មន្ទីរពេទ្យ....!
ជីមីនចាប់បីឡាកូហ្វីចូលមកខាងក្នុងមន្ទីរពេទ្យមានក្រុមអ្នកគ្រូពេទ្យរុញគ្រែមកជួយឲ្យជីមីនដាក់នាងលើគ្រែពេទ្យនោះរុញចូលទៅបន្ទប់មើលពីសុខភាពនាង។ ជីមីនឈរចាំនៅខាងក្រៅបន្ទប់រង់ចាំគេដើរចុះដើរឡើងពេញមុខហ្នឹង។
« ចៅហ្វាយ » កូនចៅជំនិតជីមីនចូលមកហៅគេពីខាងក្រោយខ្នង។
« ពួកគេខាងនោះយ៉ាងម៉េចហើយ? » ជីមីនងាកមកសួរពិដំណឹងអ្នកម្ខាងទៀតដែលឲ្យគេទៅស៊ើបមើលនោះថានៅទីណាដល់កន្លែងមានសុវត្ថិភាពឬនៅ? ហើយមានអ្នករបួសអ្វីច្រើនឬអត់?
« មិនអីទេចៅហ្វាយឯអ្នកនាងជូហ្វាក៏ធូរស្បើយចេញពីបន្ទប់សង្រ្គោះវិញផងដែរទានក្រៅពីនោះធម្មតា » នាយខេប្រាប់ចៅហ្វាយនាយតាមដំណើរដើមទងទៅមើលរួចហើយក៏ឈរនៅរង់ចាំជាមួយចៅហ្វាយកុំឲ្យគាត់អជ្សុក។
ក្រាក...!
ដាក់គូថបានមួយភ្លេតគ្រូពេទ្យក៏ចេញពីបន្ទប់វិញអាចឲ្យពួកគេចូលទៅមើលនាងបានម៉្យាងនាងគ្រាន់តែអស់កម្លាំងសន្លប់បាត់មាត់ប៉ុណ្ណឹងនឹងឯងគ្មានអ្វីគួរឲ្យព្រួយបារម្ភពីឡាកូហ្វីទៀតនោះឡើយ។ ជីមីនចូលមកដល់ក៏អង្គុយលើកៅអីដាក់ក្បែរគ្រែនោះនាងមិនទាន់ដឹងខ្លួនទេឯដៃក៏មានព្យទរសេរ៉ូមទឹកមុខវិញរឹតតែស្លេកស្លាំងទៅដៃត្រជាក់ស្រេបអស់ហើយ។
« ចៅហ្វាយចង់ឲ្យអ្នកនាងនៅសម្រាកទីនេះក៏ចូលទៅនៅទីក្រុងវិញទាន? » មន្ទីរពេទ្យទីនេះវានៅឆ្ងាយពីទីក្ហរុងក៏ប៉ុន្ដែផាសុខភាពឃើញថាវាល្អដូចពេទ្យទីក្រុងដែរបាននាយនិយាយ÷
« ទីនេះក៏ល្អហើយចាំនាងធូរស្បើយចាំត្រឡប់ទៅវិញ » ជីមីននិយាយរួចយកដៃនាងមកកាន់ក្ដាប់យ៉ាងណែននាយខេមិនបន្តនៅរំខានចៅហ្វាយក៏ដើរចេញមកខាងក្រៅបាត់។ នាយមើលមុខកូនក្រមុំគេលួចញញឹមញញែមយកដៃមកអង្អែលលើសក់ឡាកូហ្វីទាំងសេចក្ដីស្រលាញ់ពេញចិត្តពេញថ្លើមនាងហាមចិត្តខ្លួនឯងមិនបានគ្រប់ពេលបាននៅក្បែរនាង។
« យប់នេះនាងធ្វើបានល្អខ្លាំងណាស់ឡាកូហ្វី ម៉ាតូស៊ូរៀ ខ្ញុំធ្លាប់គិតថានាងមិនខ្លាំងដល់ម្លឹងទេក៏ប៉ុន្ដែពេលនេះនាងរឹតតែខ្លាំងគឺខ្លាំងលើសពីការគិតរបស់ខ្ញុំថែមទៅទៀតមនុស្សស្រីដែលរឹងមាំមិនដែលចុះញ៉មឬចាញ់នរណាម្នាក់សោះនោះឥឡូវខ្ញុំបានជួបហើយ » ជីមីនរៀបរាប់យ៉ាងច្រើនហូរហែរស្នាមញញឹមមិនរលុបចេញពីផ្ទៃមុខទាំងសងថ្ពាល់កាន់តែពណ៌ផ្កាឈូកក្រឡេកជើញមុខកូនក្រមុំគេគេងលក់រឹតតែសំណាងទៅទៀតនោះគឺនាយបានកាន់ដៃបានក្បែរឡាកូហ្វីសំណប់ចិត្តមួយនេះហ៊ឹម...មនុស្សល្អដូចជានាងនេះគេចង់បានមកថ្នាក់ថ្នមថែរក្សាខ្លាំងណាស់ប៉ុន្ដែខ្លាចថាខ្លួនឯងថែនាងមិនបាន។
« ខឹងខ្លួនហើយ? កុំទាន់ប្រឹងក្រោកអីនាងគេងបន្តទៅដើម្បីឲ្យឆាប់មានកម្លាំង » គេដាក់ឲយយនសងគេងវិញបើគ្រាន់តែដឹងខ្លួនមកហើយស្ទុះចង់ងើបឆ្ងក់នោះនសងអស់កម្លាំងពីខ្លួនហើយចង់នៅមកខ្លាំងមិនចង់ស្ដាប់តាមនាយទៀតឬ?
« ខ្ញុំអាចក្រោកបានតើគ្មានបញ្ហាអ្វីទេ » ឡាកូហ្វីប្រកែកក៏ប៉ុន្ដែក៏ស្ដាប់តាមគេដាក់ខ្លួនគេងវិញមាត់ក្បត់ចិត្តកសយវិការបង្ហាញមកស្ដាប់តាមគេសឹងអីហើយនោះ។
« កុំរឹងចចេសពេកខ្លួនឈឺតើហីឲ្យចេះស្ដាប់តាមខ្ញុំផង » នាយអស់សំណើចជាមួយកសយវិការរបស់នាងខ្លាំងណាស់ចេញមកមួយៗធ្វើឲ្យគេគាំងមិនបាត់ទាល់តែសោះ។
« គេដឹងហើយមិនចាំបាច់ប្រាប់និយាយច្រើនអត់ប្រយោជន៍សោះហើយ»នាងទាញភួយមកដណ្ដប់មុខមិនខ្ចីរីកដាក់ជីមីនឯគេវិញញញឹមឲ្យស្រស់មិនថានាងប្រឹងនិយាយថាឲ្យគេយ៉ាងណាក៏ដោយក៏នាយនៅធម្មតាៗ។
« អូខេ...! សម្រាកទៅខ្ញុំមិនមាត់រំខាននាងទេ »
« អរគុណ »
« ហ៎ាស? »
« ខ្ញុំចង់និយាយថាខ្ញុំអរគុណលោកប៉ុណ្ណឹងច្បាស់ទេ » មុនបិទភ្នែកគេងនាងនិយាយអរគុណគេកុំឲ្យថាពេលគេជួយហើយនាងមិនចេះអរគុណនោះ។
« មិនអីទេខ្ញុំជួយនាងឲ្យឆាប់ដោះស្រាយរួចដោយស្ម័គ្រចិត្តខ្លួនឯងទេ »
« យ៉ាងណាក៏ខ្ញុំអរគុណហើយឬលោកមិនចង់ទទួល? បើមិនទទួលក៏ហីទៅ »
« ទទួលតើបាទអ្នកណាថាមិនទទួលនោះ? ហិហិ »ជីមីនសើចស្ញេញមកកាន់នាងរួចមកបាននាងបិទភ្នែកសម្ងំគេងបន្តទៀតទៅ។
« អឹស...និយាយអញ្ចឹងប្អូនស្រីខ្ញុំនោះ? » បិទភ្នែកបានតិចនឹកឃើញដល់វត្តមានប្អូនស្រីរបស់ខ្លួនភ្ញាក់ក្រញ៉ាង។
« ពួកគេមិនអីទេនសងគេងទៅកុំព្រួយបារម្ភពេកអីចាំនាងមានកម្លាំងស្រួលបួលវិញកាលណាចាំទៅជួបពួកគេមិនហួសពេលឡើយហាមនិយាយបិទភ្នែករួចហើយគេង » ជីមីនលើកដៃចង្អុលមុខនាងទុកជាការគម្រាមដល់នាងតូចឡាកូហ្វីដែលរៀបហារមាត់និយាយចចារជាមួយនាងក៏ត្រូវបិទមាត់ជិតវិញយ៉ាងឆាប់រហ័សគេងបន្តទៀតមានជីមីនអង្គុយនៅមើលថែនាង។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
