មួយកូនកាំបិទ ពីគ្រាប់កាំភ្លើងសំដៅមកចំជូហ្វាពីក្រោយខ្នង នាងងាកទៅមើលឃើញមាននាយគ្រីសនិងកូនចៅពីរបីនាក់ដែលបានបាញ់នាងហើយក៏នាំគ្នារត់ចេញតាមផ្លូវក្រោយអស់ ។
« មីងជូ.... » ក្មេងម្នាក់នោះពេលឮសម្លេងគ្រាប់កាំភ្លើងហើយក៏ងើបមុខឡើងថាជាមីងជូហ្វារបស់នាងកំពុងតែទន់ជង្គង់ដួលនៅចំពីមុខនាងតែម្ដង នាងល្អិតនិងហៅឈ្មោះជូហ្វាជាភាសាជប៉ុន ។
« មីងៗជូៗ.មីងជូ... ហ៊ឹកៗៗៗ» នាងល្អិតអង្គុយយំយកៗនាងស្រឡាញ់ជូហ្វាណាស់ ហេតុអ្វីពេលដែលមកជួយនាងហើយក៏មកត្រូវគ្រោះថ្នាក់បែបនេះ ?? កំហុសមកពីនាងមែនទេ???
« ហា...រី...ឯង...មិន...អី..ទេ..ណា..មីង..ជូ...មកជួយ..ឯង..ហើយ.. ហិហិ.. » ជូហ្វានាងខំត្រដរស្រដួសនិយាយជាមួយហារីកុទាំងមិនចង់ចេញមុខរបួសក៏រាងជ្រៅធ្វើឲ្យនាងពិបាកនិងទ្រាំទ្រជាមួយនិងវាណាស់។ ជូនាងក៏មិនភ្លេចផ្ដល់ស្នាមញញឹមដ៏ជូរចត់មកឲ្យហារីកុដែរ នាងមិនសង្ឃឹមទេថានាងនិងបាននៅរស់នោះ ។
« ជូហ្វា..,........ » សម្រែកស្រែកហៅឈ្មោះជូហ្វាយ៉ាងខ្លាំង ។ ម្នាក់នោះគឺឡាកូហ្វី នាងតក់ស្លុតណាស់ នាងសនដើរតាមសម្លរងដែលមុននិងហើយបានបើកទ្វាចូលមកឃើញសភាពប្អូននាងដាមដោយឈាមពេញខ្លួន ។ នាងរត់មកជិតជូហ្វាហើយឲ្យនាងកើយលើភ្លៅ..
« ជូកុំកើតអីណា.ហ៊ឹក ចាំបងយកឯងទៅពេទ្យឮទេ?? ហ៊ឹកៗ ឯងកុំបិទភ្នែកឪ្យសោះហ៊ឹក ៗៗ .ពួកឯងទៅណាអស់ហើយឆាប់ហៅឡានពេទ្យមកឲ្យលឿនឡើងមក » ឡាកូហ្វីនាងប្រាប់មកជូហ្វាពេលនាងរៀបនិងបិទភ្នែក។ ចំណែកកូនចៅម្នីម្នានាំគ្នាទៅស្រាយចំណងហារីកុហើយអ្នកខ្លះក៏តេទៅរកឡានពេទ្យ។ ពួកគេឃើញរូបរាងជូហ្វាបែបនេះហើយ មានអារម្មណ៍ថាពួកគេដូចជាត្រូវបាត់បង់គ្រាប់ពេជ្យមួយអញ្ចឹង ។
« បង...ហ្វី.... »
« ឯងកុំខំនិយាយអី.បន្តិចទៀតឯងលែងអីហើយជូ »
« ខ្ញុំមិនសង្ឃឹមទេបង. »
« ឯងកុំនិយាយបែបនេះឲ្យសោះ.ឯងត្រូវតែរស់ រស់នៅជាមួយនិងបង ប៉ាម៉ាក់ បងប្រុស គូរដណ្ណឹង របស់ឯង ពួកគេនៅចាំឯងណា ហ៊ឹកៗៗៗ » ឡាកូហ្វី នាងនិយាយប្រាប់មកជូហ្វា នាងត្រូវតែមានជីវិត នាងត្រូវតែរស់ រស់ដើម្បីសងសឹកអ្នកដែលចង់សម្លាប់នាងវិញ នាងត្រូវតែរស់ព្រោះគ្រួសារនាងត្រូវការនាងណាស់ ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
