នាយកម្លោះជីមីនមិនញញើតខ្លាចពាក្យសម្ដីនាងតូចអីបន្តិចពេលនាងខឹងគឺគួរឲ្យស្រលាញ់មែនទែនបរិយាយមិនកើត។
« ម៉េចក៏ឆាប់ខឹងម្លេះអូនស្រី?ខ្ញុំមកលរងនាងតើមិនបានទេ?ឬមួយនាងស្អប់ខ្ញុំខ្លាំងស្ទើរមិនចង់ឃើញមុខ?» នាយដាក់គូថអង្គុយលើកៅអីទល់មុខនាងដាក់ដៃច្រត់ចង្ការសម្លឹងទៅនាងម៉ក់ៗគួរឲ្យគ្រឺតក្នាញ់ណាស់បើចំពោះឡាកូហ្វីវិញឃើញគេឡើងជាមនុស្សអាក្រក់។
« រឿងខ្ញុំទោះស្អប់ឬមិនស្អប់ក៏ជាសិទ្ធិផ្ទាល់ខ្លួនមិនពាក់ព័ន្ធជាមួយនិងលោកឯងឡើយ » នាងតូចក្រោកឈរអស់កម្ពស់ស្រែកសម្លុតជីមីនឲ្យគេខឹងចេញទៅបាត់តែគ្មានឡើយនាយបែរជាញញឹមយ៉ាងស្រស់ឆ្លើយមកវិញ÷
« ចឹងមានន័យថានាងមិនបានស្អប់ខ្ញុំទេ? ទង្វើរាល់ថ្ងៃនេះបង្ហាញមកនាងពេញចិត្តខ្ញុំមែន? ឆ្លើយតាមត្រង់មកស្រួលខ្ញុំគិតពិចារណាឲ្យបានច្បាស់លាស់ថាគួរធ្វើយ៉ាងណាចំពោះនាង » ជីមីនញញឹមស្ញេញបោះសម្ដីចូលអស់ជាច្រើនពាក្យចេញទៅជឿជាក់លើសម្រស់ខ្លួនឯងណាស់ថាមានគេពេញចិត្តលួចស្រលាញ់ខ្លួនរាប់មិនអស់ដូច្នេះវាមិនពិនាកនោះឡើយពេលនិយាយចេញ។
« ន៎ែក...ជ្រុលពេកហើយ » មុខនាងខឹងក្រហមអស់រលីងទ្រាំមិនបានពាក្យផ្លែផ្កានេះទាល់តែសោះរឿងមិនពិតផងគរមកពន្លើសយ៉ាងហ្នឹង?ឲ្យនាងទ្រាំទ្រនៅស្ងៀមៗបានដោយរបៀបមួយណា? គេមានគិតពីខ្លួនឯងអត់រាល់ថ្ងៃមកនេះ? គេប្លែកៗខុសពីមនុស្សទូទៅណាស់។
« មានជ្រុលមកពីណា? ខ្ញុំនិយាយការពិតហើយមិនពន្លើសទៀតផងបើថាស្រលាញ់ក៏សារភាពមកកុំឲ្យចាំអេះអុញប្រយ័ត្នក្លាយទៅជារបស់គេបាត់ទៅទើបធ្វើឯងយំស្ដាយក្រោយអីណាវាហួសពេលទៅហើយ» នាយញាក់ស្មាលើកចិញ្ចើមម្ខាងដាក់នាងតូចគេយកដៃមកទាញអាវខ្លួនឯងនិងបោសដីលើខោនោះមុខឡាកូហ្វីសម្ដីម៉ែឪអាសម្ដីហើយខាងស្រីមិនទាន់និយាយចូលសាច់ការអ្វីជាមួយផងគេអាកាត់ទៅយ៉ាងនេះ? តើសមឲ្យនាងខឹងជាមួយឬអត់បើយ៉ាងនេះៗអី?
« ស្ដាយក្រោយ? មានអីត្រូវស្ដាយព្រោះខ្ញុំមិនបានស្រលាញ់លោកផង? មានតែលោកវិញទេសង្ស័យថាស្រលាញ់ខ្ញុំហើយទើបឥឡូវនេះចូលចិត្តមកក្បែរខ្ញុំនិយាយញ៉ោះជាមួយខ្ញុំ! ជាពិសេសនោះមកចាក់កកាយជីករកឬសគល់ទៀតវារបៀបណាទៅវិញ?បើលោកមិនបានស្រលាញ់ខ្ញុំ? លោកមិនធ្វើអញ្ចឹងទេបើអាវណាពេលនេះលោកនៅខឹងរឿងខ្ញុំកាលពីលើកមុនមិនទាន់បាត់ផង » ឡាកូហ្វីឈរអោបដៃញញឹមឌឺដងជីមីនម្ដងខ្លាំងអ្វីតែគេនាងក៏មានចំណុចខ្លាំងរបស់ខ្លួនគ្រាន់មិនចង់បង្ហាញឲ្យមាននរណាម្នាក់មករញ៉េរញ៉ៃជាមួយខ្លូននោះ។ នាងតូចញញឹមចម្អកគេនិយាយមកវាមិនសមហេតុសមផលដូចកាលដែលនាងអ្នកជាពោលទៅនេះឡើយវាចាក់ដោតចំពោះជីមីនណាស់ដែរតើ។
« ទេ....» នាយប្រកែកដាច់អហង្ការមិនស្ដាប់ពាក្យរបស់នាងមួយនេះឡើយវាមិនល្អជាមួយអារម្មណ៍របស់ខ្លួនអ្វីបន្តិចសោះ។
« អញ្ចឹងក៏ឈប់ទៅបានហើយលោកល្មមចេញទៅវិញបានហើយខ្ញុំរវល់ធ្វើការអត់មានអីនិយាយអត់បានការជាមួយលោកឯងទៀតឡើយ » ឡាកូហ្វីដេញគេទាំងខ្លួនឯងដាក់គូថអង្គុយលើកៅអីចុះវិញមិនទាំងខ្ចីទាំងមើលមុខនាយក្រោយពីចេញទៅទៀត។
« ខ្ញុំសុំទោសដែលនាំបញ្ហាមកឲ្យនាងនៅក្រុមហ៊ុនមួយនេះខ្ញុំសុំទោសតែខ្ញុំគ្មានបំណងឡើយ » ជីមីនញញឹមចុងក្រោយបាននាយកម្លោះដើរចាកចេញពីបន្ទប់ធ្វើការនាងទាំងចុកអួលណែនទ្រូងខាងឆ្វេងណាស់វាឈឺខុសធម្មតាគេមិនធ្លាប់ឈឺចាប់វាដល់ថ្នាក់យ៉ាងនេះទាល់តែសោះឬមួយព្រោះមនុស្សស្រីម្នាក់នេះនារីដែលដេញគេចេញមកខាងក្រៅដោយមិនអាសូរ? គេចាប់ផ្តើមឈឺចុកចាប់ពិបាកបរិយាយចេញមកខាងក្រៅណាស់នាយបានតែយល់ព្រមជាមួយនិងនាងចេញមកខាងក្រៅនេះមិនអាចនៅបន្តទៀតបាន។
STAI LEGGENDO
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mistero / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
