« ហ៎ាសគូរដណ្ដឹង» ឡាកូហ្វី នាងមិនយល់សោះ ហើយជូហ្វាមានតាំងពីពេលណាមិចក៏នាងមិនដឹងហើយស្រលាញ់ពេលណា?
«ម៉ាក់គាត់ទើបប្រាប់ម្សិលមិញនិងថាខ្ញុំមានគូដណ្ដឹង
ហើយខ្ញុំក៏បានឈ្លោះគ្នាជាមួយគេប្រហែល2.3ដងហើយពេលនៅខ្លឹបនោះគេក៏បានមកងើបខ្ញុំទៀត ហ៊ឹក ហ៊ឹក..» នាងយំផងនិយាយផងមិនគួរណាថាទៅជាបែបនិងទេ។
« ហើយមិចបានជាគេថើបឯងបើគ្មានរឿងអីនោះ» ឡាកូហ្វីលើកចិញ្ចើមម្ខាងព្រោះចង់ដឹងថាមានរឿង
« គឺដោយសារគេដើរបុកខ្ញុំហើយក៏ជេរគេថាកាតុញទៅហើយគេប្រហែលជាខឹងហ្នឹងខ្ញុំក៏ចាប់ថើបក៏មិនដឹងដែរ» នាងនិយាយដូចគ្មានរឿងអ្វីចឹង អីហៅគេសុទ្ធតាកាតុញមិនឲ្យគេខឹងវាចម្លែកណាស់នេះគេត្រឹមថើបបើអីផ្សេងវិញមិនដឹងទៅចាយ៉ាងណា។
«មើលនិយាយទៅអ្នកនាងប្អូនរបស់ខ្ញុំ» ស្ដាប់សម្ដីជូហ្វាហើយនាងមិនដឹងត្រូវហាស្ដីឬនិយាយអ្វីបន្តទេនាងក៏បានយកដៃមកវៃថ្ងាសខ្លួនឯង
«អាវ!ហើយមានអីខុសបើចឹងមែនហ៎»នាងមិនយល់គ្រាន់តែនិយាយចឹងសោះខុសអីមែនចុះ។
«គ្មានអីទេ»ឡាកូហ្វីនាងមិនមាត់ទៀតហើយដើរទៅតុធ្វើការរបស់នាងវិញព្រោះនៅក្នុងអូហ្វីសជាមួយគ្នាហ្នឹងឯង។
បើយើងមកមើលថេយ៉ុងឯណោះគឺថាញញឹមមិនរលុបពីមុខសោះដើរចូលមកក្នុងក្រុមហ៊ុនញញឹមញញែមម្នាក់ឯង។ ការពិតគេមកក្រុមហ៊ុនពេលជូនម៉ាក់ប៉ាគេទៅដល់ផ្ទះ។
«ហ៊ើយ..ឆ្កួតមែនទែនហើយអាថេយ៍អើយ» ថេយ៉ុងជេរប្រទេចខ្លួនឯងដែលញញឹមមិនបាត់គេមិននឹកស្មានដែរថានាង(ជូហ្វា)ជាគូដណ្ដឹងគេនោះហើយមកប្រាប់ថាជិតរៀបការទៀតហូយមិនដឹងថាគេគួរសប្បាយចិត្តឬពិបាកចិត្តនេះនៀកពិបាកបរិយាយណាស់។
«ចៅហ្វាយមើលទៅដូចសប្បាយដល់ហើយឃើញញញឹមមិនបាត់នេះចៅហ្វាយមានស្នេហាមែនទេ អូយសប្បាយចិត្តណាស់» ប៊េនដែលជាជំនិតឬក៏ជាប្អូនប្រុសម្នាក់របស់និយាយលេបខាយអឺអើតែឯងចំណែកមួយខាងទៀតធ្វើមុខស្មើវិញមកសម្លក់ប៊េនចង់ជ្រុសគ្រាប់ភ្នែកហើយគេនៅតែមិនដឹងទៀតទាល់តែមកមើលមុខថេយ៉ុងចំបានឃើញច្បាស់ហើយឈប់សើច។
«មិចមិនសើចទៀត» ថេយ៉ុង
«អត់ទេទាន» ប៊េនឃើញទឹកមុខរបស់ថេយ៉ុងនេះមកនចង់ឃើញទេទឹកមុខគួរឲ្យខ្លាចណាស់នេះគេនិយាយលេងសោះ។
«ហា៎សហា....គ្រាន់តែប៉ុណ្ដឹងឯងខ្លាចដែរ?» ពេលដែលប៊េននិយាយលែងហ៊ានសម្លឹងមើលមុខគេហើយថេយ៉ុងគេក៏សើចចេញមកដូចអស់សំនើចហ្នឹងកាយវិការរបស់ប៊េនណាស់អញ្ចឹងគេសួរទៅប៊េនដោយលើកចិញ្ចើមម្ខាងចាំស្ដាប់ចម្លើយរបស់ប៊េនថាឆ្លើយបែបមិចចំពោះគេ។
« មិនខ្លាចទេប៉ុន្តែមិនចង់សើចទៀតតែប៉ុណ្ណោះ បើអត់មានការអ្វីទៀតទេខ្ញុំទៅធ្វើការហើយ» ប៊រនឆ្លើយទាំងម៉ឹងម៉ាត់ទៅថេយ៉ុងគ្មានអ្វីគួរឲ្យខ្លាចទៅបើគេសម្លាប់មនុស្សមិនញញើតដៃផងរឿងបុណ្ដឹងមានអីត្រូវខ្លាចមិនអញ្ចឹងឬ??
«យ៉ាប់មែន» ថេយ៉ុងពោលពេលប៊េនគេចេញទៅបាត់មិនខ្លាចតែក៏យកលេសចេញទៅ ហ៊ើយ ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
