អារ៉ូសាឆ្លើយដោយការឌឺដងតែមើលចុះនាយមិនយល់ពីសេចក្ដីរបស់ខ្លួនបានវាចាទៅនោះឡើយគេបានតែញញឹមញឹមៗដាក់មកខ្លួនវិញគេពិតមិនបានយល់ន័យរបស់គេថាបញ្ឈឺទេ។
« បងនៅញញឹមស្រួលទៀត? អូនខំឌឺដាក់បងប៉ុណ្ណឹងហើយនៅមានអារម្មណ៍លេងសើចស្រួលដល់ម្លឹងឬបងវូហារិ? » អារ៉ូសាដាក់មួយប្រយោគទៀតបាននាយនឹកឃើញដឹងពីជម្រៅចិត្តបេះដូងរបស់នាងនេះថាវាពិតជាខឹងអន់ចិត្តជាមួយវូហារិប្រាកដមែនមិនលេងសើចដាក់។
« បងសុំទោសឥឡូវអូនចង់ទិញអ្វីចាំបងជាអ្នកចំណាយលើរបស់របរដែលអូនទិញទាំងអស់អូនទិញអីវ៉ាន់ឲ្យសប្បាយចិត្តចុះបងជាអ្នកកាន់អីវ៉ាន់ឲ្យអូនតាមពីក្រោយយល់ព្រមដែរទេ? »
« ច៎ាសបង » អារ៉ូសាញញឹមឲ្យខ្ចឹបបិទមាត់មិនចង់ជិតសោះបានគេលួងលោមដោយការចំណាយលុយលើគ្រឿងរបស់របរនាងទាំងនេះរំភើបចិត្តមែនទែនបានសង្សាយល់ចិត្តយើងកាត់ថ្លៃពុំបាននេះវាកាន់តែក្ដុកក្ដួលមិនអាចចាកចេញគេចឆ្ងាយពីបុរសម្នាក់នេះបាន។ វូហារិក៏មិនដឹងថាគិតត្រូវឬខុសឡើយដែលស្មគ្រ័ខ្លួនជាអ្នកកាន់អីវ៉ាន់ឲ្យខ្លួនមិនទាន់ចាប់ផ្ដើមផងក៏គេធ្វើមុខស្អុយបាត់មុនទៅហើយ ដោយសារតែនាយដឹងថាអារ៉ូសាទិញដឹងតែធ្វើបាបគេជាក់ជាមិនខាន។
ដើរអស់ពីកន្លែងមួយចូលកន្លែងមួយអីវ៉ាន់កាន់តែច្រើនពេញដៃសម្បើមមែនទែនគេមុខលែងរីកដំបូងៗឃើញនាងចូលហើយមិនទិញវិញដល់មកកន្លែងហាងមួយទៀតទិញនោះទិញលោកព្រះជាម្ចាស់អើយ។
« អូនទិញអស់ចិត្តឬនៅ? បងរកកន្លែងកាន់ឲ្យអូនទៀតមិនអស់ទេ » វូហារិត្អូញត្អែតដាក់នាងតូចអារ៉ូសាគ្រាន់តែនាងងក់ក្បាលតិចៗមកអង្គុយលើបង់មួយកន្លែងប៉ុណ្ណោះ។
« បងយកទៅទុកក្នុងឡានសិនទៅអូនចាំនៅទីនេះ » នាងឯណាដាច់ចិត្តធ្វើបាបគេខ្លាំង?មនុស្សដូចនាងថាបានតែមាត់ទេមិនសូវជាហ៊ានធ្វើដូចការនិយាយឡើយ។
« បាទអូន » និយាយពីថាបានគេផ្អែមល្អឬមដាក់នោះញញឹមស្រស់អើយស្រស់កាន់ថង់អីវ៉ាន់ចករលនកម្រិរណាក៏មិនមានអារម្មណ៍ថាធ្ងន់សោះដែរនិយាយពិតមែន។ អារ៉ូសាមើលដំណើរពីខាងក្រោយនោះលួចអស់សំណើចគេមិនតិចនោះឡើយចរិតកូនក្មេងឲ្យច្បាស់ក្រឡែត។
រីង...រីង...!
ភ្លាមៗទូរស័ព្ទនាងបានរោទិ៍ឡើងមកនាងចុចទូរស័ព្ទ។
« អាឡូ...»
( អារ៉ូសាទៅដើរលេងនៅសមុទ្រឬអត់? ) សម្លេងមនុស្សស្រីម្នាក់និយាយតាមខ្សែទូរស័ព្ទមកបបួលនាងទៅដើរលេងជាមួយគ្នាដោយនាងតូចអារ៉ូសាដកទូរស័ព្ទចេញពីត្រចៀកមើលថាជាលេខនរណាគេ? ប៉ុន្ដែនាងមិនបានដាក់ឈ្មោះផង? ជានរណាគេបានជាមកបបួលនាងស្រស់ៗម្លេះ? តែរៀងស្រដៀងសម្លេងដូចទៅហ្នឹងមនុស្សនាងធ្លាប់លឺ។
« អ្នកនាងជាអ្នកណាគេ? » អារ៉ូសាសួរទៅវិញទាំងការមានមន្ទិល។
( ខ្ញុំឡាកូហ្វីហ៎? ឆាន់ភ្លេចម្លេះស្រីស្អាត?)
« ហីបើខ្ញុំមិនស្គាល់លេខអ្នកនាងផងបានជាខ្ញុំសួរនឹងណាចុះអ្នកនាងបានលេខរបស់ខ្ញុំតាមណា? » អារ៉ូសាសើចសប្បាយណាស់ពេលនិយាយលេងនឹងឡាកូហ្វីម្ដងៗម្នាក់ៗមានរឿងមិនចេះចប់មិនចេះហើយទេ។
( មិនពិបាកទេ! ឥឡូវគិតម៉េច? ទៅអត់? )
« ទៅ! ប៉ុន្តែទៅពេលណា? »
( ឥឡូវនេះឯង )
« ឥឡូវនេះឬ? » អារ៉ូសាលាន់មាត់បបួលភ្លាមទៅភ្លឺតតែម្ដង? អូយសុំខ្លាចដៃនាងខ្លាំងណាស់ឆៅៗពេកទេដឹង? នាងមិនទាន់បានត្រៀមខ្លួនអ្វីផង!
( អ៊ឹម...ប៉ុណ្ណឹងសិនចុះចាំជួបគ្នានៅទីតាំងដែលខ្ញុំផ្ញើទៅឲ្យឯងណា ) ឡាកូហ្វីនិយាយចប់ចុចទូរស័ព្ទបិទគ្មានទុកពេលវេលាឲ្យនាងតូចអារ៉ូសាឆ្លើយតបតជាមួយច្រើនសោះហើយគឺហើយនិងម៉ង។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
