ភាគ:៥០+៥១

301 4 2
                                        


  ថ្ងៃនេះជូហ្វានាងបានចេញពីមន្ទីពេទ្យវិញហើយនាងបានឲ្យថេយ៉ុងជូនមកផ្ទះវិញ ប៉ាម៉ាក់បងប្រុសបងស្រីក្មួយក៏នៅទីនោះផង នាងដើរចូលផ្ទះធម្មតាដូចជានាងគ្មានបានកើតអ្វីឡើងទេ ។

« ជម្រាបសួរប៉ាម៉ាក់បងលីណា បងប្រុស » ជូហ្វានាងញញឹមហើយដើរមករកគាត់ លោកមីននិងលោកស្រីមីនក៏អោបកូនស្រីវិញដែរ នឹកដូចគ្នាបែកទើបតែបានប៉ុន្មានថ្ងៃនោះនោះ ។

« ជម្រាបសួរម៉ាក់ក្មេកប៉ាក្មេក បងថ្លៃទាំងពីរបាទ » ថេយ៉ុងពេលជូហ្វានាងលែងអោបហើយក៏និយាយជាមួយប៉ាម៉ាក់ក្មេករបស់គេដោយស្នាមញញឹមពួកគាត់ក៏ញញឹមងក់ក្បាលមកជាមួយដែរហើយក៏ដាក់គូទអង្គុយជិតជូហ្វា ។

« បងលីសាចុះក្មួយស៊ូណានៅឯណាទៅមុនឃើញនៅទីនេះដែរចឹងបង?? » នាងមើលទៅបងថ្លៃតែមិនឃើញក្មួយសំណប់របស់នាងសោះមិនដឹងថាទៅណាបាត់ទៅហើយទេ ។

« នៅសួនច្បារខាងក្រោយជាមួយម៉ែដោះឯណោះជូទៅមើលទៅ »
« ចឹងខ្ញុំទៅសិនហើយបង » នាងដឹងភ្លាមក៏ងើបអស់កម្ពស់រត់ចេញទៅបាត់ ថេយ៉ុងក៏មើលដែរនិយាយពីថាឡើងដូចកូនក្មេងទៅហើយអាខ្លួនធំពេញក្រមុំមានប្ដីទៀតហើយនោះចរិតដូចជាកូនក្មេងណាស់. ។

« កូនថេយ៍លឺមកថាការងារឥឡូវដូចជាច្រើនណាស់មែនទេ?? កូនកុំសូវប្រឹងពេកដឹងទេ? » លោកមីនគាត់បារម្ភខ្លាចគេធ្វើការរហូតដល់ភ្លេចមើលថែសុខភាពខ្លួនឯងវាកាន់តែពិបាកទៀត ថេយ៉ុងសើចញឺមៗព្រោះគាត់សួរក៏ត្រូវម៉្យាងដែរ ។

« មិនអីទេលោកប៉ាខ្ញុំអាចមើលថែខ្លួនឯងបានហើយ »
« ហ៊ឹម!! » គាត់ក្រហឹមនៅដើមកជាមួយកូនប្រសារប្រុស នាយក៏ញញឹមនិយាយលេងជាមួយបងថ្លៃប៉ាក្មេកដោយរីករាយ ។

« ហេឡូ!! ស៊ូណារបស់មីង » ជូហ្វានាងស្រែកហៅក្មួយស្រីពីចម្ងាយដោយញញឹម
« មីងជូ....  » នាងតូចរត់ពីចម្ងាយមករកមីងរបស់ខ្លួនទាំងសើចសប្បាយរត់មក ជូហ្វាត្រដាងដៃចាំទទួលក្មួយស្រី ។

« អូយ!! ឥឡូវធ្ងន់ម្លេះយើងនិងមីងលើកសឹងមិនចង់រួច » ជូហ្វានាងលើកពរនាងតូចស៊ូណាហើយនិងបង្អាប់ក្មួយធ្វើឲ្យនាងតូចនេះមុខឡើងក្រញ៉ូវ នៅក្មេងសោះចេះមកអន់ចិត្តអីទៅកើតដែរ ជាងមនុស្សធំទៅទៀតម៉ងហើយនៀកមិនឲ្យស្រឡាញ់យ៉ាងមិចនិងបានទៅ ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now