រីង...រីង...!
ទូរស័ព្ទរោទិ៍ឡើងនៅលើតុក្បែរដៃរបស់អ្នកអង្គុយធ្វើការមិនទាន់ចេញទៅណានោះក៏បន្លឺឡើងមកភ្លាមៗបណ្ដាលឲ្យម្ចាស់សមីខ្លួនរបស់គេត្រូវបញ្ចប់ការងាររបស់ខ្លួនឬុកវោលមួយដោយឡែកសិនមកមើលលេខដែលខលចូលមក។
« ជាគេ? » ឡាកូហ្វីជ្រួញចិញ្ចើមយប់ណាស់ហើយគេមានកិច្ចការអ្វីខលមករកនាងបែបនេះ? មិនគិតចូលដេកពួនអ្វីទេ? នាងឃើញលេខមួយនោះហើយក៏ទុកទូរស័ព្ទចោលទៅវិញមិនខ្ចីលើកនាងបន្តធ្វើការងាររបស់ខ្លួនឲ្យរួចរាល់។
« យ៉ាងម៉េចក្នុងខ្លួនហ្នឹងចេះតែខលមកមិនឈប់?យ៉ាប់មែនហើយប្រុសចម្កួតនេះ » ឡាកូហ្វីទ្រាំនៅចាំស្ដាប់សម្លេងខលចូលមកច្រើនដងពេកនាងក៏ចុចទទួលទាំងមុខរាងសប្បាយតិចៗគួរសមដែរមិននឹកស្មានថាគេត្រូវនាងដេញចេញពីក្រុមហ៊ុនប៉ុណ្ណឹងហើយនៅមានចិត្តខលមករកនាងទៀតពិតជាបុរសកំពូលល្អមែន។
« អាឡូ...លោកកើតអីខលមកខ្ញុំទាំងយប់នេះ? លោកមិនចេះគិតដល់គេដែលរវល់ទេក៏យ៉ាងណា? គួរណាគិតពីសុខទុក្ខរបស់គេផង » ទទួលបានទូរស័ព្ទភ្លាមសម្ដីញ៉ែតៗក៏ពន្លឺចេញពីមាត់របស់នាងស្រីតូចឡាកូហ្វីនេះភ្លេតមិនចាំយូរទាល់តែអ្នកម្ខាងទៀតខលមកនោះនិយាយទាល់ពេល វេលានោះឡើយនាងដាក់មកផាំងៗមិនអាសូរសំចៃមាត់របស់ខ្លួនឯងទាល់តែសោះទៅហើយនៀក។
( អ្ហឹ...ម្ដេចក៏នាងនិយាយថាខ្ញុំមិនចេះគិតពីសុខទុក្ខនាង? ហេតុអ្វីទៅ? ) ជីមីននិយាយទៅនោះទាំងសេចក្ដីមិនសប្បាយរីករាយជាមួយនាងទាំងអស់ពាក្យនាងពោលមកនេះវាប្រៀបបានជាកាំបិតដ៏មិតស្រួចយ៉ាងអញ្ចឹងចាក់ទម្លុះបេះដូងនាយ។
« ហើយបើមែនមិនឲ្យខ្ញុំនិយាយ? លោកមានមើលម៉ោងឬអត់? ខ្ញុំរវល់! »
( ហេតុអ្វីនាងមិនយល់ពីខ្ញុំវិញដែរ? គ្រប់ពេលខ្ញុំនៅជាមួយនាងម្ដេចក៏នាងចូលចិត្តដេញខ្ញុំឲ្យចេញឆ្ងាយម្លេះ? នាងយល់ដល់ចិត្តបេះដូងខ្ញុំឬមួយក៏អត់? នាងចាត់ទុកខ្ញុំជាអ្វីឲ្យប្រាកដដែរទៅ? នាងឆ្លើយមក ) ជីមីននិយាយមកម្ដងនេះទាំងត្រងួរសម្លេងស្ដាប់មិនសូវបានឡើយប៉ុន្ដែឡាកូហ្វីនាងយល់ពីអត្ថន័យរបស់វាខ្លាំងណាស់នាងបានត្រឹមដកដង្ហើមច៊ចោលមួយឃូសតឹងចិត្តពេកគួរឆ្លើយទៅវិញដោយរបៀបណាបានវាសមប្រកប?
« លោកផឹកស្រា? » ឡាកូហ្វីមិនឆ្លើយជាមួយសំណួររបស់នាងមានតែសួររកកន្លែងរបស់គេនៅឥឡូវនេះវិញបើថាគេផឹកនៅផ្ទះវាមិនសីវអីប៉ុន្មានទេបើនៅខាងក្រៅអាចមានបញ្ហាចំពោះនាយកម្លោះមិនខានដោយសារតែនាយមានសត្រូវច្រើនផងប្រហែស
បន្តិចក៏អាចស្លាប់ទប៉ះពាល់ដល់ជីវិតភ្លាមៗ។
( អ៊ឹម )
« នៅឯណា? »
( នៅជិតៗហ្នឹងដែរទេ )
« ជិតៗហ្នឹងនៅកន្លែងមួយណា? » ឡាកូហ្វីចង់ក្រពុលមុខដោយសារតែគេម្នាក់នេះភ្លាមស្រវឹងចេះខលរកលេខនាងឃើញថែមទៀតនៀកឥឡូវនេះបើចង់ទៅរកតើរកនៅទីណា? បើនៅក្លឹបក៏ក្លឹបមិនមែនមានតែមួយ? យ៉ាប់ណាស់!
( នៅមិនឆ្ងាយពីក្រុមហ៊ុនប៉ុន្មានទេ )
« អរ...ខ្ញុំដឹងហើយ » ឡាកូហ្វីទាញយកអាវក្រៅពាក់ទុលចោលនោះមកស៊កលើប្រាណបិទកុំព្យូទ័រចាកចេញពីទីនេះបាត់ទៅដោយនាងបានដឹងប្រាកដណាស់ថាគេអាចជានៅទីនោះម៉្យាងនៅមិនឆ្ងាយពីកក្រុមហ៊ុនជូហ្វាមានក្លឹបមួយកន្លែងល្បីល្បាញគេចូលញឹកញយដែរតើអញ្ចឹងជីមីនអាចនៅជានៅទីនោះច្បាស់ណាស់បានជានាងប្រញាប់ប្រញាល់ដូច្នេះ។
ESTÁS LEYENDO
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Misterio / Suspensoចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
