#ភូមិគ្រឹះត្រកូលផាក
ឡានតាក់ស៊ីមួយបានបើកមកឈប់នៅមុខផ្ទះត្រកូលផាកមានបុរសម្នាក់បានចុះពីក្នុងឡានតាក់ស៊ីនោះដើរចូលមកក្នុងផ្ទះ។ គេដើរទាំងមិនចង់មានដង្ហើមទៅហើយរត់គេចពីពួកតាមសម្លាប់គេទាំងពិបាកទម្រាំរកអ្វីជិះមកផ្ទះ ។ ការពិតពេលហ្នឹងគេបានចេញពីក្រុមហ៊ុនដើរមកក្រៅម្នាក់ឯងឃើញមានឡានពណ៍ខ្មៅមួយគ្រឿងដែលឈប់នៅមិនឆ្ងាយពីកន្លែងបុរសម្នាក់និងឈរប៉ុន្មានទេ។ គេគឺជា ផាក ជីមីន មានអាយុ27ឆ្នាំជា CEOវ័យក្មេងដូចជា គីម ថេយ៉ុងនេះ ហើយអ្នកទាំងពីរក៏ជាមិត្តជិតស្និទ្ធណាស់។ តោះតភាគ
ជីមីននាយឃើញថាមិនស្រួលក៏បានដើរទៅមុខជារឿយៗហើយអ្នកនៅក្នុងឡាននោះបានចុះមកតាមជីមីនពីក្រោយ។ ជីមីនគេមិនបានយកអ្វីមកតាមខ្លួនទេសូម្បីទូរស័ព្ទមានតែលុយបន្តិចនៅជាប់ខ្លួនគេមិនបានគិតថាមានរឿងកើតឡើងនោះទេ។ គេអស់ពីដើរស្រួលបួលក៏ទៅជារត់លឿនខ្មាច់ទៅមយខហើយក៏ឆ្លៀតងាកមកក្រោយដើម្បីមើលថាពួកវាតាមទៀតឬអត់? តែខុសពូការំពឹងរបស់គេពួកវានៅតែតាមពីក្រោយនាយមិនឈប់។ ចំណែកគេក៏កាន់តែរត់លឿនជាងមុនហើយបានបុក
គ្នាជាមួយឡាកូហ្វី និយាយសុំទោសជាមួយនាងហើយក៏រត់ទៅមុខបន្តទៀត ឯពួកអស់នោះវិញឃើញមិនមកតាមទៀតគេក៏បានដើរបក់ដៃហៅឡានតាក់ស៊ីជិះទៅផ្ទះ។
« អាចង្រៃណាវាមករករឿងឯងទាំងថ្ងៃហ្នឹង.ពិតជារំខានមែន» ជីមីននិយាយទាំងក្ដៅក្រហាយនេះគេមិនប្រយ័ត្នបន្តិចពួកវាហ៊ានមកដេញតាមគេបែបនេះនោះ។ បើគេឃើញមិនទាន់ច្បាស់ជាត្រូវងាប់ក្រោមស្នាដៃពួកវាមិនខានទេ។
( បញ្ជាក់ប៉ាម៉ាក់របស់ជីមីនពួកគាត់ទាំងពីរបានទៅដើរលេងនៅប្រទេសអង់ភ្លេសបាត់ហើយទើបមិនបានដឹងថាជីមីនមានគេលបធ្វើបាប ) គេក្រវែងរបស់របស់នៅលើតុកន្លែងទទួលភ្ញៀវធ្លាក់បែកខ្ទិចបណ្ដាលឲ្យលឺទៅដល់អ្នកដែលនៅធ្វើម្ហូបនៅផ្ទះបាយចេញមកមើលទាំងប្រញាប់បានឃើញចៅហ្វាយញាប់ក្រវែងចោលពេញហ្នឹងគាត់មិននៅឈរមើលក៏ដើរចូលទៅអ្នកអង្គុយនៅលើសាឡុង។
«អ្នកប្រុសមានរឿងអីមែនទេ??» រាងចំណាស់ពោលទាំងសម្ដីទន់ភ្លន់ដាក់គេ។
«មិនមានអ្វីទេម៉ែដោះ វាមានបញ្ហាបន្តិចបន្តួច» នាយរើសយកចម្លើយដែលខុសមកប្រាប់គាំត់វិញមិនចងឲ្យគាត់គិតច្រើនពេលគេនិយាយការពិត។ ម៉ែដោះម្នាក់នេះហើយជីមីនទុកគាត់ដូចជាម្ដាយទី2របស់ម៉ាក់គេអញ្ចឹងទើបសម្រួលអារម្មណ៍ដែលឆាឆាវអម្បិញមិញមកញញឹមដាក់គាត់។
« ច៎ាស.ចឹងកូនទៅងូតទឹកផ្លាស់សម្លៀកបំពាក់ចុះចាំមកញាំបាយម៉ែដោះធ្វើជិតរួចហើយ»
«បាទ» ពោលចប់សព្វគ្រប់នាយក៏ក្រោកពីនិងសំដៅទៅបន្ទប់គេដើម្បីងូតទឹក។
ជីមីនងតទឹករួចរាល់ហើយកីមកអង្គុយនៅចុងគ្រែគេងយកទូរស័ព្ទខលទៅអ្នកណាមិនដឹង។
« ឯងទៅស៊ើបមើលថាអ្នកណាដែលបញ្ជូលកូនចៅឲ្យមកតាមចាប់យើងផង» ជីមីននិយាយបញ្ជាទៅអ្នកចុងខ្សែម្ខាងទៀតដែលគេបានខលទៅដោយសម្លេងមាំ។
( បាទចៅហ្វាយ ) កូនចៅបានលឺបញ្ជារបស់ចៅហ្វាយក៏ទទួលភ្លាមដោយសារពេលនិងគេមិនបានទៅជាមួយជីមីនទើបវាមានរឿងទៅ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
