ភាគ:៨៥

173 0 0
                                        


   កញ្ញាឡាកូហ្វីនេះអោបដៃងាកមុខចេញទៅខងក្រៅបាត់ទៀតទុកឲ្យជីមីនមើលមុខនាងដោយសេចក្ដីអស់សំណើចបំផុតតែមិនហ៊ានសើចចេញមកខ្លាំងទេខ្លាចនាងមិននិយាយរក។ ជីមីនចេះតែបន្តបើកឡានទៅមុខតទៅទៀត!
   រីង....រីង ..!
   កំពុងមានអារម្មណ៍ល្អផងស្រាប់តៃសម្លេងទូរស័ព្ទចលមកកាត់ផ្ដាច់ភាពរីករយនេះអស់បន្សល់ទុកត្រឹមការចងចិញ្ចើមជាប់។
« អាឡូ..» ជីមីនលើកទូរស័ព្ទមកនិយាយបន្ទាប់ពីចុចទទួលវាភ្លាមគេពោលឡើងដោយអ្នកម្ខងទៀតនោះមិនទាន់តបតមកវិញនៅឡើយស្ងាត់ឲ្យឈឹង។
« ហេតុអ្វីមិននិយាយ? » មិនថាម្នាក់នោះជនរណាក៏ជីមីនមិនខ្វល់បើខលមកហើយយ៉ាងណាគួរតែនិយាយទោះបីជាខលមកច្រឡំលេខក៏ដោយនោះនេះមកដល់ស្ងាត់បែបនេះគួរឲ្យខឹងណាស់និយាយពិតមែនគេជាមនុស្សចិត្តក្ដៅផងមកជួបហេតុការណ៍នេះអី។
( ម្ដេចក៏ឆាប់មិនសប្បាយចិត្តម្លេះ? ខ្ញុំធ្វើលេងតើចង់សាកចិត្តលោកបន្តិចមិនបានទេ? ) សម្លេងសើចក្អាក់ក្អាយឡើងមកតាមខ្សែទូរស័ព្ទមកកាន់ជីមីនហាក់ដូចជាស្គាល់ពីនាយច្បាស់ណាស់អញ្ចឹងទាំងដែលមិនធ្លាប់ស្គាល់ផងនោះ? ជីមីនចង់ដាក់ទូរស័ព្ទវិញទៅហើយក៏លឺអ្នកម្ខាងទៀតនោះនិយាយយ៉ាងគួរឲ្យចាប់អារម្មណ៍មកកាន់ខ្លួន÷
( រឿងកាលពីយប់មិញនេះខ្ញុំមិនទាន់ជម្រះបញ្ជីជាមួយឯងនៅឡើយទេណាផាក ជីមីន ! អ្អ៎េ...តែថាឯងពិតជាមានមិត្តស្រីពូកែណាស់មិនឲ្យយើងសរសើរនាងមិនបានពីទេពកោសល្យមួយនោះ ) បុរសនោះពោលឡើងមកទាំងដៃគេមានកាន់ស្រាក្រហមក្នុងដៃរបស់គេទាំងព្រឹកព្រលឹមយ៉ាងនេះនិយាយទៅហើយក៏សើចយ៉ាងស្រស់ស្រាយ។
« រឿងអ្វី? ហេតុអ្វីខ្ញុំមិនដឹង?ឯងចង់មកពន្លើសអ្វីហ៎ាស? ឯងជាអ្នកណាគេម្ដេចបានស្គាល់យើង? ឯងចង់បានអ្វីពីយើង? » ជីមីនខាំមាត់សង្កត់ចិត្តសួរទាំងសង្កត់សម្លេងធ្ងន់ៗដាក់ទៅអ្នកនៅខ្សែម្ខាងទៀតម៉ួម៉ៅខឹងក្រោធមែនទែនថាគេម្នាក់នេះមានហេតុផលអ្វីមកបោកប្រាស់គេរឿងមួយនេះ? គេចង់បានអី? ម៉្យាងអ្នកណាជមិត្តស្រីរបស់គេ?សូម្បីតែនាយជាម្ចាស់សមីខ្លួននេះមិនដឹងផងថាខ្លួនឯងមានសង្សាតាំងពីកាលណាមក? ដូចមិនដែលធ្លាប់ដឹង? គេម្នាក់ហ្នឹងដឹងច្បាស់ជាសមីខ្លួនគេម្លេះ?
( នេះសង្ស័យថានាងមិនបាននិយាយប្រាប់ឯងឲ្យព្រួយបារម្ភមិនខាននោះទេខ្ញុំស្មានថនាបានប្រាប់ឯងហើយតើឥឡូវនេះខ្ញុំក៏ជ្រុលមាត់និយាយបាត់ពិតជាមិនគួរទេបើនាងដឹងច្បាស់ជាមិនសប្បាយចិត្ដ )
« ឯងចង់សំដៅទៅលើអ្នកណានិយាយឲ្យចំៗមកខ្ញុំមិនចូលចិត្តអូសក្រឡាជាមួយមនុស្សអត់ប្រយោជន៍ច្រើននោះទេវានាំតែខាតពេលវេលារបស់ខ្ញុំនេះបើខ្ញុំទាយមិនខុសឯងគ្រាន់តែជាជនដើរខលបោកប្រាស់គេប៉ុណ្ណោះ » ជីមីនក្ដាប់ទូរស័ព្ទជាប់ដៃខ្លួនខាំធ្មេញដង្ក្រឺតយ៉ាងខ្លាំងខឹងញ័រសាច់អស់ហើយថាគេម្នាក់ហ្នឹងនិយាយសំដៅទៅលើរឿងអ្វីឲ្យប្រាកដដែរទៅ? ពិតជាចម្លែកណាស់មានមនុស្ដមិនស្គាល់អត្តសញ្ញាណខលមករកនាយកម្លោះនោះ។
( តាមស្ដាប់សម្លេងខ្ញុំទៅនេះដូចជាជនឆបោកណាស់ឬ? ហ៎ាសហ៎ា..ឯងពិតជាគួរឲ្យកំប្លែងមែនទែនស្ទើមិនគួរឲ្យចង់ជឿសោះ )
« មានរឿងអ្វីនិយាយក៏ឆាប់និយាយមកកុំអូសបន្លាយពេលឲ្យយូរជាងនេះ » ជីមីនចាប់ផ្តើមទ្រាំទ្រជាមួយទៀតសឹងមិនចង់បានបើគេនិយាយមិនចំជាសាច់ផង? នេះចាត់ទុកថាសំណាងណាស់ដែលនាយព្រមនៅចាំស្ដាប់និយាយមិនបាត់ពាក្យជាមួយគេដោយសារតែមានសម្ដីខ្លះហាក់ដូចជាតម្រុយមួយយ៉ាងអញ្ចឹង។
( ហីយ៉ា....បើថាឯងចង់ដឹងណាស់ក៏សួរមនុស្សស្រីម្នាក់ដែលនៅជាមួយឯងកាលពីយប់មិញនេះទៅសួរនាងឲ្យច្បាស់ទៅថាកាលពីយប់នាងជួបរឿងអ្វីខ្លះ?ហ៎ាសហ៎ា...ពួកយើងនិងបានជួបគ្នានៅពេលវេលណាមួយជាក់ជាពុំខានណាកម្លោះ ផាក ជីមីន) ទឺត...ទឺត...! ទូរស័ព្ទក៏ត្រូវបានផ្ដាច់បាត់ដោយស្នាដៃរបស់គេខាងនោះបាននិយាយចប់ភ្លាមក៏មិនចាំទុកពេលវេលាយូរតទៅទៀតបានដែរបានសម្រេចចិត្តថាចុចបិទបាត់ទុកឲ្យជីមីនអង្គុយងឿយឆ្ងល់ម្នាក់ឯង។
____

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Место, где живут истории. Откройте их для себя