+ភូមិគ្រឹះមីន
«ន៎ែ៎!យើងគិតថាឲ្យកូនៗរៀនការជាមួយគ្នា1ខែទៀតយ៉ាងមិចដែរ» លោកស្រីគីមគាត់បានពិភាក្សារគ្នាជាមួយលោកស្រីមីនរឿងកូនៗរបស់ពួកគាត់ថាគួររៀបការនៅពេលណា??
« អ៊ឹម!មានអីគំនិតល្អតើ»
« ចឹងឯងជាអ្នកប្រាប់ទៅណា»លោកស្រីគីមនិយាយអង្វរគាត់ព្រោះបើគាត់ប្រាប់ទៅកូនប្រុសគាត់ប្រហែលជាមិនព្រមទេដោយសារតែវាលឿនពេកក្នុងមួយខែហ្នឹង។
« អូខេចាំយើងចាត់ការឲ្យឯងកុំព្រួយអី» លោកស្រីមីនពោលទាំងប្រាកដប្រជា។
« អញ្ចឹងយើហទៅវិញសិនហើយណា»
« ហ៊ឹម» លោកស្រីមីនគាត់ក្រហឹមនៅដើមកតបមកលោកស្រីគីមវិញ។ ហើយលោកស្រីគីមក៏ដើរចេញត្រឡប់ទៅផ្ទះដែលមានតៃកុងឡានជូនទៅ។
« ន៎ែ!!នាងមិចក៏អូសខ្ញុំមកចឹងមិនទាន់បាននិយាយគ្នាជាមួយហ្នឹងមិត្តនាងផង»
« ហើយចង់និយាយអ្វីជាមួយនិងនាង???»
« អាវ!!គឺសួរសុខទុក្ខធម្មតា» ថេយ៉ុង ប្រាប់ទៅជូហ្វានេះគេភ្លេចហើយឬ??គេមិនចាំឈ្មោះម្នាក់ស្រីហ្នឹងទេអី??អរ!!ប្រហែលជាគេមិនបានយកត្រចៀកស្ដាប់នាងនោះទេមើលទៅ។
« បើចង់សួរណាស់ក៏សួរទៅចឹងខ្ញុំទៅមុនហើយ» ថាហើយជូហ្វានាងក៏ដើរសំដៅមកចូលឡានមុនថេយ៉ុង ។នាយក៏ប្រញាប់រត់ទៅតាមនាងទៀត មួយថ្ងៃនេះគេរត់ឡើងចង់ដាច់ខ្យល់ហើយព្រោះតែដើរតាមនាង។
« ទៅណាទៀត» ថេយ៉ុងគេសួរមកជូហ្វាដែលមុខក្រញ៉ូវមិនរីក ពេលកំពុងតែបើកឡាន។
« ទៅ.....!!រីង!!រីង!! ជូហ្វារៀបនិយាយប្រាប់មកគេហើយទូរស័ព្ទរបស់ថេយ៉ុងក៏ឮទៅធ្វើឲ្យដាច់ការសន្ទនាជាមួយជូហ្វា។
« ហេឡូ»
( ចៅហ្វាយអញ្ជើយមកក្រុមហ៊ុនបន្តិចទៀត)
«យើងដឹងហើយ» កូនចៅរបស់ថេយ៉ុងបានខលមកមិនដឹងថាមានរឿងអ្វីទេគេបានឲ្យថេយ៉ុងទៅក្រុុុមហ៊ុនបន្ទាន់ទៀត។
« មានរឿងអី????»
« ប្រហែលជាមានបញ្ហានៅក្រុមហ៊ុន» ថេយ៉ុងពោលហើយក៏បើកឡានធម្មតាវិញមិញគេនិយាយពាក្យកាសទេទើបមិនត្រូវឈប់ឡាន។
« អរ!!ចឹងលោកជូនខ្ញុំទៅក្រុមហ៊ុនបន្តិចផង» នាងតូចយល់ថាវាបញ្ហាសម្រាប់គេហើយបើនាងទៅតាមជាមួយនោះចឹងនាងក៏សុំឲ្យគេជូននាងទៅក្រុមហ៊ុនវិញណាមួយនាងក៏ត្រូវមានរឿងដោះស្រាយ។
« បាទ» ថេយ៉ុង ឆ្លើយទាំងស្នាមញញឹមបន្តិចមកជូហ្វា។
30នាទីក្រោយថេយ៉ុងបានជូនជូហ្វាមកដល់ក្រុមហ៊ុននាងតូចចុះពីក្នុងឡានហើយក៏មិនភ្លេចនិយាយអរគុណទៅថេយ៉ុងផងដែរ។ នាងតូចដើរចូលមកបុគ្គលិកដ្ថីប្រុសបាននាំគ្នាឱនគោរពនាងគ្រប់ៗគ្នា ឯជូហ្វានាងវក់ក្បាលញញឹមតបមកពួកគេដូចគ្នា។
« ជូ..» នាងតូចរៀបហ្នឹងបើកទ្វាអូហ្វីសចូលទៅហើយក៏មានសម្លេងមួយមកអាក់ដំណើររបស់នាង។
« មានរឿងអីមែនទេបងហ្វី» ជូហ្វាសង្កេតឃើញទឹកមុខឡាកូហ្វីរាងមិនស្រស់ហើយតានតឹងជាខ្លាំងទើបនាងអាចកាត់ន័យយល់បានថាប្រាកដជាមានរឿងមិនខាន។
« គឺ.....ថា....» ឡាកូហ្វី មិនដឹងថាគួរនិយាយធ្វើអត់នោះទេព្រោះនាងបានធ្វើឲ្យផែនការបរាជ័យបាត់ទៅហើយ។
« បងឆាប់និយាយមកចុះ» ជូហ្វា នាងញញឹមមកឡាកូហ្វីឲ្យនាងឆាប់និយាយប្រាប់មកនាង។
« គឺ..ថា..អាវុធដែលដឹកតាមកប៉ាល់ទៅប្រទេស ជប៉ុនត្រូវ បានគេលួចបាត់ហើយ» នាងនិយាយប្រាប់មកជូហ្វាទាំងរកយំផងអីផង នាងមិនដែលធ្វើការប្រហែសនោះទេទើបលើកនេះនាងភ័យខ្លាចអីហ្នឹង ចំណែកអាវុធដែលនាងនិយាយហ្នឹងគឺរដ្ឋនៅជប៉ុនគាត់បានឲ្យនាងជួយផលិតមកឲ្យគេទៀតវាច្រើនគួរសមដែរ។
« ហ៎ាស!!មិចក៏មានរឿងបែបនេះកើតឡើងទៅកើត» ជូហ្វានាងភ្ញាក់ជាខ្លាំងព្រោះនេះអាវុធច្រើនណាស់វាមិនងាយផលិតបានងាយៗទេ។ វាត្រូវការពេលយូរណាស់ដែរទើបបានផលិតជារូបរាង។
« នងពិតជាខុសណាស់ដែលធ្វើការឲ្យប្រហែសបែបនេះ»
«មិនមែនជាកំហុសរបស់បងទេ»
« បងប្រាកដជាដឹងហើយមែនទេថាវាជាអ្នកណានោះ» ឡាកូហ្វីនាងងក់ក្បាល នាងដឹងច្បាស់ដូចជាថ្ងៃអញ្ចឹង។
« ពួកវានេះចេះតែលបខាំយើងរហូត.នេះវាខាំមិនលែងសោះ» ឡាកូហ្វីនាងពិតជាក្ដៅក្រហាយណាស់ជាមួយមនុស្សម្នាក់ហ្នឹងបើសិនជាអាចនាងហ្នឹងទៅសម្លាប់គេឲ្យងាប់ឲ្យផុតៗទេ បើទុកបែបនេះទៀតអ្នកជាស៊យធំបំផុតគឺជូហ្វា។
« ពួកវានៅតែមិនរៀង» ជូហ្វាញញឹមគែមមាត់នេះពួកវាចង់មកសាកជាមួយនាងផង។ ទោះបី មីន ជូហ្វា មានតែម្នាក់ឯងក៏នាងហ្នឹងតស៊ូជាមួយដែរនាងសុខចិត្តស្លាប់ក៏មិនព្រមចុះចាញ់ជាដាច់ខាត។ នាងមាននាមជាអ្នកដឹងនាំកូនចៅជាច្រើននាក់ទៀត ហេតុអ្វីនាងត្រូវខ្លាចពួកវាត្រឹមតែប៉ុណ្ណឹងទៅ។
« ជូហ្វាគិតធ្វើយ៉ាងណា??»
« បងគំតែដឹងនោះទេ» នាងថាចប់ហើយក៏បើកទ្វាចូលអូហ្វីសវិញ ឯឡាកូហ្វីនាងក៏បានទៅមើលការងារបន្តទៀត។
______
ភាគ:២២
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
