ឡាកូហ្វីស្ទាបចុះស្ទាបឡើងក៏ប៉ះជាមួយកាំភ្លើងសៀតនៅចង្កេះជីមីនដោយចៃដន្យនាងបានដកវាចេញមកខាងក្រៅដោយស្នាមញញឹមមានត្រឡប់មកវិញដំបូងពេលគ្រាគេនោះនាងមិនចាប់
អារម្មណ៍ដឹងទេទើបពេលនេះអាចរាវប៉ះបានចាត់ទុកថាសំណាងណាស់។ នាងតូចមើលគ្រាប់ឃើញថាវានៅពេញល្អណាស់ម៉្យាងក្នុងឡាននាងកីមានគ្រាបសាគួរទៀតសំណាងប៉ះសំណាងមែន។
« ពួកវាងាប់ក្រោមដៃខ្ញុំមិនខាននោះទេ » នាងបើកឡានយឺតៗរង់ចាំឲ្យពួកវានោះជិញមកក្បែរខ្លួនកាន់តែជិតនិងបានផលត្រឡប់មកវិញជាក់ជាពុំខាន។
« ផាំង....» នាងបើកកញ្ចក់ឡានបាញ់មួយគ្រាប់ឡើងទៅខាងលើបញ្ជាក់ឲ្យអ្នកនៅខាងក្រោយនោះបានដឹងថានាងដឹងហើយថាគេកំពុងតែតាមថានមិនដាច់អាសូរទៅណាទាំងអស់នោះឯង។ ពួកគេឃើញអញ្ចឹងម្នាក់ៗក៏បង្ហាញកាំភ្លើងចេញមកគ្រប់ដៃណា?ពួកគេក៏ដឹងដូចគ្នាថាអ្នកនៅក្នុងឡានចាងដឹងប៉ុន្ដែយ៉ាងណាក៏ត្រូវនាំឲ្យឡាកូហ្វីបើកមកដល់កន្លែងស្ងាត់ស្រួលចាត់ការដូចគ្នា។
ផាំងៗៗ....!
គ្រាប់កាំភ្លើងពីរទៅបីគ្រាប់បាញ់សំដៅត្រឡប់មកវិញដោយសារតែវាងងឹតដូច្នេះខាងគេអ្នកតាមដានពីខាងក្រោយបាញ់មិនត្រូវនាងត្រង់ណាទេ។ ឡាកូហ្វីនាងបើកឡានផងនៅចេញក្បាលមកបាញ់តទល់ជាមួយអ្នកម្ខាងទៀតដែរ។
ផាំងៗៗ....!
បីគ្រាប់នេះបាញ់ចំមនុស្សម្នាក់ស្លាប់មួយកន្លែងធ្លាក់ពីម៉ូតូបាត់ទៅហើយនាងដាក់ដៃមកខាងក្រៅទាំងហត់។
ផាំង...! មួយគ្រាប់នេះបាញ់មកក៏បានត្រូវដៃខាងឆ្វេងរបស់ឡាកូហ្វីគ្នាពួកវានៅសល់បីនាក់ទៀតបសននៅតាមមិនទាន់ចេញទៅណា។ឡាកូហ្វីដាក់គ្រាប់កាំភ្លើងរួចរាល់ហើយភ្លាមក៏ដកដង្ហើមធំនិងងាកក្បាលចេញមកក្រៅ។
ផាំងៗៗ...ផាំងៗៗ..!
នាងបាញ់រហូតទាល់តែអស់គ្រាប់ទើបឈប់ហើយគ្នាពួកវាក៏ត្រូវស្លាប់ដួលម៉ូតូអស់រលីងគ្មានសល់នោះទេ។ នាងតូចក៏ឈប់ឡានទៅបើចាត់ការអ្នកទាំងនោះរួចរាល់ទៅហើយវាមិនពិបាកពេកនោះឡើយ។ នាងដើរចេញពីខាងក្នុងឡាននិងបានយកទូរស័ព្ទបញ្ចាំងភ្លើងដើរមកតកពួកគេទាំងប៉ុន្មាននាក់ដែលដួលម៉ូតូដោយស្នាដៃនាងបាញ់កាំភ្លើងនោះឡើយ។
« នាគ? » នាងបានប្រទះភ្នែកឃើញរូបនាគពេលនាងទៅឆែកមើលពួកគេនោះរូបនាគស្ថិតនៅលើដៃខាងស្ដាប់របស់ពួកគេទាំងឈរទាំងជ្រួញចិញ្ចើមថាជានរណាទៀតហើយ? រូបនាគនពនាងមិនដែលប្រទះភ្នែកឃើញផង? មិនមែនជាសត្រូវទៀតចុះពួកគេធ្វើតាមបញ្ជារបស់អ្នកណាដែរទៅ?
« រឿងស្មុគស្មាញម្លេះអ្នកណានៅពីក្រោយរឿងមួយនេះហេតុអ្វីក្រុមអ្នកមានរូបនាគចូលមករញ៉េរញ៉ៃជាមួយជីមីន? ពួកគេជាសត្រូវជាមួយគ្នាមែនទេ? » ឡាកូហ្វីចោទសួរខ្លួនឯងនៅឈរមួយកន្លែងគកតហើយគិតទៀតវាអាចក្លាយទៅជាយ៉ានេះបានដោយរបៀបមួយណា?នាងគតបណ្ដើរនិងដើរមកឡានវិញ។
ក្រឹប..!
ទ្វាឡានត្រូវបានបិទដោយដៃរាងស្ដើងឡាកូហ្វីនាងមកអង្គុយគិតក្នុងឡានម្ដងនិងបានសម្លឹងមើលមុខអ្នកនៅជិតខ្លួនទាំងមានចម្ងល់រាប់មិនអស់ទៅណាទេ។
« សត្រូវលោកឯងវាច្រើនដល់កម្រិតណាទៅ? តាមមើលទៅសុទ្ធដឹងតែមិនមែនជាមនុស្សធម្មតាទាំងអស់ » ឡាកូហ្វីបញ្ឆេះឡាននិយាយម្នាក់ឯងឯអ្នកត្រូវគរនិយាយនោះគេងឲ្យស្ងៀមរើបន្តិចក៏លែងរើដែរនេះធ្វើពុតគេងឬមួយគេងលក់មែនទែន? នាងឆ្ងល់ណាស់!
« មនុស្សដូចលោកនេះខ្ញុំមើលមិនត្រូវទេវេទនាណាស់បុរសម្នាក់នេះមកជួបលោកលើកណាក៏តែងតែមានរឿង» ឡាកូហ្វីនៅអង្គុយរអ៊ូម្នាក់ឯងក្ដៅចិត្តក្រហល់ក្រហាយណាស់មកជួបលើកណាក៏តែងតែមានរឿងជាន់ៗគ្នារហូតមិនគួរសោះនាងប្រហែលជាមានកម្មក្រាស់ជាមួយផាក ជីមីននេះច្រើនណាស់បានជួបគ្នាលើកណាក៏តែងតែមានរឿងជាមួយគ្នាយ៉ាងដូច្នេះ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
