ភាគ:៨

435 10 0
                                        


    ថេយ៉ុងមិនចង់ស្ដាប់ជូហ្វានៅហៅគេកាតុញពេកក៏ចាប់ទាញកញ្ចឹងនាងងាកមកទល់មុខគេវិញ ពេលនាងរៀបដើរចេញ។ ថេយ៉ុងក៏បឺតជញ្ជក់បបូរមាត់ពណ៌ស៊ីជម្ពូររបស់ជូហ្វាលូកអណ្ដាតមកប្រលែងលេងជាមួយអណ្ដាតរបស់ជូហ្វាដួសដងភាពផ្អែមពីក្រអូមមាត់នាង។ ចំណែកជូហ្វនាងគាំងភ្លឹកហើយនេះគេចាប់នាងថើបឬ?ពិតឬមិនពិតទៅ??វាមិនអាចទេ??សំណួរចោទសួរនៅក្នុងប្រព័ន្ធប្រសៃប្រសាទហើយនៀក។ នៅពេលមានស្មារតីវិញជូហ្វានាងបានរុញថេយ៉ុងទៅបុកនៅជញ្ជាំងជិតបន្ទប់លឺសូរដឹប
« គម្រក់ណាស់ » ជូហ្វាបោះមួយប្រយោគនេះហើយលើកដៃមកជូតមាត់ដលរចេញទៅ  ឯថេយ៉ុងនាយនៅស្ទាបបបូរមាត់ខ្លួនឯងដោយញញឹមចុងមាត់។
«មាត់ផ្អែមគ្រាន់បើ» ហ៊ឹស!គេថើបនេះគឺចង់សងដែលនាងបានហៅគេកាតុញហើយនៅជេរទៀតនាយគុំតាំងពីនៅផ្សារទំនើបម្លេះដោយសារនៅទីនោះមានមនុស្សច្រើនឥឡូវបានសម្រេចហើយ។
ខុសប្លែកតែជូហ្វាឯណោះដើរបណ្ដើរពេបមាត់រកយំអីបន្តិច ខឹងក៏ខឹង មួម៉ៅក៏មួម៉ៅ ខូចចិត្តក៏ខូចចិត្តដែរ។
« ហ៊ើយ..ស្នាមថើបដំបូងរបស់ខ្ញុំ មិចក៏បានទៅអាតាប៉ិនិងទៅវិញ.អាកាតុញហ៊ើយ..ខ្ញុំមិនសុខចិត្តទេ » នេះស្នាមថើបដំបូងនាងផងមិនឲ្យពិបាកចិត្តយ៉ាងមិចបានទៅមិនដែលមានអ្នកណាហ៊ានមកធ្វើបែបនេះជាមួយនាងទេហេតុអីក៏គេហ៊ានមកប្លន់ស្នាមថើបរបស់នាងទៅវិញ។
«ជូមិចទៅបន្ទប់ទឹកយូរមេស» ឡាកូហ្វីសួរទាំងឆ្ងល់នាងនៅផឹកស្រាឡើងអស់ដឹងប៉ុន្មានកែវហើយមិនទាន់មកទៀតនាងរៀបនិងដើរទៅហៅហើយក៏ឃើញជូហ្វាមកល្មម។
« គ្មានអ្វីទេបង» ឡាកីហ្វីហើយជូហ្វាក៏លើកស្រាអកបន្តទៀតទៅ។ ប្រហែលម៉ោង11អ្នកទាំងពីរក៏ត្រឡប់ទៅផ្ទះហើយជិះឡានរៀងៗខ្លួន។

#ព្រឹក

   ជូហ្វាបនាក្រោកពីរគេងទាំងប្រញាប់ប្រញាល់រៀបចំខ្លួនដើម្បីទៅធ្វើការ។ នាងក្រោកទាំងនៅឈឺក្បាលតិចៗព្រោះផឹករាងច្រើនណាា់ដែរតាំងពីរយប់មិញ ពេលនាងមកដល់ក៏មិនមានអ្នកណាម្នាក់ដឹងដែរ ដោយសសរគេចូលទៅសម្រាកអស់ហើយ ប៉ុន្តែមានអ្នកបម្រើស្រីម្នាក់ដែរដែលនៅចាំបើកទ្វាចូលផ្ទះឲ្យនាង។ ជូហ្វាពេលរៀបចំរួចរាល់នាងក៏ប្រញាប់ចុះទៅក្រោយ។ នាងចុះតាមជណ្ដើរដែលមានរចនាម៉ូតល្អឥតខ្ចោះដើរមកដល់ជាន់ក្រោយភ្លាមនាងបានដើរចេញតែម្ដង តែក៏លឺសម្កេងបងនាងស្រែកហៅ
«ជូមិនញាំបាយទេឬ?» អ្នកមាននាមជាបងថ្លៃបានសួរទៅជូហ្វា លីណានាងបានធ្វើម្ហូបច្រើនណាស់ទើបហៅនាង។
« សុំទោសបងថ្លៃថ្ងៃនេះខ្ញុំពិតជាប្រញាប់មែនបងមកនបាននៅញាំទេ» លីណាមើលក៏ដឹងដែរថាប្អូនថ្លៃប្រញាប់ហើយប៉ុន្តែចិត្តនាងចេះតែសួរទៅយ៉ាងណាជូហ្វាក៏ជាប្អូនស្រីម្នាក់ដែរ ។ លីណាគ្រាន់តែញញឹមតបទៅជូហ្វា។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Место, где живут истории. Откройте их для себя