នៅក្នុងផេនហោន៌មួយកន្លែងដែលមានកងអង្គរក្សជាច្រើនហូរហែរនៅឈរទន្ទឹមគ្នានៅមុខចៅហ្វាយ។
« ការងារយ៉ាងមិច??រៀបរយហើយឬនៅ??» សម្លេងមួយនេះគ្មានអ្នកណាផ្សេងឡើយក្រៅពី គ្រីស ស៊ូម៉ាស៊ីរៀ នាយបានសួរមកកូនចៅនៅកិច្ចការដែលគេបានដាក់ឲ្យពួកគេធ្វើ។
« រៀបរយអស់ហើយចៅហ្វាយគ្មានផ្លាត់ស្នៀតទេទាន» គ្រីសលេចស្នាមញញេមចេញមកមិននឹកស្មានសោះថាការងារលើកនេះបានសម្រេច។
« ល្អណាស់...»
« ចៅហ្វាយចង់ឲ្យខ្ញុំធ្វើអ្វីបន្តទៀតទាន»
« យើងកុំអាលធ្វើសកម្មភាពអីនៅពេលនេះ» មែនហើយបើគេនៅតែបញ្ជាកូនចៅឲ្យធ្វើទៀតច្បាស់ជាមិនបានរួចខ្លួនដូចលើកនេះយ៉ាងហោចណាស់ក៏ចាំពេលយូរជាងនេះបន្តិច។
« បាទទាន »
ថេយ៉ុងបានចេញពីក្រុមហ៊ុនមុនម៉ោងដោយបានខលថានិងទៅយកជូហ្វាទៅហើយប៉ុន្តែនាងបានប្រាប់ថាមិនបាច់ទេ។ ជូហ្វាជាបានឲ្យគេយកឥវ៉ាន់របស់នាងមកទុកនៅផ្ទះជំនួសនាងផងដែរ (ទៅទិញជាមួយថេយ៉ុងនិងជូទិញបានតែទឹកអស់2ដបទេ)។ ថេយ៍បានបើកឡានមកដល់ផ្ទះរបស់ជូហ្វាដោយមានអ្នកយាមទ្វាបើកទ្វាផនទះជូនឲ្យគេបើកឡានចូល។ ថេយ៍ចុះពីក្នុងឡានដោយកាន់ឥវ៉ាន់ចូលទៅជាមួយ។
« ជម្រាបសួរអ្នកមីង » ថេយ៉ុងលើកដៃសំពះនិយាយជាមួយម៉ាក់នាងតូចជូហ្វា។
« ច៎ាសក្មួយ »
« ហ៊ឹម!ហើយក្មួយមកម្នាក់ឯងទេឬ?ហើយកូនជូនៅឯណា?» គាត់ក្រឡេកមើលមកក្រោយថេយ៍ក៏មិនឃើញកូនស្រីក៏បានសួរមកថេយ៉ុង។
« ជូនាងរវល់នៅក្រុមហ៊ុនបន្តិចហើយពឹងឲ្យខ្ញុំយកឥវ៉ាន់របស់នាងមកជំនួស » លោកស្រីមីនងក់ក្បាលបានន័យថាគាត់បានយល់ហើយ។
« ម៉ែដោះយកឥវ៉ាន់កូនជូទៅទុកក្នុងបន្ទប់បន្តិច» លោកស្រីមីនបានស្រែកហៅម៉ែដោះឲ្យយករបស់របររបសៀជូហ្វាទៅទុកឲ្យនាង។
« ច៎ាសលោកស្រី» ម៉ែដោះទទួលយកហើយក៏ដើរចេញទៅបាត់។
« ថេយ៍មីងមានរឿងចង់និយាយជាមួយក្មួយ »
« រឿងអ្វីទៅមីង » ថេយ៍សួរទៅគាត់វិញភ្លាមថាមានរឿងអ្វីមែនទេ។
« គ្មានរឿងធំដុំទេ.មីងចង់ប្រាប់ក្មួយថា1ខែទៀតគឺរៀបការហើយណា»
« មីងដឹងថាវាលឿនសម្រាប់ពួកឯងប៉ុន្តែមីងមិនចង់ទុកយូរបែបនេះទេណា » គាត់និយាយប្រាប់ថេយ៉ុងជាមុនព្រោះគេរៀបនិយាយហើយបានជាគាត់និយាយមុនទៅ។
« បាទអ្នកមីងខ្ញុំមិនថាអ្វីទេ.ប៉ុន្តែជូនាងប្រហែលជាមិនទាន់ទ្រាំខ្លួននោះទេ »
« កូនជូក្មួយមិនបាច់បារម្ភទេាំមីងចាត់ការ»
« បាទ.»
« បើអស់ការអីហើយខ្ញុំសុំត្រឡប់ទៅវិញហើយអ្នកមីង»
« ច៎ាស» ថេយ៉ុងនាយក៏បានក្រោកហើយដើរចេញទៅក្រៅបាត់ រួចចូលក្នុងឡានហើយបើកចេញទៅ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
