ឡាកូហ្វីគេងនៅលើគ្រែធំទូលាយមួយបន្ទប់ដែលនាងបានគេងមានក្បាច់រចនាម៉ូតទាន់សម័យ បន្ទប់វិញឡើងធំដូចជាផ្ទះមួយទៅហើយ ។
« ហ៊ឹម » សម្លេងអ្នកដែលគេងមុននេះបានក្រហឹមឡើងនាងបើកភ្នែកឡើងក៏ពិដានពណ៍រាងសនោះហើយងាកមើលឆ្វេងស្ដាំ នាងដឹងថាវាមិនមែនជាបន្ទប់របដ់នាងឡើយ តើជារបស់អ្នកណា?? នាងឆ្ងល់ពេញខួរក្បាលហើយ នាងចាំបានថានាងបានដើរនៅលើផ្លូវតើឥឡូវមិចក៏មកគេងនៅលើគ្រែទៅវិញ ។
« ជារបស់អ្នកណាអញ្ចេះ?? មែនហើយ!! ខ្ញុំបានត្រូវរបួស! អ្នកណាជាអ្នករុំរបួសឲ្យខ្ញុំ?? » ឡាកូហ្វីនាងនឹកឃើញថានាងត្រូវគ្រាប់តែពេលមើលទៅមានគេរុំឲ្យរួចហើយ នាងចាប់អារម្មណ៍លើខ្លួន នេះមិនមែនជាខោអាវដែលនាងបានស្លៀកទេ ។
ក្រាក.....
« នាងភ្ញាក់ហើយ?? » សម្លេងត្រលធំរបស់អ្នកដែលបើកទ្វាចូលមក ឡាកូហ្វីគេមើលដឹងថាជាអ្នកណាហលយមុខឡើងមាំវិញ ជីមីនគេដើរមកអង្គុយជិតនាង ។
« នាងទៅធ្វើអ្វីខុសច្បាប់មែនទេបានជាត្រូវគ្រាប់បែបនេះ?? ឬនាងទៅលួចរបស់អ្វីគេ?? » ជីមីនចោទសួរទៅនាងទាំងងឿយឆ្ងល់តាមមើលទៅនាងស្លូតបូតណាស់តែសួរឲ្យដឹងច្បាស់ ។
« ...... » ខុសច្បាប់ក្បាលវាស្អី គេបាញ់ជិតងាប់ហើយហ្នឹង !! អាណាដែលភ្លឺទៅដើរលួចឆក់ប្លន់គេនោះ ល្ងង់មែន ! ... ឡាកូហ្វីនាងមិននិយាយជាមួយគេទេតែនាងនិយាយក្នុងចិត្តម្នាក់ឯងខ្នក់ខ្នាញ់ជាមួយអាសំណួរឆ្កួតឡប់ដែលគេសួរនេះណាស់ ។
« ស្ងាត់?? មិចក៏នាងមិននិយាយ?? លឺខ្ញុំសួរដែរទេ?? »
« ......» ខ្ជិលឆ្លើយថីចុះ?? នាងនិយាយក្នុងចិត្តទៀតហើយ
« ឡាកូហ្វី នាងកុំផ្គើនខ្ញុំទៅមើល » គេមើលទៅរឹកពារបស់នាងគឺថាផ្គើនគេឲ្យសុទ្ធម៉ងបានគេសួរនាំហើយនៅរឹកធំមិននិយាយជាមួយនិងគេទៀត ហើយបែរមុខទៅម្ខាងមិនមើលមុខរបស់គេថែមទៀតផង និងមិនផ្គើនគេហើយ ។
« ..... » ផ្គើនក្បាលហែង
« ឡាកូហ្វី » នាយសង្កត់សម្លេងហៅឈ្មោះនាង
« មិចហៅខ្លាចភ្លេចឈ្មោះខ្ញុំមែនទេ?? ឬមួយក៏ឈ្មោះខ្ញុំពិរោះ ?? »
« ព្រមនិយាយហើយខ្ញុំស្មានតែនាងគរហើយតើ.»
« គ្រាន់តែខ្ញុំមិនចងនិយាយប៉ុណ្ណឹង »
« ថីនាងហ្នឹង?? »
« អត់យ៉ាងមិចទេ!! »
_____
« កាលបាននាងភ្ញាក់ទៅលោកអើយយូរណាស់ទៅហើយ » ថេយ៉ុងអង្គុយរអ៊ូដូចឃ្មុំមើលថែជូហ្វា. យូរណាស់ហើយនាងមិនទាន់ដឹងខ្លួនទៀត គេអន្ទះសារចង់ដឹងណាស់ ។
« នាងគេងនៅយូរទៀតទេ?? » ថេយ៉ុងនិយាយម្នាក់ឯងដូចជាមនុស្សមិនសូវគ្រប់ចឹងអង្គុយផងសើចម្ដងទឹកមុច៊ខមិនរីកស្មានអារម្មណ៍របស់គេមិនត្រូវមែនហើយ ។
« ហ៊ឹម!! លោក » ជូហ្វានាងបើកភ្នែកហើយឃើញថេយ៉ុងនៅដែរក៏ហៅគេតែមិនមែនជាឈ្មោះ ថេយ៉ុងមើលមុខដែលហៅគេថាលោកមុនភ្លេត គេជាប្ដីមកហៅអញ្ចឹងទៅកើត ។
« ដឹងខ្លួនហើយ?? នាងត្រូវការអ្វីឬអត់?? »
« អត់ទេ! មិចក៏លោកនៅទីនេះ?? » នាងមានអារម្មណ៍ថាភ័យដែរ ដែលគេនៅទីនេះ ហើយតិចគេដឹងទៅថានាង....អឺ...នាងគិតអ្វីមិនចេះទេបើមែននោះ ។
« ខ្ញុំបានដំណឹងពីអ្នកណាក៏មិនដឹងដែរខលហៅខ្ញុំមកថានាងមានគេលបបាញ់ តែប៉ុណ្ណឹង » ថេយ៉ុងនិយាយកុហកនាង ជូហ្វានាងរៀងធូរចិត្តតិចពេលគេនិយាយហើយ
« នាងទៅមានសត្រូវនៅទីណាខ្លះទើបគេចង់សម្លាប់?? » ថេយ៉ុងសួរជីកឬសជីកគល់ជាមួយនិងជូហ្វា
« តាមមើលដូចជាអត់មានទេ ខ្ញុំដូចជាល្វើយណាស់សុំសម្រាកបន្តិចទៀតសិនហើយ បើលោកចង់ទៅផ្ទះក៏ទៅចុះ » នាងទើបតែភ្ញាក់ទេ ប៉ុន្តែនាងចង់គេចពីសំណួរដែលថេយ៉ុងសួរ នាយក៏យល់ព្រមរួចឲ្យនាងគេងទៅ គេដើរចេញទៅខាងក្រៅសិន ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
