ភាគ:៨០

184 1 0
                                        


     ឡាកូហ្វីខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីយកជីមីនចេញពីក្នុងក្លឹបបានវាមិនងាយស្រួលដូចជាការគិតរបស់នាងចេញមកនោះឡើយ។ គេម្នាក់នេះរឹងទទឹងជាមួយការអូសទាញរបស់នាងណាស់ទម្រាំមកដល់ឡាននាងស្ទើរតែអស់ខ្យល់បាត់ទៅហើយ។
   ក្រាក...ក្រឹប...!
  ទ្វាឡានបានបើកនិងបិទទៅវិញដោយដៃឡាកូហ្វីនាងដាក់គេឲ្យគេងនៅបាំងខាងក្រោយឯខ្លួនឯងមកអង្គុយខាងមុខបញ្ជាចង្កូតឡានទៅ។ ភ្នែកនាងរំពៃងាកមកមើលជីមីនមិនដាក់ភ្នែកមិនថាជាពេលនេះខ្លួនឯងកំពុងតែផ្ដោតអារម្មណ៍បើកឡានក៏ដោយក៏នាងនៅមើលគេដដែល។
« អ្នកណាតាមមកពីខាងក្រោយ? » រវល់តែសប្បាយងាកមើលជីមីនក៏ក្រឡេកឃើញប៉ះនិងម៉ូតូជិះតាមពីក្រោយមិនដាច់អាសូរទាល់តែសោះនាងពិបាកកំណត់អត្តសញ្ញាណថាជានរណាមែនព្រោះអីពួកគេពាក់មួកឡើងជិតឈឹងពេលយប់សោះនោះ ។ឡាកូហ្វីនៅបើកធ្វើធម្មតាៗហាក់ដូចជាមិនបានចាប់អារម្មណ៍លើពួកគេទាំងអស់នោះឡើយ។ ឡាកូហ្វីបើកឡានតិចៗរហូតដល់លឿនទៅៗមិនដាច់ក្រខ្សែភ្នែករបស់ខ្លួននាងធ្វើខ្លួននឹងថ្កល់មិនបាត់ទៅណា។
« ខ្ញុំគួរតែនាំលោកទៅទីណា?ពេលនេះកាន់តែមិនស្រួលទៅហើយតើ» ឡាកូហ្វីកាន់ចង្កូតឡានអង្គុយគិតគួរឲ្យនរណាមកជួយពួកគេទាំងពីរនាក់បានពេលនេះ? គ្រាមានអាសន្នទៅហើយ។
« នាយវីនម្នាក់ទៀត » សុខៗនឹកឃើញដល់នាយវីនដែលនៅជិតបង្កើយសោះនោះនាងរកនឹកមិនឆាប់ឃើញទេ។ គិតហើយភ្លាមបានទាញយកទូរស័ព្ទចុចរកលេខខលទៅកាន់នាយវីនយ៉ាងលឿន។
« នាយវីនចាំមកជួយខ្ញុំផហឥឡូវនេះចាំខ្ញុំផ្ញើទីតាំងឲ្យលោក » ឡាកូហ្វីនិយាយយ៉ាងញាប់មាត់ភ្នែកសម្លឹងមើលតាមកញ្ចក់ទៅកាន់ម៉ូតូជិះតាមពីក្រោយនាងនោះនិងបន្ថែមល្បឿនជើងកាន់តែបើកលឿនទៅមុខទៀតមិនដាច់។
( ហ៎ាស? នាងមានរឿងអី? ) នាយវីនទទួលទូរស័ព្ទស្ដាប់លែភ្លាមភ្ញាក់ផ្អើលយ៉ាងខ្លាំងយប់ស្មាននេះហើយនាងរវល់ទៅណាទើបមានរឿងដូចនេះ? យ៉ាងណាពាក្យនេះនៅមិនទាន់សួរទេមានតែសួរថានាងមានរឿងហេតុអ្វីកើតឡើងដែរទៅគេចាំតែទៅជួយពីក្រោយ។
« ខ្ញុំមានគេមានតានដានពីក្រោយឡានមិនបាត់ទេ » នាងតូចប្រាប់នាយវីនរួចហើយព្យាយាមរើកកាយពេញក្នុងឡានហាក់ដូចជាមិនមានអ្វីទុកការពារអីបន្តិចឡើយ។
( អូខេខ្ញុំទៅតាមនាងឥឡូវនេះហើយប៉ុណ្ណឹងសិនចុះ ) នាយវីនដាក់ទូរស័ព្ទចុះពីឡាកូហ្វីឯខ្លួនគេមករៀបចំខ្លួនបានត្រឹមត្រូវហើយក៏ចេញដំណើរមកតាមទីតាំងដែលឡាកូហ្វីផ្ញើមកឲ្យនោះ។
    ក្រឡេកមកមើលឡាកូហ្វីវិញនាងបើកឡានគ្មានទិសតំបន់មួយណាត្រូវទៅសោះរវល់តែគេចពីពួកវាអស់នោះនាងចង់វង្វេងខ្លួនឯងរឿងបើកឡានបើចង់ដាស់ជីមីនក៏មិនកើតគេមិនអាចបើកឡានបានទៀតស្រវឹងជោគជាំយ៉ាងនេះទៅហើយនោះពិតជាពិបាកភ្នែកមើលមែនទែនមនុស្សអីក៏យ៉ាប់បែបនេះទេ។
« ជីមីន....ជីមីន...» ជម្រើសត្រូវតែមានអ្នកជួយឡាកូហ្វីយកដៃមកវៃដើមដៃគេស្រែកហៅដាស់នាយឲ្យភ្ញាក់ឡើងមកគេងយូរណាស់មកហើយល្មមដឹងខ្លួនមកវិញហើយមិនគួរណាគេងលក់ដូចខ្មោចអញ្ចឹងសោះនាងឯណេះវេទនាចិត្តស្ទើរស្លាប់គេគេងលក់ស្កប់ស្កល់ទៅវិញនៀក។
« ហ៊ឹម...» ជីមីនគ្រាន់តែរើខ្លួនបន្តិចប៉ុណ្ណោះមិនខ្ចីបើកភ្នែកមកមើលអ្នកស្រែកហៅមានរឿងនេះឡើយគេនៅមិមខ្វល់មិនដឹងមិនលឺគេគេងលក់បាត់ហើយមិនដឹងជាមានរឿងអ្វីកើតឡើងមកផង? ដូច្នេះក៏តាមហ្នឹងទៅ!
« យីហី...ប្រុសម្នាក់នេះគេងលក់ដូចខ្មោចមែនខ្ញុំកំពុងពិបាកផងមកឲ្យជួយមនុស្សស្រវឹងអញ្ចឹងវាសមគួរដ្អេ៎ស? » នាងអង្គុយរអ៊ូតិចៗខឹងចិត្តណាស់ហេតុអ្វីក៏ពួកវាអស់នោះតាមមិនបញ្ឈប់ទាល់តែសោះអញ្ចឹង? នាងគ្មានអាវុធការពារខ្លួនទៀតគិតយ៉ាងម៉េចទៀតទៅ? បើឈប់ឡានចុះទៅតតាំងរឹតតែមិនរួចខ្លួនកើតទៀតជម្រើសមានតែស្លាប់មួយមុខគត់នាងគិតអ្វីមិនចេញមកខាងក្រៅទាល់តែសោះក្រៅពីសេចក្ដីស្លាប់។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now