ភាគ:៩១+៩២

203 1 0
                                        


   ជូហ្វាភ័យខ្លួនឃើញគេដូចម៉ឹងម៉ាត់ដាក់នាងខ្លាំងណាស់ថ្ងៃនេះទើបប្រឹងពើងទ្រូងតបតត្រឡប់ទៅវិញយ៉ាងខ្លាំងទោះបីសម្ដីមុននេះនាងនិយាយទៅហើយគេមិនតបចំពោះនាងវិញក៏ដោយចុះសំខាន់នាងបានឌឺដងដាក់គេ។
« អ៊ុប...» គ្មានការឆ្លើយតបមកដដែលមោះថេយ៉ុងទ្រាំឯណាបានទៅទៀតទៅ? នាងបានដាក់មុខមកខិតកាន់តែជិតជូហ្វាបណ្ដាលឲ្យដង្ហើមក្ដៅឧណ្ឌៗរបស់នាយជះពេញផ្ទៃមុខជូហ្វាបន្ទាប់មកក៏ថើបបបូរមាត់នាងយកដោយនាយបានចាប់ដៃជូហ្វាទុកមួយកន្លែងត្រៀមទុកជាមុនរួចជាស្រេវដោយសារតែយល់ថានាងដឹងតែវាយគេឲ្យធ្លាក់ឈាមមកទាំងដុំៗហើយ។ ជូហ្វាពិតជាមានកាយវិការដូចជាការគិតរបស់អ្នកកម្លោះថេយ៉ុងពិតប្រាកដមែននាងរើចុះរើឡើងពេញទាំងហ្នឹងព្យាយាមយកឈ្នះកម្លាំងថេយ៉ុងយ៉ាងណាក៏នាងជួយខ្លួនឯងមិនបាន។ ថេយ៉ុងបានដៃថើបនោះថើបគ្មានចង់ប្រលែងដកមាត់ចេញពីជូហ្វាទាល់តែសោះទៅហើយ។
« រៀងឬនៅ? » ថេយ៉ុងញញឹមចុងមាត់ទាំងដែលមាត់គេពេលនេះប្រឡាក់ប្រតូបប្រតាកជាមួយក្រែមរបស់ភរិយារើបម្រាស់មុននេះឯង។ ជូហ្វាចាំមាត់សម្លក់មុខគេនៅកាន់ដៃនាងជាប់មិនទាន់ប្រលែងទៀតឲ្យនាងទៅរីករាយសប្បាយម្ដេចជាមួយនិងនាយម្នាក់នេះបានទៅ?
« ឆឺស...» ជូហ្វាពេបមាត់ងាកមុខវេញទៅវិញបាត់ខឹងតែធ្វើអ្វីគេមិនទាន់បានតទៅទៀតនោះឡើយគេចូលចិត្តប្រើកម្លាំងមកដាក់លើរូបនាងមិនឈប់សោះឲ្យនាងអាចនិយាយស្រួលៗជាមួយបានដោយវិធីមួយណា?
រីង...រីង...!
  ថេយ៉ុងរៀបហើបមាត់តបតបន្តទៅហើយក៏លឺសម្លេងទូរស័ព្ទជូហ្វារោទិ៍ឡើងមកថេយ៉ុងក៏មិនឃាត់លែងឲ្យនាងមានសេរីភាពដើម្បីទៅយកទូរស័ព្ទចុចទទួល។
« អាឡូច៎ាស » ជូហ្វាញញឹមញញែមពេលចុចទទួលលេខប្លែកខលមកនោះ។
( ជាជូហ្វាតើត្រូវអត់? )សម្លេងសួរនេះក៏គ្មាននតណាឆ្ងាយក្រៅពីអ្នកកម្លោះសុងហូនោះដូចគ្នាដែរឡើងជូហ្វាបើកភ្នែកប៉ិនៗពងមាត់បាននិយាយ÷
« សុងហូ? លោកស្គាល់លេខរបស់ខ្ញុំតាមណា? » អត់ភ្ញាក់ផ្អើលរឹតតែមិនកើតដោយសារតែពួកគេទើបបានស្គាល់គ្នាសោះគេទៅបានលេខទូរស័ព្ទនាងមកពីប្រឡោះមួយណាដែរទៅ?
( នេះជាលេខចាស់របស់ជូហ្វាឬ? ដោយសារតែពួកយើងធ្លាប់មានលេខខលជាមួយគ្នានោះអីនេះសង្ស័យថាជូហ្វាមិនបានសេវដាក់ៗឈ្មោះខ្ញុំហើយ ) សុងហូពោលឡើងដោយអាក់អន់ស្រពោនចិត្តជាខ្លាំងបើនាងចេញមកមិនចងចាំសូម្បីតែលេខជាពិសេសមិនបានសេវដាក់ឈ្មោះនៀកពិតជាពិបាកបំផុត។
« ហីយ៉ា...ខ្ញុំសុំទោសណាសុងហូយ៉ាងណាៗក៏ខ្ញុំសុំទោសហើយសូមលោកកុំអន់ចិត្តអីសំណាងហើយដែលខ្ញុំមិនប្ដូរលេខទៅណានោះគុំអីក៏លោករកលេខខ្ញុំមិនឃើញដែរ »
( អូខេ...អាចថាបែបហ្នឹងក៏បាន )
« ហើយលោកខលមកខ្ញុំនេះមានការអ្វីឬ? ក្រែហពួកយើងទើបបានជួបគ្នារួចហើយដែរតើ? » ជូហ្វាជ្រួគចិញ្ចើមឡើងមក។
( បាទតែខ្ញុំចង់ណាត់ជូហ្វាញ៊ាំអាហារជាមួយគ្នាតើជូហ្វាយល់ព្រមទេ? ) សុងហូ
« ខ្ញុំមិនទាន់ច្បាស់ទេ...អ្អា៎យយ...» ជូហ្វាប្រាប់សុងហូមិនទាន់បានប៉ុន្មានផងត្រូវបានថេយ៉ុងចាប់ទាញនាងមកអង្គុយច្រកគៀវលើភ្លៅគេបាត់មុខទល់មុខតែម្ដងហើយឡើងនាងត្រូវភ្លាត់សម្លេងស្រែកឲ្យអ្នកម៉្យាងទៀតបានលឺ។
( ជូហ្វាមានរឿងអីមែនទេ? ) សុងហូឡើងព្រួយបារម្ភពីនាងណាស់ក្រោយពីលឺសម្លេងមុននេះរបស់នាងរួចហើយមក។
« អរ..មិញនេះខ្ញុំឃើញកណ្ដុររត់ទើបភ្លាត់មាត់ស្រែកទៅ! អញ្ចឹងរឿងដែលលោកនិយាយមុននេះចាំខ្ញុំប្រាប់តាមក្រោយឥឡូវសុំដាក់សិនហើយមានការរវល់បន្តិចសិន » ជូហ្វានិយាយចេញទៅទាំងសេចក្ដីបេទនាបន្ទាប់ពីត្រូវថេយ៉ុងធ្វើបាបខ្លួនហើយនោះដោយគេបានមកចាប់នាងអង្គុយលើភ្លៅអោនមុខមកជិតនិងដាក់ចង្ការលើស្មារនាងតូចឆ្លៀតមកខាំកនាងទៀតទ្រាំទប់សម្លេងសឹងមិនចង់បាន។
( បាទអ្នកនាងខ្ញុំសម្រេចតាមហ្នឹងចុះ ) ទឺត...ទឺត...គ្រាន់តែសុងហូនិយាយចប់ភ្លាមហើយថេយ៉ុងទាញទូរស័ព្ទចេញពីដៃនាងចុចបិទនោះទូរស័ព្ទនាងចោលទៅលើការ៉ូបាត់ទាំងមិនអាណិតអាសូរដល់ទូរស័ព្ទដែលគ្នាមិនដឹងខ្យល់អ្វីសោះហើយ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now