញុំអាចធ្វើខ្លួនឯងបានបងមិនបាច់ទៅទេ» ស៊ីចា នាងមិននិយាយអីទៀតក៏ដើរចូលទៅផ្ទះបាយវិញបាត់ទៅ។ជូហ្វានាងចូលទៅបន្ទប់រៀបចំរបស់របរដែលនាងត្រូវការយកទៅទាំងអស់មិនឲ្យខ្វះអ្វីមួយទេចំនួនកាំភ្លើង គ្រាប់កាំភ្លើង កូនកាំបិតមុតស្រួចតែខ្លីងាយស្រួលប្រើជាងកាំភ្លើងទៅទៀត។ ជូហ្វាហើយមើលជុំវិញបន្ទប់និងត្រូវបានឃ្លាតឆ្ងាយបន្តិចទៀតនេះបែករយៈពេលយូរប៉ុន្តែពេលនេះក៏ត្រូវក៏ចេញទៅវិញបាននៅគេងក្នុងបន្ទប់បានតែមួយយប់តែយ៉ាងណានាងក៏អស់ចិត្តដែរ។
«ពេលទំនេរយើងហ្នឹងមកលេងឯងម្ដងទៀតណា» នាងតូចនិយាយខ្សឹបម្នាក់ឯងទឹកភ្នែកហូត៉ុន្មានដំណក់នាងយកដៃក្រវាសចេញឲ្យស្អាតដូចដើម។ ការបោះជំហ៊ានមិនងាកក្រោយដើរទៅមុខបន្តទៀតនេះនាងជាអ្នកសម្រេចខ្លួនឯងទេដែលចង់ចាកចេញពីផ្ទះមួយនេះគ្មានអ្នកណាចង់ឲ្យចាកចេញជើញមុខមិនទាន់បានដ្រួលបួលផងចេញទៅបាត់។ មកដល់ខាងក្រោមបងប្រុសស៊ូចាងបានមកដល់មិនដឹងពេលណា បាននៅអង្គុយចាំនាងជាមួយលោកប៉ាអ្នកម៉ាក់លឿនរបស់គេមែននៀក។
« បងចាងមកដល់ស្មានណា» នាងតូចជូហ្វាសួរហើយនៅញញឹមមិនព្រមតបទៀត
«មកមុនឯងមិញនិងមិនទាន់ដាក់គូទអង្គុយហើយផងមកបាត់» ជូហ្វាធ្វើមិនដឹងហើយញាក់ស្មាម្ខាងដាក់បងប្រុសរឹកពានេះគឺឌឺសាឡប់
«លោកប៉ាអ្នកម៉ាក់,កូនទៅសិនហើយមានពេលទំនេរចាំមកលេង ,បងបងទាំងអស់គ្នាខ្ញុំលាសិនហើយជួយមើលប៉ាម៉ាក់ជំនួញខ្ញុំផងណាបង» អ្នកទាំងអស់បានក្រវីក្បាលនៅរឹកពាអាចេញជិតដល់ទ្វាហើយទើបបានស្រែកមកប្រាប់សូម្បីឲ្យឱបបន្តិចក៏អត់កំណាញ់មែន។
«តោះឡើងទៅអ្នកនាងម្ចាស់» បងចាងបើកទ្វាឲ្យអ្នកម្ចាស់ប្អូនឲ្យឡើងឡានម្ខាងហើយគាត់ទៅអង្គុយកន្លែងបញ្ជាចង្កូតឡានហើយក៏បើកចេញទៅ។
ВЫ ЧИТАЕТЕ
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Детектив / Триллерចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
