ភាគ:១៩

333 6 0
                                        


   ថេយ៉ុងនាយមិនមាត់កអ្វីទេគេនៅឈរមើលជូហ្វានិងវ៊ូហារិនិយាយគ្នា។
«ឲ្យបងសុំទោសណាជូ» គេមកប្រើពាក្យសុំទោសនៅពេលនេះវាហួសពេលហើយ។ ពេលមុនម្ដេចមិននិយាយបែបនេះផងទៅចោលនាងទុកឲ្យនាងនៅឈឺចាប់ម្នាក់ឯងរស់ដូចស្លាប់ចឹងឬ??
«លោកកុំមកហៅឈ្មោះខ្ញុំ» នាងតូចនិយាយទាំងមុខរាបស្មើធ្វើឲ្យវ៊ូហារិមានអារម្មណ៍ថាល្ហល្ហេវនៅទ្រូងខាងឆ្វេងយ៉ាងមិចក៏មិនដឹង។
«បងពិតជាដឹងខុសហើយជូកុំធ្វើបែបនេះបានទេ??» គេមិនអាចទ្រាំមើលនាងធ្វើព្រងើយដាក់មកគេទេ។
«វាមិនអាចទៅរួចទេ» នាងមិនចង់រងការឈឺចាប់ម្ដងទៀតទេឈឺលើកមុននាងរៀងលែងចង់មានអារម្មណ៍ស្នេហាអ្វីទៀតឡើយ។ អ្នកណាដែលថានាងមិនចង់នោះ ប៉ុន្តែនាងមិនចង់ដើរទៅរកអតីតកាលមួយនោះទេ។
«ជូ.....» គេនៅមិនអស់ចិត្តមិនជឿថានាងអាចនិយាយបែបនេះទេដោយសារនាងស្រលាញ់គេណាស់អញ្ចឹងគេមិនជឿសម្ដីនាងទេ។
« យ៉ាងមិច??» នាងជ្រួញចិញ្ចើមចូលគ្នាតើគេកើតអីមិចនិយាយមិនស្ដាប់នាងបែបនេះ។
«បង....ចុះគេម្នាក់នេះជាអ្នកណា??» វូហារិរៀបនិយាយបន្តហើយក៏ចាប់អារម្មណ៍ហ្នឹងថេយ៉ុងដែលឈរនៅជិតជូហ្វាទាំងងឿយឆ្ងល់។
«អរ..ខ្ញុំភ្លេចប្រាប់នេះជាគូរដណ្ដឹងរបស់ខ្ញុំ» ជូហ្វា នាងក៏យកដៃមកកៀកជាមួយថេយ៉ុងធ្វើឲ្យគេរៀងភ្ញាក់បន្តិចតែគេធ្វើដូចធម្មតាហើយនិយាយបន្ត។
«មែនហើយ..ខ្ញុំជាគូរដណ្ដឹងរបស់ជូ» ថេយ៉ុងបានដៃក៏និយាយបន្ទរពីក្រោយជូហ្វាបញ្ជាក់ច្បាស់មកប្រាប់វ៊ូហារិក្នុងនាមជាគូរដណ្ដឹង។
« ហ៊ឹស..គូរដណ្ដឹង??» គេសើចចុងមាត់អស់សំណើចខ្លួនឯងណាស់មិននឹកស្មានសោះថា ជូហ្វានាងមានគូរដណ្ដឹងរួចហើយសោះ។ យ៉ាងណាក៏នាងមិនខុសដែរវាត្រូវហើយមកពីគេចាកចេញពីនាងដោយខ្លួនឯង ជ្រើសរើសមនុស្សខុសចោលនាងទៅរកគេ។
« បងដឹងហើយ» គេនិយាយបន្តទាំងញញឹមមិនសូវជាសមមកនាង។
«អាចទេដែលអូនព្រមធ្វើជាប្អូនស្រីរបស់បងម្នាក់??»
វ៊ូហារិ បោះសំណើរមកនាង តើនាងព្រមធ្វើជាប្អូនស្រីរបស់គេទេ??បើមិនបានជាសង្សាដូចមុនក៏ត្រឹមប្អូនក៏បាន។ ទោះបីចង់ដណ្ដើមយកនាងមកវិញក៏វាមិនកើតទេព្រោះគេជាគូរដណ្ដឹងហ្នឹងគ្នាទៅហើយតាមគេមើលទៅពួកគេប្រហែលជាស្រលាញ់គ្នាណាស់ហើយ។
«ប្រាកដជាបាន...បងប្រុស» ជូហ្វានាងក៏រំភើបជាមួយសំណើរនេះដែរ តែនាងត្រឹមញញឹមមកកាន់វ៊ូហារិ។ ហេតុអ្វីដែលថាមិនបានទៅ??
«ចឹងបងសុំឱបប្អូនស្រីបានទេ??» ជូហ្វាងក់ក្បាលហើយក៏ឱបតបវ៊ូហារិវិញព្រោះគេត្រដាងដៃរួចជាស្រេចហើយ។ នាយសង្ឃឹមថានាងនិងមានសេចក្ដីនូវចំណងមួយនេះចុះ ហើយការឱបនេះជាលើកចុងក្រោយហើយដោយសារគេប្រហែលជាត្រូវទៅប្រទេសជប៉ុនវិញហើយ អ្នកទាំងពីរក៏រំសាយការឱបដោយនៅសម្លឹងមើលមុខគ្នាទាំងញញឹម។
«ចឹងបងទៅវិញសិនហើយ...ឯងក៏ចឹងដែរកុំធ្វើឲ្យជូហ្វានាងយំឲ្យសោះឮទេ» មុនហ្នឹងទៅគេក៏ឆ្លៀតនៅផ្ដែផ្ដាំថេយ៉ុងដែរកុំឲ្យធ្វើដូចជាគេ។ (បញ្ជាក់:សូម្បីវ៊ូហារិក៏មិនដឹងថាជូហ្វានាងជាម៉ាហ្វៀរដែរ ព្រោះនាងមិនចង់ប្រាប់គេនោះទេកុំឲ្យគេគិតច្រើន)
«ខ្ញុំដឹងហើយ»
«បងទៅឲ្យសុវត្ថិភាពណា» ជូហ្វាញញឹមទាំងជូរចត់មកវ៊ូហារិ ហើយគេក៏ដើរចេញទៅទុកឲ្យថេយ៉ុងនិងជូហ្វានៅតែពីរនាក់។ ពេលវ៊ូហារិទៅហើយនាងក៏រត់ទៅចូលក្នុងឡានឡើងលឿនថេយ៉ុងគេរត់ទៅតាមមិនចង់ទាន់។
«ហេតុអ្វីក៏បងមកពេលនេះយូរហើយមិចមិនព្រមមកទៅ???ហ៊ឹក ហ៊ឹក » ការពិតនាងចង់ឱបគេចង់ប្រាប់ថានឹកណាស់។ យូរហើយមិចក៏គេមិនបង្ហាញខ្លួនទៅ
ជូហ្វាយំខ្លាំងណាស់ចំណែកថេយ៍នាយមិនគួរឲ្យជឿសោះថានាងយំខ្លាំងយ៉ាងនេះប្រហែលជាបុរសម្នាក់ហ្នឹងមានសារ:សំខាន់សម្រាប់នាងណាស់ទោះបីគេក្បត់នាងក៏ដោយប៉ុន្តែវាគ្មានជាលើកទៅពីរនោះទេ មនុស្សដូចមីន ជូហ្វាមិនត្រឡប់ទៅថយក្រោយទេនាងហ្នឹងរស់នៅជាបច្ចុប្បន្នឈប់គិតអតីតកាល។ ដោយសារតែគេត្រឡប់មកវិញនេះក៏នាងមិនអាចបន្តទោះនៅស្រលាញ់តែចិត្តដែលឈឺវាមិនអាចនោះទេ គេកែខ្លួនពេលនាងលែងត្រូវការ តែទឹកភ្នែកនាងនៅតែស្រក់មកតក់ៗមិនដាច់សោះ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Donde viven las historias. Descúbrelo ahora