ភាគ:៣៨

263 6 0
                                        


  ជូហ្វានាងរត់មកដល់ក្នុងបន្ទប់ទាំងធុញថប់មកផ្ទះមិណតាន់បានប៉ុន្មានផងក៏មកប្រាប់ថានាងជិតរៀបការ នាងមិនបានស្រលាញ់ ម្នាក់ឈ្មោះ គីម ថេយ៉ុង ហ្នឹងទេ នាងស្រលាញ់ វ៊ូហារិ នាងមិនអាចបំពេញមនុស្សប្រុសម្នាក់ហ្នឹងបានឡើយ ។ នាងចង់យំតិចអីតិចមិចទេនៅក្នុងខ្លួនពេលនេះដូចជាគ្មានព្រលឹងសោះ ។
« ជូ... » ហ្វីនាងបើកទ្វាមកឃើញជូនាងកំពុងអង្គុយនៅចុងគ្រែទាំងទឹកមុខពិបាកយល់ណាស់ ជូហ្វានាងមើលមុខហ្វីរួចក៏ឱនចុះវិញ ។
« ជូ...បងដឹងណា »
« ខ្ញុំមិនចង់រៀបការទេបងហ្វី!ខ្ញុំមិនបានស្រលាញ់គេទេ.ខ្ញុំស្រលាញ់តែបងហារិប៉ុណ្ណោះ ខ្ញុំនៅតែបំភ្លេចគាត់មិនបានសោះ ខ្ញុំចង់ជួបគាត់ តែវាមិនអាច ខ្ញុំៗៗមិនចង់ៗទេ» ជូហ្វានាងមិនបានយំតែនាងមិនដឹងថាជីវិតបាងនិងទៅជាយ៉ាងណាបើនាងរៀបការជាមួយមនុស្សដែលមិនបានស្រលាញ់ ??នាងខ្លាចឈឺ??នាងមិនចងឮតំនៅមុខមនុស្សប្រុសដែលក្បត់នាងម្ដងហើយម្ដងទៀតទេ មានស្នេហាម្ដងនាងលែងចង់ជួបហើយ ។
« ឈប់គិតពីវាទៀតទៅជូ! កុំចង់ចាំនូវអ្វីដែលជាបច្ចុប្បន្ននេះវិញណា បងដឹងថាឯងនៅស្រលាញ់គេ តងប្រាប់គេថាឯងអស់ចិត្ត ឯងកុហកខ្លួនឯង ប៉ុន្តែជូឯងកុំមកគិតស្មុកស្មាញរឿងនេះទៀតអីណា » ឡាកូហ្វី
« ច៎ាសបង!!បើខ្ញមយល់ព្រមជាមួយនិងអ្នកម៉ាក់ហើយខ្ញុំនិងធ្វើតាមសម្ដីរបស់ខ្ញុំ » ជូហ្វានាងនិយាយម៉ាត់ណាគឹម៉ាត់និងមិននិយាយលេងតាមអារម្មណ៍ នោះទេ ។
« អ៊ឹម!ចឹងមកទៅវិញសិនហើយ »
« ច៎ាសបង! ខ្ញុំមិនបានជូនដំណើរទេ.ទៅឲ្យសុវត្ថិភាពតាមផ្លូវបង »
« បងដឹងហើយក្មេងក្បាលខូចរបស់បង » ឡាកូហ្វីនាងនិយាយលេងសើចជាមួយនិងជូហ្វាដោយហៅនាងថាក្មេងក្បាលខូច ទាំងដែលនាងនេះធំប៉ុនណាណីទៅហើយ ។
« អ៎ាយ!!!ខ្ញុំមិនមែនក្មេងក្បាខូចទេបងត្រឡប់មកវិញឲ្យលឿន »   ជូហ្វាសើចផងអីផងចេះមកហៅឈ្មោះនាងបែបហ្នឹងទៅកើតយ៉ាប់ណាស់ នាងគប់ខ្នើយភួយទៅកាន់ទ្វាដែលឡាកូហ្វីបានដើរចេញទៅមុននេះឡើងអស់ពីលើគ្រែ ។

••••

« អរកូនហ្វី ជូយ៉ាងមិចហើយ » អ្នកស្រីមីន
« ជូមិនអីទេអ្នកម៉ាក់ ប្អូននាងថានិងធ្វើតាមសម្ដីដែលបានយល់ព្រមជាមួយនិងអ្នកអ្នកហើយ!អ្នកម៉ាក់អាចសប្បាយចិត្តបានហើយច៎ាស » ឡាកូហ្វីនាងនិយាយរៀបរាប់ពេលនាងសួរជូហ្វាមិចនាងក៏ឆ្លើយជាមួយអ្នកស្រីមីនដូចគ្នា ។
« អរ!!លោកថេយ៉ុងមកដល់ពីពេលណា?? » ឡាកូហ្វី
« ខ្ញុំទើបមកដល់មុននេះបន្តិចទេ » ថេយ៉ុង គេញញឹមបន្តិចឆ្លើយជាមួយឡាកូហ្វី។
« ច៎ាស!!ចឹងទើបមុននេះមិនបានឃើញលោក »
« បាទ!!ចុះអ្នកនាងគិតចង់ទៅវិញហើយ??? » ថេយ៉ុងគរចេះតែសួរយកគួឬប៉ុណ្ណោះ។
« ច៎ាសមែនហើយខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញ »
« លោកប៉ាអ្នកម៉ាក់កូនសុំត្រឡប់ទៅផ្ទះវិញហ។យមិនបាននៅយូរទេច៎ាស »
« ច៎ាសកូន » អ្នកស្រីមីនគាត់មិនបានឃាតទោះបីឃាតម៏នាងមិននៅដែរចឹងក៏តាមបណ្ដោយរបស់នាងទៅ ។
« ជម្រាបលា » នាងនិយាយចប់ហើយក៏បានដើរចេញទៅក្រៅចូលឡានរបស់នាងដែលបើកមកមុននេះចេញទៅ ។
« ថេយ៍ស្អែកក្មួយទំនេរទេ ?? »
«បាទទំនេរអ្នកមីង!តើមានអ្វីមែនអ្នកមីង ?? » ថេយ៉ុងគេនិយាយជាមួយគាត់ទាំងសួរសម្លេងស្រទន់ពិរោះទៅអ្នកស្រីមីន ។
«មីងចង់ឲ្យក្មួយទៅរើសសម្លៀកពាក់ត្រៀមឲ្យហើយ.បើក្មួយទំនេរមីងនិងណាត់គេឲ្យហើយ » អ្នកស្រីមីនគ្មានអ្វីក្រៅពីឲ្យគេទៅល៎ឈុតកូនកម្លោះអីហ្នឹងហើយ។
« បាទបានអ្នកំិងគ្មានបញ្ហាអ្វីទេ » ថេយ៉ុងគេឆ្លើយទាងសើចសប្បាយជាមួយនិងគ្នា ។
« ឯងប្រហែលជាសប្បាយចិត្តណាស់ហើយ គីម ថេយ៉ុង » សម្លេងរបស់ជូហ្វាដែលនៅកាំជណ្ដើរនោះហើយតែក៏មកដល់ឮម៉ាក់នាងសួរថាថេយ៉ុងគេទំនេរឬអត់នោះបានត្រឹមហ្នឹង ។ នាងថាមកយកទឹកអីមកផឹកឲ្យត្រជាក់ចិត្តងែពេលមកឮបែបនេះទៀតឡេងមានអារម្មណ៍អីទៀតហើយ នាងឃើញកាយវិការគេសើចអញ្ចឹងនាងរឹតតែក្ដៅលើសដើម ក្រែងគេមិនចង់រៀបការ??មិចពេលនេះមកយល់ស្របស្រួលម្លេះ?? គិតទៅគេបានតែសម្ដីមែន  នាងមកនៅឈរបន្តទៀតក៏បានឡើងទៅបន្ទប់វិញខ្ជិលចុះមកវិញណាស់មិនចង់ឃើញមុខអ្នកខ្លះ។

____

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now