ឡាកូហ្វីបន្តដំណើររបស់ខ្លួនបើកចេញទៅទៀតទាំងខ្លួនឯងនេះងងុយគេងទៀតផងដោយសារតែធ្វើការពេញមួយថ្ងៃហើយក៏មកជួយមើលជីមីនទៀតកាន់វេទនាចំពោះនាងវាមិបសមាមាត្រឡើយ។
« ទៅផ្ទះលោកឯងឬទៅខនដូរ? » នាងយកដៃមកដាក់លើចង្ការជ្រួញចិញ្ចើមម៉្យាងវាក៏យប់ណាស់ទៅហើយដែរនៅមិនទាន់រកកន្លែងមួយណាសមរម្យស្នាក់នៅទេបើពួកគេជិះទៅរកខនដូរជីមីនក៏វាយូរដូចគ្នាបើយប់ជ្រៅដែរ។ ដូចនេះនាងសម្រេចចិត្តមិនទៅខនដូរវិញគឺមករកសណ្ឋាគារស្នាក់នៅមួយយប់សិនទៅ។ នាងចេះតែបើកយឺតៗរកកន្លែងមួយណាដែលអាចសម្រាកបានគឺចូលនៅទីនោះហើយ។
« ទីនេះហើយ » បើកឡានអស់មួយសន្ទុះធំដែរពួកគែបានមកដល់សណ្ឋាគារមួយកន្លែងនាងពោលម្នាក់ឯងនិងបញ្ឈប់ឡានដែលចតទុកនោះក៏បើកទ្វាចេញមកខាងក្រៅទៅយកជីមីនចេញមកដូចគ្នា។ ឡាកូហ្វីគ្រាជីមីនតិចៗចូលមកខាងក្នុងឃលញថាបុគ្គលិកគេនៅទីនេះបានមកស្វាគមន៍នាងតូចជាមួយអ្នកកម្លោះ។
« សួស្ដីអ្នកនាង » បុគ្គលិកស្រីម្នាក់នោះនិយាយយ៉ាងស្រទន់មកកាន់ឡាកូហ្វីដែលចូលដំណាលគ្នាជាមួយជីមីន។
« ច៎ាសសួស្ដី! ខ្ញុំមកនេះចង់កក់បន្ទប់ពីរ » ឡាកូហ្វីញញឹមស្ញេញដាក់នារីម្នាក់ហ្នឹងបន្ទាប់មកនារីម្នាក់នេះបានដើរមករកអ្នកដែលចាត់ចែងនៅទីនេះដើម្បីប្រាប់ពីបន្ទប់ដែលនាងតូចបានកក់។
« សុំទោសផងអ្នកនាងបន្ទប់ពួកយើងនៅសល់តែមួយបន្ទប់ប៉ុណ្ណោះអ្នកនាងយកដែរឬទេ? »
« ច៎ាសយក » ឡាកូហ្វីមិនអាចប្រកែកទៅបានថោយសារតែបើចាកចេញទៅមិនគួរទៅណាទៀតសោះឡើយបានជាត្រូវសម្រេចចិត្តយកមួយបន្ទប់ដែលគេបានប្រាប់នេះបន្ទាប់ពីសម្រុះសម្រួលគ្នានិងបុគ្គលិកអស់ហើយនោះគេបានហុចកាតឲ្យនាងនិងប្រាប់ពីបន្ទប់ជាន់ដែលនាងត្រូវទៅចូលសម្រាក។
ក្រាក....!
ទ្វាបន្ទប់បើកឡើងមកតាមដៃរបស់នាងតូចឡាកូហ្វីមានផាក ជីមីននៅដៃនាងដាក់គេឲ្យគេងលើគ្រែដាក់គូថអង្គុយហត់គឃូសលោកអើយ។
« មាឌប៉ិនដំរីឲ្យខ្ញុំគ្រាហត់ស្ទើរស្លាប់ » ឡាកូហ្វីអង្គុយរអ៊ូម្ដងហើយម្ដងទៀតព្រោះអីវាហត់ពិតមែនមិនបាននិយាយលេងសើច។
« លោកគេងលើគ្រែខ្ញុំប្រហែលជាត្រូវគេងលើសាឡុងហើយ» និយាយចប់សេចក្តីភ្លាមនាងតូចយកតែភួយមកដណ្ដប់លើខ្លួនជីមីនរួចហើយក៏ចូលបន្ទប់ទឹកបាត់ដើម្បីជម្រះខ្លួនចេញម៉្យាងនាងក៏ហត់ពេលជួបសត្រូវតាមផ្លូវមកនោះ។
« ហ៊ឹស...គួរឱ្យស្រលាញ់ណាស់ »
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
