ជីមីនអង្គុយបានត្រឹមអស់សំណើចជាមួយនាងប៉ុណ្ណោះគ្មានពាក្យវាចាបន្តទៀតសោះនាងខឹងគេតែមុខនាងមិនសមដូចខឹងទេឃើញហើយមានតែលង់ជាមួយសម្រស់ដ៏ស្រស់សោភាមួយនោះរបស់នាងមិនបាត់ទៅវិញ។
« លោកសើចទៀតហើយ » នាងបន្ថយសម្លេងរាងស្រទន់ពោលឡើងមកភ្លាមមើលមុខគេទាំងជ្រួញចិញ្ចើមឆ្ងល់ណាស់គេម្នាក់នេះចូលចិត្តខ្លាំងមែនទែនម៉ងអារឿងតាមមើលសម្លឹងមិនដាក់ភ្នែកសោះនោះមកពីហេតុអ្វី?
« ឈប់ហើយ » គ្រាន់តែនាយវាចាចប់ហើយនាងតូចក៏ឈប់មាត់និងងាកភ្នែកចេញមកខាងក្រៅម្ដងនាងគយគន់មើលទេសភាពខាងក្រៅទាំងស្នាមញញឹមតែក៏ប្រទាក់ភ្នែកនិងរបស់អ្វីមួយគួរឲ្យកត់សម្គាល់ណាស់បានស្រែកហៅជីមីន÷
« ជីមីនលោកឈប់ឡានបន្តិច » ឡាកូហ្វីប្រាប់ឲ្យឈប់នាយក៏ឈប់តានសម្ដីបន្ទាប់មកនាងចុះពីខាងក្នុងឡានចេញមកក្រៅនាងដើរចូលព្រៃស្ដុកមួយវាក្រាស់មែនទែនចំណែកជីមីនគេមិននៅស្ងៀមឲ្យនាងទៅតែម្នាក់ឯងក៏ដើរតាមពីខាងក្រោយខ្នងរហូតមកដំណាលគ្នា។
« នេះនាងចូលមកធ្វើអ្វីនៅទីនេះ? មើលទៅវាមិនសុវត្ថិភាពសោះ » ជីមីននិយាយក៏ត្រូវម៉្យាងដែរដោយសារតែវាមានស្មៅដុះកាត់ពេញហ្នឹងមានត្រឹមផ្លូវចូលមកមិនសូវធំថែមទៀតឲ្យគេយល់ថាវាល្អសមគួរដែរទេ? ចម្លើយដឹងតែអត់ហើយសភាពចូលមកកាន់តែជ្រៅវាពិបាកភ្នែកមើលកាន់តែខ្លាំងបើដើមឈើស្មៅសឹងតែប្រហាក់ប្រហែលគ្នាលលកជើងដើរមិនចង់កើត។
« ខ្ញុំសង្ស័យផ្លូវមួយនេះព្រោះថាតាំងពីជិះកាត់ព្រៃនេះមកខ្ញុំឃើញមានផ្លូវចូលតែកន្លែងមួយនេះទេម៉្យាងលោកឃើញអត់ថាស្មៅនៅទីនេះមានការក្រាបចុះហាក់ដូចជាមានមនុស្សជាច្រើនបានដើរឆ្លងកាត់ទីនេះបើតាមពួកយើងមនុស្សពីរនាក់ដើរវាមិនក្រាបដល់ម្លឹងទេ » ឡាកូហ្វីឈរមួយកន្លែងរៀបរាប់ជាហូរហែរតាមដែលនាងសង្កេតនិងសន្និដ្ឋានមកទាំងងាកទៅក្រោយពេលចូលមកនោះស្មៅដែលវាវែងក្រាបមិនខ្លាំងអ្វីណាស់ណាទេជាពិសេសពេលមើលទៅជ្រុងម្ខាងទៀតសម្បូរទៅដោយព្រៃឈលស្មៅហ៊ុមព័ទ្ធពេញទៀតនាងអាចនិយាយប្រាប់ជីមីនមកបានទាំងអស់។ នាងបានចង្អុលទៅផ្លូវខាងមុខតាមច្រកនីមួយៗដែលមានទំហំប៉ិនៗគ្នាមានផ្លូវជាច្រើនទៀតនៅខាងមុខឡើងនាងមានសំណួរពេញខួរក្បាលទាំងអស់!
« អរ...វាពិតដូចដែលនាងនិយាយមែនឬមួយមានមនុស្សបង្កប់ខ្លួននៅទីនេះ? អាចទេជាក្រុមពួកវា? » ជីមីនដើរមកមុននាងតូចឡាកូហ្វីនិងបានសន្និដ្ឋានបន្តពីនាងតូចហើយក៏សង្ស័យថាវាជាកន្លែងលាក់ ខ្លួនរបស់ក្រុមមួយទៀតដែលចង់កម្ចាត់ពួកគេទាំងអស់គ្នានេះ។
« អ៊ឹម....»
« ទៅមុខទៀតទេ? »
« ត្រូវតែទៅ »
« តោះ...» ពីរនាក់គេនេះក៏បានទៅមុខទាំងម្នាក់ៗមានទឹកមុខម៉ឹងម៉ាត់ខ្លាំងណាស់ឡាកូហ្វីនាងចេះតែចងចិញ្ចើមគ្រប់ពេលវេលាឡើងជីមីនអត់សួរមិនបាន÷
« នាងយ៉ាងម៉េចទៀតហើយទើបដើរៗចងចិញ្ចើមរហូតយ៉ាងនេះ? » ជីមីនងាកឃើញញឹកញាប់ពេកក៏សួរឲ្យបាត់ចម្ងល់នេះតែន្ដងកុំឲហយសាំញ៊ាំជាមួយច្រើនតទៅទៀត។
« អត់មានអីទេដើរទៅមុខបន្ត » ឡាកូហ្វីគ្រវីក្បាលញាប់ស្អេកបានដើរតាមពីក្រោយនាយកម្លោះទាំងវេទនាចិត្តបន្ទាប់ពីដើរអស់ឡើងយូរមកនោះពួកគេទាំងពីរក៏ប្រទះភ្នែកនិងកន្លែងរស់នៅមួយវាមានទេសភាពស្អាតមែនទែនទោះបីជាវាស្ថិតនៅក្នុងព្រៃក៏ពិតមែនទៅចុះហើយព្រៃមួយនេះក៏ធំដើមឈើក៏វែងៗទៀត។ ចំណែកនៅខាងក្នុងព្រៃមានផ្ទះមួយធំសមល្មមដែរធ្វើនៅទីនេះមានមនុស្សជាច្រើនដើរឆ្វេលៗគ្នាមិនដាច់ចន្លោះទៅណាទាល់តែសោះវាក៏លេចចេញជាចម្លើយមួយៗក្នុងខួរក្បាលនាងតូចឡាកូហ្វីដែលឆ្ងល់មកុំ
« ពួកយើងអាចជាមកដល់កន្លែងពួកគេហើយតាមមើលស្ថានភាពមួយនេះមើលកាន់តែជាក់ពួកគេក៏ទើបតែមករស់នៅទីនេះទេនេះបើតាមកាលដែលខ្ញុំមើលដឹង » ឡាកូហ្វី
DU LIEST GERADE
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
