ភាគ:៤៦

264 5 0
                                        


« ទាន់ហន់ពេកទេដឹង?? »
« ឲ្យលឿន »
« អត់»
« ឯងចង់យ៉ាងឲ្យប្រាកដអាគ្រីស?? » ជូហ្វាសម្រួលអារម្មណ៍និយាយជាមួយគេដោយសន្តិវិធីហើយ គេនៅញាក់ចិញ្ចើមញញឹមយ៉ាងសប្បាយជាមួយនាងទៀត ។

ផាំង...ផាំង...

  ពីរគ្រាប់ដែលជូហ្វាដែលបានបាញ់តម្រង់ទៅខាងលើនាងខឹងទាំងញ័រសព្វប្រាណហើយ គេលែងសើចជាមួយអារម្មណ៍នាងណាស់ ។

« នាងនៅអារម្មណ៍ឆេវឆាវដដែល » នាយគ្រីស
« យ៉ាងមិច?? » នាងលើកចិញ្ចើមនិយាយជាមួយទាំងឌឺ
« ប្រកួតទេ?? »
« ដែលខ្លាច !! » នាងវៃចិញ្ចើមទាំងទឹកមុខឌឺ

ផាំង....ផាំង..

« អាថោក » គ្រាប់កាំភហលើងហោះមកពីចំហៀងខាងស្ដាំបាញ់បញ្ឆិតដៃរបស់នាងហូរឈាមមកនោះ
« ខ្ញុំមិនដឹងទេ » នាយគ្រីសក្រវីក្បាលថាគេមិនដឹងទេគេស្មានក៏មិនត្រូវថាជាអ្នកណាឡើយ ។
« ឯងនៅតែមានគំនិតថោកទាបដដែលអាគ្រីស » នាងសង្រេតធ្មេញក្រតៗ នាងនិយាយរួចហើយថាស្អប់ពពួកដែលមានគំនិតថោកណាស់ ។

ផាំង...ផាំង.....ច្រឹប...ផាំងៗៗ

    កូនចៅជូហ្វាបានចេញមកជួយម្ចាស់របស់ពួកគេ គេធ្វេសប្រហែសណាស់ដែលឲ្យចៅហ្វាយត្រូវរបួស ការបាញ់ប្រហារជាមួយទាំងទៅទាំងមក ។

ផាំងៗៗ....ច្រឹប

    ក្នុងនោះក៏មានអ្នកបន្លំគប់កូនកាំបិតមកជាមួយទៀតគប់សំដៅទៅរកជូហ្វាតែនាងបានគេចទាន់សំណាងណាស់ នាងបានគប់ទៅបន្តវិញត្រូវស្លាប់អស់3ទៅ4នាក់នាងគប់ត្រង់ណាស់ទោះដៃនាងនៅឈឺហើយហូរឈាមបន្តទៀត ។

ផាំងៗៗ....ផាំង...

« ជូគេចទៅម្ខាងសិនទៅណា!! បងនៅការពារឯងឆាប់ទៅ ឲ្យលឿនធ្វើតាមបងប្រាប់ទៅ នាយវីនឯងកុំភ្លេចទៅមើលជូហ្វាយើងបញ្ឆោតពួកវា និងទៅស៊ូណាមកវិញ ! ឆាប់ទៅ » នាងឃើញគេរៀបប្រកែកនាងក៏និយាយបញ្ជាបន្ថែមទៀតនាងមិនចង់ឃើញនរណាត្រូវ របួសទៀតឡើយ ត្រូវតែម្នាក់ក៏បានហើយ នាយវីនដោយមិនអាចនិយាយឈ្នះតវ៉ាជាមួយឡាកូហ្វីបន្តទៀតក៏បានដើរទៅតាមជូហ្វា ។

ផាំងៗៗ...ផាំង....

« ស៊ូណាមករកមីងមក » ផាំង នាងតូចប្រញាប់ធ្វើតាមឡាកូហ្វីប្រាប់តែក៏មានអ្នកអ្នកមកបាញ់មកឡាកូហ្វីនាងរហ័សចប់ទាញស៊ូណាមករួចនាងក៏ត្រូវគ្រាប់ជំនួសជួយជីវិតស៊ូណា ។

« មីងហ្វី  »
« ឆាប់ក្រោកទៅ ដើរទៅមុនមីងដឹងទេ មីងនៅតាមការពារពីក្រោយដឹងទេ »
« ច៎ាសមីង » ស៊ូណានាងតូចក៏ធ្វើតាុំសម្ដីរបស់ឡាកូហ្វី នាងដើរទៅមុនហើយកូហ្វីនាងក៏ដើរពីខាងក្រោយនាងបាញ់តទល់ជាមួយគេទាំងឈឺកន្លែងរបួសជាខ្លាំង ។

« ស៊ូណាក្មួយទៅកន្លែងមីងរបស់ក្មួយទៅ មីងនៅចាំពីខាងក្រោយ ឲ្យលឿនទៅឆាប់ឡើងទៅស៊ូកុំនៅសាំញាំច្រើនឲ្យលឿន ពួកវាមកដល់ឥឡូវហើយស៊ូណា » នាងតូចងក់ក្បាលរត់ទៅទាំងទឹកមុខមិនចង់ ឃើញជូហ្វានាងកំពុងឈរនៅជិតឡានរួចជាស្រេចជាមួយនាយវីន កូនចៅទាំងប៉ុន្មានទៀតនៅបាញ់ជាមួយកូនចៅនាយគ្រីស ។

« ឆាប់ចេញឡាននាំជូហ្វាទៅមុនទៅ ខ្ញុំទៅឥឡូវដែរហើយ » នាងស្រែកប្រាប់ទៅពួកគេទាំងពីចម្ងាយ
« អត់ទេបងត្រូវទៅជាមួយខ្ញុំដែេ » នាងតូចជូហ្វាក៏ស្រែកមកវិញដូចគ្នា
« ឆាប់ទៅ បើឯងមិនទៅទេបងមិនទៅវិញជាដាច់ខាតបងសុខចិត្តស្លាប់នៅទីនេះវិញល្អជាង »

« បង.... // អ្នកនាងធ្វើតាមអ្នកនាងឡាកូហ្វីប្រាប់ទៅ គាត់និយាយមិចគឺចឹងហើយ » នាយវីនក៏និយាយបន្ទរពីក្រោយទៀតជូហ្វាក៏លើកនាងតូចជាក្មួយអោបមិញនេះចូលមកក្នុងឡានវិញនាយវីនក៏បើកឡានទៅយ៉ាងលឿនជាទីបំផុតជូហ្វានាងងាកមកក្រោយតែមិនបានឃើញឡាកូហ្វីទៀតទេ ។

ផាំងៗៗ....ផាំងៗៗ
 
« ហេតុអ្វីក៏ច្រើនម្លេះ?? ឬមួយមានអ្នកនៅពីក្រោយពួកវាទៀត!! ខ្ញុំទប់មិចនិងឈ្នះ ឬមួយវាជាមេខ្លោងអាគ្រីស » ឡាកូហ្វីនាងទើបចាប់អារម្មណ៍ថាកូនចៅក៏កាន់តែច្រើននាងទប់មិនឈ្នះទេ ម៉្យាងនាងត្រូវរបួសទៀតបើនាងមិនត្រូវរបួសប្រហែលជាទប់ជាប់ហើយតែឥឡូវនេះនាងឈឺកន្លែងត្រូវគ្រាប់ហើយវាហូរឈមមកស្រក់ចង់ពេញដៃម្ខាងរបស់នាង ។

ផាំងៗៗ....ផាំងៗៗ

« អ្នកនាងឡាកូហ្វីឆាប់រត់ទៅ ខ្ញុំសុខចិត្តស្លាប់ជំនួសអ្នកនាងទៅចុះកុំខ្វល់ជាមួយពួកខ្ញុំអី »
« អត់ទេ ខ្ញុំមិនអាចទៅទាំងបែបនេះឡើយ »
« ខ្ញុំសុំអង្វរទៅចុះអ្នកនាង »
« អូខេ!! បានៗ » ពួកគេញញឹមដាក់នាង ហើយនាងក៏រយ់ទៅបាត់ទៀត ។

     ឡាកូហ្វីបានរត់មកដល់ផ្លូវធំទាំងអស់កម្លាំងនៅក្នុងខ្លួនជាខ្លាំង នាងហត់ណាស់ ។ នាងខំត្រដរដលរសឹងតែមិនចងរួចទៀតឡើយ អស់កម្លាំងពីក្នុងខ្លួន...

ព្រូស...

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now