ភាគ:១៥+១៦

369 6 0
                                        


« ហ៊ើយ!អាខេអើយទៅរកនាងឯណារូបក៏គ្មានទៀតត្រឹមប្រាប់រូបរាងហ្នឹងធ្វើមិចទៅហើយមួយទៀតអារាងហ្នឹងសុទ្ធតែមានទាំងអស់» ខេគេចេញពីអូហ្វីសជីមីនដិយនៅនិយាយម្នាក់ឯងគេមិនយល់សោះថាគួរធ្វើបែបណា។
«អូរមែនហើយចៅហ្វាយគាត់ថាទៅដែរតើសំណាងហើយណាអាខេ»អស់ពីទឹកមុខអស់សង្ឃឹមមកសើចសប្បាយវិញគេចេះភ្លេចទៅកើតដែរថាចៅហ្វាយគេទៅជាមួយ។ គេក៏បន្តទៅធ្វើការងារទៅបន្តិចទៀតហ្នឹងបានទៅធ្វលការងាររបស់គេបន្តទៀត។

#ក្រុមហ៊ុនMin_Group

« តោះបងទៅផ្ទះ» ឡាកូហ្វីនាងចុចបិទកុំព្យូទ័រហើយក្រោកចេញពីកៅអីព្រោះនាងក៏ធ្វើការហើយដែរ។
«ហ៊ឹម» ជូហ្វាលឺនាងក្រហឹមដើមកតបមកនាងហើយកីដើរចេញជាមួយគ្នា។
«ជូហើយរឿងរបស់ឯងគិតយ៉ាងមិចបន្តទៀតហ៎ា» ឡាកូហ្វីនាងសួរទៅជូហ្វាទាំងទឹកមុខចង់ដឹងថាហ្នឹងធ្វើមិចបន្តទៀតរឿងគូរដណ្ដឹងរបស់នាង។
«គ្មានគិតយ៉ាងមិចទេ.ហ៊ើយ!ណាមួយគាត់ក៏ត្រូវជាមិត្តភក្តិហ្នឹងគ្នាទៀតខ្ញុំមិនអាចបដិសេធជាមួយគាត់បានទេខ្ញុំអស់ជម្រើសហើយបង» ជូហ្វាពោលទាំងមុខមិនស្រស់បោះនោះទេនាងក៏គ្មានជម្រើសមានតែតាមហ្នឹងបើតាមចិត្តនាងគឺថាមិនព្រមទេព្រោះនាងមិនចង់ឈឺចាប់ម្ដងទៀតឡើយវាឈឺណាស់។
«ចឹងបងក៏គ្មានអ្វីត្រូវនិយាយឬឲ្យយោបល់ឯងដែរណា.បងទៅសិនហើយ» ជូហ្វាងក់ក្បាលហើយឡាកូហ្វីនាងក៏ដើរសំដៅទៅកន្លែងដែលចតឡានរបស់នាងហើយជូហ្វាក៏ចូលកន្លែងរបស់នាងដែរ។ ប៉ុន្តែពួកនាងមិនដឹងថាមានកែវភ្នែកមួយគូរកំពុងសម្លឹងមកមើលនាងនោះទេ។
« ចៅហ្វាយម្នាក់ស្រីដែលដើរទៅម្ខាងនោះមែនទេដែលចៅហ្វាយនិយាយនោះទាន» ខេងាកមកសួរចៅហ្វាយដែលគេនៅសម្លឹងមើលទៅឡាកូហ្វីមិនងាកពេលមានស្មារតីហើយក៏មកឆ្លើយហ្នឹងនាយខេ។
«មែនហើយ» គេឆ្លើយទាំងសម្លេងរាបស្មើគ្មានជាតិជូវអ្វីទេ។
«ចឹងចៅហ្វាយឲ្យខ្ញុំធ្វើយ៉ាងមិចបន្ត» គេពិតជាចង់ដឹងចៅហ្វាយគេចូលចិត្តនាងឬ?? ឬគ្រាន់តែឃើញនាងស្អាតហើយចាប់អារម្មណ៍មួយពេលៗ??
«ឯងធ្វើអ្វីដែលយើងបានប្រាប់ទៅ»
«បាទ» ខេនាយយល់ន័យក៏ឆ្លើយយល់ព្រមជីមីនបនាឲ្យនាយខេបើកឡានចេញទៅ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now