ភាគ:៨៨

159 0 0
                                        


    ថេយ៉ុងក្នាញ់នាងយកតែមែនទែនតែម្ដងចេញពីផ្ទះបាត់មិនខ្ចីប្រាប់គេសូម្បីតែមួយម៉ាត់សោះថាទៅណាមកណា? ដល់ពេលគេមកហៅទៅផ្ទះវិញសុទ្ធនិយាយាថាគេមិនចង់ឃើញមុខខ្លួន? នេះជាស្អីទៅវិញ? មិនយល់ទេថាប្រពន្ធគេម្នាក់នេះគកតតែម្នាក់ឯងឆ្កុយៗយ៉ាងនេះអីនោះឲ្យគេទប់អារម្មណ៍ខេងជាមួយបានដោយរបៀបមួយណា? ខឹងតែធ្វើអ្វីនាងមិនបានទាល់តែសោះទើបខាំមាត់សង្កត់ចិត្តនិយាយតាមសម្រួលជាមួយនឹងគ្នាមកដល់នាងទទឹងទទែងជាងគេជាងឯងដូច្នេះនិយាយចុះសម្រុងគ្នាដែរ? ជូហ្វាវិញនាងមិនតបតបែរជាដាក់គូថអង្គុយលើកៅអីវិញហាក់មិនខ្វាយខ្វល់ពីវត្តមានរបស់ស្វាមីដែលបបួលហៅខ្លួនទៅផ្ទះនោះទេ។ យ៉ាងណាទោះបីជាគរមកនិយាយកាយវិការបង្ហាញមកយ៉ាងច្បាស់ៗពេញក្រខ្សែភ្នឬកនាងមើលធ្លុះឯណោះគេកមកថាអញ្ចឹងស្មានថានាងព្រមនាងសម្ដីមនុស្សដូចជាគេ?
« តែទង្វើលោកបង្ហាញមកយ៉ាងច្បាស់បាត់ទៅហើយវាពេញៗភ្នែករបស់ខ្ញុំថែមទៀតផងមិនឲ្យខ្ញុំជឿបានដោយរបៀបណា? » នាងតូចចចេសយ៉ាងហោចណាស់គួរតែគិតពីទង្វើរបស់ខ្លួនឯងដែលបានប្រព្រឹត្តផងទៅ? ហេតុអ្វីចាំតែគេប្រាប់ម្លេះ?
« បើថាខ្ញុំខុសក៏ប្រាប់ទៅចាំបាច់អីមកប្រកែកគ្នា?បើមានរឿងមិនសប្បាយចិត្តក៏ទៅផ្ទះនិយាយឲ្យដឹងសាច់ការកុំខឹងអត់របៀបពេក » ថេយ៉ុងនាយនៅឈរដដែលមិនទាន់ចាប់ទាញនាងឲ្យចេញពីតុឬបង្ខំច្រើនឡើយនាយគ្រាន់តែនៅនិយាយដឹងរឿងជាមួយគ្នាសិនម៉្យាងវិញទៀតនាងចូលចិត្តមកសម្ងំតែម្នាក់ឯងយ៉ាងនេះវាសមកើតដែរ? ប្ដីប្រពន្ធគ្នាសោះធ្វើមើលតែជាអ្នកផ្សេង។
« ខឹងអត់របៀប?ខ្ញុំគិតថាលោកនឹងហើយនិយាយគ្មានរបៀបនោះលោកឃើញតាំងកាលណាមក? ខ្ញុំនៅតែខ្ញុំតើពាក់ព័ន្ធអ្វីខ្លាំងណាស់ជាមួយលោកដែរទៅ? យ៉ាងណាក៏វាជារឿងរបស់ខ្ញុំជីវិតខ្ញុំទោះបីជាខ្ញុំចង់ទៅណាមកណាវាស្រេចលើខ្ញុំមិនមែនជាលោកដូច្នេះបិទមាត់ទៅ » ជូហ្វាស្ដីឲ្យញ៉ែតៗដោយមិនខ្មាសអ្នកគ្រប់គ្នាងាកមកចាប់អារម្មណ៍មើលពួកគេនោះទេជូហ្វាបើខឹងមិនចាំបាច់ទុកយូរជាងនោះឡើយបើថាចង់ឈ្លោះប្រកែកអីនាងដាក់នៅកណ្ដាលមុខមិនរងចាំពេលវរលាយូរជាងនេះទេហើយបើចង់្យនាងឈប់រឹតតែមិនអាចតទៅទៀតបានឡើយ។
« តែខ្ញុំជាប្ដីក៏មានសិទ្ធិដឹងពីន្រពន្ធដូចគ្នាចាំបាច់អីគេចមុខគ្នាមិនចង់ជួបឃើញមុខគ្នាបែបហ្នឹង? »ថេយ៉ុងប្រកាន់គោលជំហររបស់ខ្លួនមកដដែលមិនប្រឬគេគិតថានេះជាការត្រូវណាស់សម្រាប់នាយប៉ុន្ដែចំពោះជូហ្វាវិគវាដូចជាការបិទសេរីភាពរបស់នាងយ៉ាងអញ្ចឹងបើចង់ទៅណាក៏ត្រូវមានអ្នកដឹងដែរ? បែបហ្នឹងនាងអត់ចង់បានវាឡើយ។
« ប្ដីតែឈ្មោះមិនពាក់ព័ន្ធ » ជូហ្វានិយាយមួយឃ្លានេះទៅថេយ៉ុងគាំងអណ្ដាតគ្រលាស់ចេញមិនបានទាំងអស់វាចុកអួលណែនពេញទ្រូងទាំងមូលមិនជឿសោះថានាងអាចនិយាយពាក្យនេះចេញមកខាងក្រៅឲ្យគ្រប់គ្នាគេបានលឺទៅបាន។
« អញ្ចឹងទេ? » គេជ្រួញចិញ្ចើមញញឹមចម្អកឡកឡឺយខ្លួនឯងមិនគួរសោះដែលមានមនុស្សស្រីម្នាក់មកនិយាយដាក់គេដូចនេះ គេខំចាត់ទុកនាងជាប្រពន្ធប៉ុន្ដែគេសម្រាប់នាងប្ដីត្រឹមឈ្មោះហ៊ឹស...គួរឲ្យអស់សំណើចណាស់។
« នេះមានរឿងអីកើតឡើងដែរទៅជូហ្វា? » សុងហូដែលឈរមើលតាំងពីកាលដំបូងចាប់ផ្ដើមនោះបានចូលមករកពួកគេទាំងពីរនាក់តាមមើលឃើញដូចមិនចុះសម្រុងជាមួយគ្នាឡើយឈ្លោះប្រកែកខឹងគ្នាទៅវិញ។
« ឯងជាអ្នកណាមកពីណាហេតុអ្វីមកជួបប្រពន្ធយើង? » ថេយ៉ុងងាកមកស្ដីឲ្យសុងហូក្មេងតូចមិនដេងរឿងអ្វីផងនោះឯងឡើងឆ្កុយៗនៀក។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Opowieści tętniące życiem. Odkryj je teraz