ភាគ:៨៤

166 0 0
                                        


   អ្នកកម្លោះត្រូវគេស្ដីឲ្យហើយបិទមាត់ជិតឈឹងមិនមាត់មិននិយាយអ្វីទាំងអស់នាយនាំខ្លួនឯងចូលបន្ទប់ទឹកដើម្បីងូតទឹកបាត់ទុកឲ្យឡាកូហ្វីនាងអង្គុយលើសាឡុងទាំងមុខមិនរីកនេះទៅចុះ។ ពេលត្រូវគេចេញមិនមាត់យ៉ាងនេះរឹតតែមិនសប្បាយចិត្តលើសដើមគេចង់ឌឺនាងខ្លាំងណាស់ឬ  សប្បាយរីករាយណាស់ពេលឌឺដងដាក់នាងបានសម្រេចផលហើយ?
« មនុស្សប្រុសចង្រៃយ៎នេះខ្ញុំស្អប់លោកឯងណាស់ » ឡាកូហ្វីគោះពូកសាឡុងនោះក្ដៅក្រហាយចិត្តណាស់តែមិនអាចនាំខ្លួនឯងវូលទៅបន្ទប់ទឹកវាយដំគេបាននោះទេ។
    ភោជនីយដ្ឋាន....!
   មកដល់កន្លែងញ៊ាំអាហារពេលព្រឹកហើយឡាកូហ្វីមុខមិនខ្ចីរីកសូម្បីតែការនិយាយស្ដីក៏កំបុតៗគម្រោះគម្រើយជាមួយនាយមែនទែនតែគេធ្វើដូចមិនដឹងមិនលឺបែរជាហៅកម្មង់ម្ហូបវិញគេហៅរបស់ខ្លួនឯងរួចបានបាញ់ក្រខ្សែភ្នែកមករកនាងតូចទុកឲ្យនាងកម្មង់ម្ដង។
  ក្រោយពីកម្មង់រួចហើយនាងដាក់មីនុយលើតុវិញអង្គុយអោបដៃមើលទេសភាពឯណោះមើលគេមើលឯងពេញទាំងហ្នឹងដោយមិនមើលមុខអ្នកអង្គុយទល់មុខជាមួយនេះឡើយ។
« នេះអាហារដែលអ្នកទាំងពីរកម្មង់ច៎ាស » បុគ្គលិកគេលើកអាហារមកដល់រួចហើយប្រាប់ឲ្យពួកគេបានដឹងជីមីនគ្រាន់តែងក់ក្បាលតិចៗគេដឹងហើយប៉ុណ្ណោះនិង។ ឡាកូហ្វីបានរបស់ភ្លាមក៏យកមកញ៊ាំធម្មតាៗនឹងឯងដោយនាងយកតែសាំងវិចជាមួយទឹកដោះគោប៉ុណ្ណោះនឹងចំណែកជីមីននាយយកការញ៊ាំស្ដេក។
    ចំណាយពេកមិនយូរប៉ុន្មានពួកគេទាំងពីរបានញ៊ាំរួចរាល់ជីមីនជាអ្នកចេញលុយទើបចាកចេញពីភោជនីយដ្ឋានមួយនេះមកខាងក្រៅដើរទៅរកឡានដែលចតទុកនោះ។
« ចង់ទៅណា? » ជីមីនចូលមកក្នុងឡានជាមួយនាងរួចបានស្រដីមកមុននាងតូចឡាកូហ្វីទោះបីជានាងមិននិយាយក៏គេប្រឹងនិយាយមុន។
« ហើយលោកគិតថាខ្ញុំចង់ទៅណា? » ឡាកូហ្វីសម្លក់មុខនាយកម្លោះគេនិយាយមកមិនយកខួរមកគិតទេឬក៏យ៉ងម៉េច? នាងមិនបានចូលផ្ទះមួយយប់ទៅហើយសំខាន់បិះស្លាប់ខ្លួនឯងថែមទៀតជាមួយនាយម្នាក់នេះសំខាន់ការសុំជំនួយពីនាយវីននោះក៏នៅមិនទាន់បានផលត្រឡប់មកវិញសង្ស័យថានាយវីនតាមស្វែងរកមិនឃើញ។
« ទៅផ្ទះវិញហ៎? »
« អឺ...»
« ឆ្លើយឲ្យសមរម្យជាងនេះបន្តិចមិនបាន? » ជីមីននិយាយតិចៗនាងចូលចិត្តឆ្លើយទាំងមិនដឹងថាគេនេះអាយុបងនាងទេឬ?
« រឿងរបស់ខ្ញុំម៉្យាងខ្ញុំមិនចេះផ្អែមរលួយជាមួយអ្នកណាខ្លាំងទេ » ឡាកូហ្វីស្ដាប់លឺសម្ដីនាយពោលមកនោះខឹងមួយតង់ថែមពីលើទៀតស្អប់គេមួយកម្រិតទៀតផងដែរ។
« ស្ដាប់លឺទៀត? » គេជញ្ជក់មាត់មិនគួរណានាងអាចស្ដាប់លឺគេនិយាយទៅនេះសោះគេខុសម្ដងទៀតហើយគួរលួងនាងរបៀបណាឲ្យនាងបាត់ខឹងជាមួយគេ?

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now