ភាគ:១១៦+១១៧+១១៨

197 2 0
                                        

« មានរឿងមិនល្អកើតឡើងមកទេដឹង? » អារ៉ូសាផ្ដល់គំនិតទាំងភ័យស្លន់ស្លោ។
« តោះទៅ » ឡាកូហ្វីអស់អារម្មណ៍ចង់ញ៊ាំអ្វីទៀតហើយមិនថាពេលនេះភ្លៀងធ្លាក់កម្រិតណាក៏នាងមានះចង់ចេញទៅរត់ទៅជាន់ខាងលើយកសោរឡានបើកឡានទៅតាមស្វែងរកពីរនាក់នោះ។ ជីមីនវិញគ្រវីក្បាលនិងរត់តាមពីក្រោយនាងតូចដោយពីរនាក់ទៀតឈររង់ចាំនៅខាងក្រោមជិះឡានទៅជាមួយគ្នា។
« នេះនាងចង់ទៅពេលនេះឬ?មេឃកំពុងតែភ្លៀងធ្លាក់ខ្លាំងណាស់វាមិនល្អចំពោះការបើកឡានរបស់ពួកយើងឡើយ » ជីមីនតាមមកនេះចង់ហាមឃាត់នាងមិនឲហយទៅពេលឥឡូវនេះទេបើទៅក៏វាគ្មានផលល្អប៉ុន្មានត្រឡប់មកវិញឲ្យពួកគេរកតម្រុយឆាប់បានឃើញឡើយ។
« ស្រេចតាមចិត្តរបស់លោកមិនថាពេលនេះភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ខ្ញុំត្រូវទៅមើលជូហ្វាដែរខ្ញុំមិនអាចឲ្យនាងរងទុក្ខទេលោកមិនយល់លោកកុំនិយាយ» ឡាកូហ្វីចុចចូលជណ្ដើរយន្ដទៅជាន់ពួកគេស្នាក់នៅជីមីនលែងមាត់កតទៅទៀតហើយទុកឲ្យនាងធ្វើតាមអំពើចិត្តមួយនេះចុះគេសុំមិនលូកដៃលូកមាត់ចាំជួយពីខាងក្រោយវិញ។
   មកដល់បន្ទប់នាងរុករើពេញហ្នឹងស្វែងរកសោរឡាននាងពិបាកចិត្តចង់ស្រែកយំបន់ស្រន់កុំឲ្យនាងមានបញ្ហាកើតឡើងទៅបានហើយ។
« កុំលឿនពេក » ជីមីនរត់តាមនាងសឹងមិនចង់ទាន់ឡាកូហ្វីរត់ចូលជណ្ដើរយន្តចុះមកជាន់ខាងក្រោមវិញនាងចេញពីជណ្ដើរយន្តរត់សំដៅទៅរកកន្លែងចតឡានចូលក្នុងឡានចាក់សោរបញ្ឆេះឡានទាំងមសនបីនាក់ទៀតសម្រុកចូលមកដែរខ្លាចថានាងបើកឡានចេញទៅចោលពួកគេមិនឲ្យទៅជាមួយ។
« មកទាំងអស់គ្នា? » ឡាកូហ្វីផ្ទុះសំណើចបានបន្តិចនិងបើកឡានតាមទីតាំងត្រូវទៅទីនោះ។
« អ៊ឹម...បើអ្នកនាងឡាកូហ្វីទៅហើយពួកខ្ញុំបានត្រូវទៅជាមួយ? » វូហារិឆ្លើយឆ្លងទៅនាងមុនគេមុនឯងទាំងមានជីមីនតាមសម្លក់សម្លឹងមិនដាក់ភ្នែកស្មានថាគេហ្នឹងចាប់អារម្មណ៍លើឡាកូហ្វីរបស់ខ្លួនតាមមើលក្រខ្សែភ្នែកនោះ។
« អរគុណ » ឡាកូហ្វីញញឹមដាក់ពួកគេទាំងអស់គ្នាបានចេញដំណើរទៅមុខបន្តយ៉ាងលឿនខ្មាញ់ម្នាក់ៗព្រលឹងចុងសក់អស់ហើយតែចេះតែទ្រាំឲ្យដល់គោលដៅជីវិតមនុស្សពីរនាក់ទៀតសំខាន់ជាង។
    ចំពោះជូហ្វាវិញនាងអស់កម្លាំងមាត់មិននិយាយអ្វីទៀតហើយមុខស្លេកស្លាំងណាស់ថេយ៉ុងស្រែកហៅនាងអស់ច្រើនលើកច្រើនសារព្រួយបារម្ភស្ទើរស្លាប់នៅមានអ្នកចូលមកចម្អកឡកឡឺមិនចេះចប់មិនចេះហើយ។
« អូរ...សន្លប់បាត់ហើយឬត្រូវភ្លៀងធ្លាក់ប៉ុណ្ណឹងសោះ? ទន់ខ្សោយម្លេះមីនជូហ្វាល្មមដឹងខ្លួនមកវិញមកនាងកុំប៉ិនសម្ដែងពេកខ្ញុំមិនចាញ់បោកការសម្ដែងរបស់នាងឡើយ » នាយគ្រីសចូលមកដោយមានអ្នកកាន់ឆ័ត្រឲ្យចូលមកខាងក្នុងយកដៃរុញថ្ពាល់នាងអង្រួននាងជាច្រើនដងថេយ៉ុងឯណោះវិញសឹងហក់ទៅវាឲ្យស្លាប់មួយកន្លែងទេតើ។
« ហ៎ាសហ៎ា....វានៅស្ទើរប៉ុណ្ណោះនាងកុំទាន់ស្លាប់អី »
« អាចង្រៃឯងមិនសមជាមនុស្សប្រុសទេ » ថេយ៉ុងផ្នែកឡើងក្រហមងាំងស្រែកសម្លុតតឹងសរសៃរកដាក់នាយគ្រីសក្ដៅចិត្តមែនទែនណាស់លោកព្រះជាម្ចាស់អើយប្រសិនជាអាចណារន្ទះបាញ់នេះបាញ់លើគេម្នាក់ហ្នឹងឲ្យស្លាប់ឲ្យបាត់ផង។
« ហេតុអ្វី? ខ្ញុំជាប្រុសយ៉ាងម៉េច? វាចេះតែយ៉ាងម៉េចក្នុងខ្លួនរបស់ឯង?គីម ថេយ៉ុង? ជួយខ្លួនឯងមិនបានផងចង់ជួយនាង? សង្ឃឹមរស់បានប៉ុន្មានយប់ទៀត? »
« មកពីចរិតឯងនេះវាថោកគឺថោកទាបខ្លាំងណាស់ឯងអន់ជាឆ្កែតាមចិញ្ចើមផ្លូវទៅទៀតឯងនេះអាក្រក់ចរិតមិនបានមួយចំណិតឆ្កែផង » ថេយ៉ុងដៀលពេញៗមាត់ហេតុផលមកពីខឹងគេចម្អកមើលងាយជូហ្វាគេនោះឯងគួរដឹងខ្លួនហើយថាខ្លួនឯងនេះវាអន់គួរឲ្យគេថាប្រាកដមែន។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now