ភាគ:១០៤+១០៥

160 1 0
                                        


« ខ្ញុំជឿលោកក៏បាន » ឡាកូហ្វីជ្រេញអើយសែនជ្រេញពាក្យប្រុសត្រឹមត្រូវនេះណាស់មិនដឹងថាមានស្រីប៉ុន្មាននាក់ទៅហើយទេមកធ្វើដូចខ្កួនឯងមិនមែនជាមនុស្សប្រុសខូចរឿងស្រីបោកអ្នកផ្សេងបានតែបោកនាងមិនបានទេ។
« បែបហ្នឹងបានបានត្រឹម » គេយកដៃមកអង្អែលចង្ការរបស់ខ្លួនបែបជឿជាក់សាឡប់គ្មានអ្នកណាធ្វើដូចខ្លួនណាស់ទាំងការពិតវានៅតែជាការពិតដដែលប្រែប្រួលទៅណាមិនបានទាំងអស់។
« ហើយចុះលោកបានប្រាប់រឿងនេះទៅពីរនាក់នោះឬអត់? » ឡាកូហ្វីឈប់និយាយរឿងផ្ទាល់ខ្លួននាំតែមានរឿងឈ្លោះប្រកែកគ្នាមិនបាត់ឥឡូវហ្នឹងហើយដូច្នេះទើបនាងបង្វែរទៅនិយាយអ្វីផ្សេងទៅសួរទាក់ទងជាមួយជូហ្វានិងថេយ៉ុង។
« នៅទេខ្ញុំគិតថាពួកគេត្រូវរូវគ្នាទៅណាមកណាមិនប្រាប់ពួកយើងផងក៏មិនដឹងដែរអញ្ចឹងទុកពេលវេលាឲ្យពួកគេមានសេចក្ដីសុខជាមួយគ្នាទៅ » ជីមីនស្រដីមកនេះហាក់ដូចជាបានដឹងរឿងរ៉ាវដែលពីរនាក់នោះទៅដំណើរកំសាន្តជាមួយគ្នាយ៉ាងពិតប្រាកដណាស់សង្ស័យតែគេឲ្យមនុស្សតាមដានទេដឹង? ប៉ុន្ដែគេធ្វើបែបនេះធ្វើអ្វីបើនេះជារឿងផ្ទាល់ខ្លួនរបស់មិត្តភក្ដិសោះនោះ? ចុះគេស្មានអីក៏ត្រូវម្លេះ?
« ម្ដេចលោកគិតអ៊ីចឹង? បើជូហ្វាទៅណានាងដឹងតែប្រាប់ខ្ញុំមិនឲ្យព្រួយបារម្ភពីនាងហើយលោកកុំនិយាយបង្កាច់បង្ខូចទោះបីជាពួកគេទៅដំណើរកម្សាន្តជាមួយគ្នាក៏ដោយ » ឡាកូហ្វីច្រានចោលការយល់ឃើញមួយនេះនាងមិនខ្ចីជឿនាយនោះឡើយ។
« ខ្ញុំលឺកូនចៅខ្ញុំប្រាប់ »
« ចុះកូនចៅលោកឃើញដូចម្ដេច? ឬមួយក៏តាមដាន? »
« គ្មានទេ ! ពួកគេជួយខ្ញុំតាមរកពួកគេទាំងនោះរួចក៏ឃលញដោយចៃដន្យប៉ុណ្ណឹងឯងគ្មានបានទៅតាមដានពួកគេឡើយ » ជីមីនប្រកែកញាប់មាត់កុំឲ្យនាងយល់ច្រឡំរឿងគេទៅតាមដាននោះនាងចំជាគិតផ្ដេសផ្ដាសមិនល្អជាមួយគេច្រើនយ៉ាងនេះ? គិតដូចជានាងនេះសង្ស័យគេគ្រប់តែគ្នាមិនបាត់។
« អូរ...ខ្ញុំស្មានថាលោកឲ្យគេទៅតាមដានគេខាងនោះតើបើអត់គឺល្អហើយខ្ញុំមិនចង់ឲ្យលោកទៅរំខានភាពសុខសាន្តពួកគេមួយវិញទៀតជូហ្វានិងថេយ៉ុងមិនដែលត្រូវគ្នាតាំងពីវិនាទីដំបូងមកម្លេះបើឥឡូវពួកគេបានយល់ពីគ្នាខ្ញុំសប្បាយចិត្តណាស់ខ្ញុំចង់ឃលញជូហ្វាមានសេចក្ដីជាមួយមនុស្សដែលខ្លួនស្រលាញ់និងចង់បានអ្នកមើលថែនាងជំនួសខ្ញុំណាមួយវិញទៀតខ្ញុំមិនប្រាកដថាខ្លួនឯងអាចរស់នៅបានយូររហូតតទៅឡើយខ្ញុំអាចជាត្រូវបាត់បង់ជីវិតពេលនេះស្អែកនេះខានស្អែកឬវិនាទីនេះផងក៏មិនដឹងដែរ »
« ខ្ញុំដឹងតែនាងមិនអាចទៅណាចោលពួកយើងទេនាងកុំគិតអ្វីអវិជ្ជមានពេកអីខ្ញុំជូហ្វាថេយ៉ុងគ្រប់គ្នានៅខាងនាងជួយគាំទ្រនាងជួយនាងគ្រប់បញ្ហាទាំងអស់សូមនាងឈប់គិតថាខ្លួនឯងធ្វើអ្វីមិនបានឲ្យសោះ »
« ខ្ញុំអរគុណលោកទោះទើបស្គាល់លោកក៏ពិរមែនតែខ្ញុំអាចទយកចិត្តលើលោកនិងមិត្តភក្ដិរបស់លោកទាំងមិនស្ទាក់ស្ទើរចិត្តទាំងដែលកាលពីមុនខ្ញុំមិនងាយទុកចិត្តអ្នកណាឲ្យនៅក្បែរជូហ្វានោះទេ » ឡាកូហ្វីញញឹមទាំងមុខស្រពោពស្រពានគឺវាពិតប្រកដបែបហ្នឹងមែនសូម្បីតែកាលនាងទាក់ទងជាមួយវូហារិនោះក៏ឡាកូហ្វីមិនទុកចិត្តជឿជាក់ដូចកាលដែលនៅជាមួយជីមីននិងថេយ៉ុងឡើយវាខុសគ្នាឲ្យដាច់រឿងមួយហ្នឹង។ ជាក់ស្តែងទើបពេលនេះនាងទម្លាយវាចេញមកនិយាយឲ្យជីមីនបានលឺពេញៗត្រចៀក។
« ហ៎ាសហ៎ា...អាចថាមកពីពួកខ្ញុំទាំងពីរជាបុរសសង្ហាហើយចិត្តល្អឆ្លាតទេបានជានាងអាចទុកចិត្តបាននោះ » ជីមីនសើចយ៉ាងរីករាយនៅមកមានសន្ដីលេងសើចជាមួយនាងបានដោយមិនខ្លាចត្រូវមួយដៃរបស់នាងថែមទៀត។
« ឆឺស...ជ្រេញណាស់មានឃើញសង្ហាត្រង់ណាផងថេយ៉ុងគេអាចសង្ហាជាងលោកដាច់ » ឡាកូហ្វីពេបមាត់ជ្រក់ជ្រេញមែនទែនដោយលើកសរសើរពីថេយ៉ុងឯណោះឆ្កុយទៅបាត់។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now