រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ
ភាគ:១០១
ជូហ្វារៀបយកទូរស័ព្ទខលទៅរកឡាកូហ្វីទៅហើយស្រាប់តែត្រូវស្វាមីនាងថេយ៉ុងម្នាក់នេះចាប់កាន់ដៃជាប់យកទូរស័ព្ទចេញពីដៃនាងទៅកុំឲ្យនាងខលទៅបានសម្រេចជូហ្វាចងចិញ្ចើមវាយ៉ាងម៉េចហ្នឹង?
« ក្រែងលោកថាមិនទាន់ខលទៅប្រាប់បងឡាកូហ្វីហី? ឥឡូវខ្ញុំរកខលទៅលោកបែរជាយកទូរស័ព្ទចេញពីខ្ញុំនេះយ៉ាងម៉េចទៅវិញ? សាកនិយាយទៅមើល » ជូហ្វាចង់ខឹងហើយតើបើមកចាប់ដៃភ្លាមដកហូតទូរស័ព្ទពីនាងបាត់ឲ្យនាងមានអារម្មណ៍ល្អត្រឡប់មកវិញបានដូចម្ដេច?ក្នុងខ្លួនគេនេះគិតអ្វីចេញមកបន្តទៀតហើយនាងតាមសឹងមិនទាន់។
« បងថាអូនមិនបាច់ខលទៅវិញទេណាពួកយើងទៅស្ងាត់ៗតែពីរនាក់ទៅបានហើយឡាកូហ្វីនាងប្រាកដជាអាចទាយដឹងថាពួកយើងទៅណាជាមួយគ្នាបាន » នាយបកស្រាយប្រាប់នាងរូចឲ្យបានដឹងគេគ្មានបំណងអាក្រក់អ្វីនោះទេគ្រាន់តែនិយាយតាមការយល់ឃើញនិងមានបំណងតាមសម្ដីខ្លួនបានពោលទៅប៉ុណ្ណឹង។
« អាចដ្អេ៎ស? » នាងជ្រួញចិញ្ចើមដូចមិនសូវជឿសោះជាមួយសម្ដីដែលថេយ៉ុងសហរដីទៅទាំងប៉ុន្មាននេះជឿតិចអត់តិចយ៉ាងម៉េចក៏មិនដឹង។
« ប្រាកដជាអាចអូនមិនដែលដឹងពីការទាយនេះទេក៏អីហ្នឹង? ឡាកូហ្វីជាមនុស្សពូកែគិតមានគំនិតជ្រៅជ្រះសឹងអីនាងប្រកដណាស់ថាដឹងជាពិសេសពេលពួកយើងនៅតែពីរនាក់ទៀតនាងមានតែសប្បាយចិត្តពេលឃើញបងនិងអូនត្រូវរូវមិនឈ្លោះប្រកែកគ្នានោះណាអូនសឹងឬនៅ? » ថេយ៉ុងមិនថែមទាំងនិយាយទេគឺលោមុខមកខិតជិតនាងតូចលើសដើមឡើងនាងត្រូវគេចមុខចេញពីក្រខ្សែភ្នែ្ដកកំហូចរបស់នាងមួយនោះសម្លឹងយូរទៅមិនកើតទាល់តែសោះវារំជើបរំជួលចម្លែកៗម្ដេចទេមិនយល់ទាល់តែសោះទៅហើយពីអារម្មណ៍ដ៏ប្លែកៗរបស់នាងដូចនេះឯង។មុខនាងតូចជូហ្វាក្រហមងាំងដូចជាម្ទេសទុំនាងតូចយកដៃក្ដាប់ចូលគ្នាងាកនុខចេញទៅខាងក្រៅមើលអហវីផ្សេងទៅវិញមិនទាន់ឆ្លើយតបនឹងពាក្យសម្ដីថេយ៉ុងនិយាយនោះទេ។
«អាចថាបែបហ្នឹងក៏ថាបាន » ទម្រាំតែនាងអាចឆ្លើយចេញទៅឡើងអស់ពេលមួយសន្ទុះធំគួរសមដែរកែវភ្នែកនាងកហរឡេបក្រឡាប់មើលនេះមើលនឡដូចជាកូនក្មេងយ៉ាងអញ្ចឹងជាពិសេសពេលនាងមើលមកគេដោយបើកភ្នែកម៉ក់ៗនោះកាន់តែគួរឲ្យតែស្រលាញ់ទ្វេរដងសម្រាប់គេ។
« ហ៎ាសហ៎ា » ពេលនាងស្រដីចប់ថេយ៉ុងបានត្រឹមតែអស់សំណើចសើចចេញមកយ៉ាងសប្បាយលើគំនរទុក្ខរបស់អ្នកដទៃអូរមិនមែនទេលើគំនរទុក្ខរបស់ភរិយាទាំងមិនបានមើលមុខសឡថានាងសម្លក់សម្លឹងគេចង់ជ្រុះគ្រាប់ភ្នែកមកដល់ខាងក្រោមបាត់ទៅហើយដោយសារពាក្យសើចមួយនេះ។
« អូនសម្លក់មកធ្វើអី?បងមានបាននិយាយអ្វីឯណា? » ថេយ៉ុងស្ងាត់សើចបែរជាមានសញ្ញាសួរពេញខួរក្បាលមកពីគេសើចនេះមែន? គេសើចមានអ្វីខុសដែរទៅ?នាងជួយបកស្រាយប្រាប់បន្តិចទៅមើល? គេពិតជាមិនដឹងមែន។
« ចុះការសើចសប្បាយនោះ? នៅមិនខុសទៀត? » នាងកាន់តែសម្លក់នាយមិនដាក់ភ្នែកទៅណាទាំងអស់ទៀតរង់ចាំស្ដាប់ថេយ៉ុងងាកនុខមកពោលវាចាជាមួយខ្លួន។
« បងធ្វើលេងតើអូនខឹងបងមែន? បងមិនចង់ស្ងាត់បាននិយាយធ្វើឲ្យអូនសើចតាមបងចុងក្រោយអូនបែរជាមកខឹងចំពោះបងទៅវិញ » នាយស្រដីទាំងទឹកមុខស្រពោនដាក់ជូហ្វានិងមកពង្រឹកស្មារតីបលកឡានគេឈប់មាត់ឈប់និយាយហើយខ្លាចសំណប់ចិត្តមិនពេញចិត្តខឹងមិនយល់ព្រមទៅដើរលេងជាមួយខ្លួនសុខចិត្តសម្របខ្លួនទៅតាមនាងដោយមិនខឹងបែរជាញញឹមញញែមតាមធម្មតា។
« ខ្ញុំសុំទោស » ជូហ្វាដឹងកំហុសរបស់ខ្លួនក៏ប្រញាប់សុំទោសថេយ៉ុងទាំងឬឹកមុខគួរឲ្យគ្រឺតក្នាញ់ខ្លាំងណាស់អ្នកណាដែលអាចនៅខឹងនាងបានយូរតទៅទៀតបានដែរទៅ? នាងគួរឲ្យស្រលាញ់គួរឲ្យក្នាញ់យ៉ាងហ្នឹងៗអី។
« អូនមានបានធ្វើអ្វីខុសពីពេលណា? កុំសុំទោសបងអីបងមិនបានខឹងជាមួយអូនទ៊ត្រឹមពាក្យប៉ុណ្ណឹងទេរឿងតិចតួចសោះហ្នឹងអូនមកសុំទោសបងហាក់ដូចជាមិនកើត »
« ឃើញលោកមិនសប្បាយចិត្តពេលខ្ញុំនិយាយពាក្យទាំងហ្នឹងទៅភ្លាមបានខ្ញុំសុំទោសលោកខ្ញុំមិនចង់ឲ្យលោកពិបាកចិត្តរឿងខ្ញុំ »ជូហ្វាមុខវិញចង់យំតុចអីយំពេលនិយាយប្រាប់គេពីហេតុផលដែលខ្លួនសុំទោសនេះហើយបាននាងមើលមុខគេទាំងចង់រលីងរលោងទឹកភ្នែក។
ŞİMDİ OKUDUĞUN
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Gizem / Gerilimចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
