« តោះឆាប់ចូលទៅ » នាយវីន
« ឈប់សិន ! » ជូហ្វានាងនិយាយឃាត់ពួកគេថាកុំទាន់ទៅទាំងកម្រោលបែបនេះ
« ហេតុអ្វីចៅហ្វាយស្រី ?? » ពួកគេឆ្ងល់ថាហេតុអ្វីក៏មកឃាត់មិនឲ្យចូលទៅចឹង
« ពួកឯងមើលគ្រប់ជ្រុងជ្រួយអស់ឬនៅ ?? បើនៅក៏មើលទៅកុំឆាប់ចូលទៅពេកអី! » ជូហ្វានាងដឹងថាពួកគេងឿយឆ្ងល់នាងក៏និយាយពាក្យទាំងនេះចេញមកប្រាប់ឲ្យដឹង
« នៅទេទាន ខ្ញុំរកមើលសិន » ពួកគេដឹងថាមិញនេះប្រញាប់ខុសរបផបហើយក៏ចាប់ផ្ដើមដលមើលកន្លែងមួយនេះ វាជាតំបន់របដ់គេអញ្ចឹងវាពិបាកសម្រាប់ពួកគេណាស់ ជូហ្វារកមើលអ្វីៗដែលនៅជុំវិញនោះតែមិនបានចូលទៅជ្រៅអ្វីទេគឺនៅជិតៗនេះ ។
« ចៅហ្វាយពួកគេបានមកដល់ហើយ » កូនចៅដែលអង្គុយនៅចាំមើលសកម្មភាពអ្នកដែលបានចូលមកនោះនិយាយប្រាប់ចៅហ្វាយរបស់ពួកគេ ក៏បែរមុខកុំព្យូទ័រទៅឲ្យនាយគ្រីសបានមើលពីក្នុងកាំមេរ៉ាសុវត្ថិភាព ។
« ចូលមកដល់ហើយហ៎ » នាយញញឹមកក្របួចមាត់គេរងចាំថ្ងៃឌេលនាងចូលមកក្នុងអន្ទាក់របស់គេយូរហើយថ្ងៃនេះនិងបានសម្រេចជាមិនខានទេ ។
« ចៅហ្វាយចង់ឲ្យខ្ញុំធ្វើអ្វីបន្តទៀតបើពួកគេចូលមកនោះ?? »
« មិនបាច់ធ្វើអ្វីទេឲ្យពួកគេចូលមកដោយស្រួលបួលទៅ » នាយគ្រីស
« បាទទាន »
« តាមមើលទៅដូចជាមិនធម្មតាទាល់តែសោះហើយកូនចៅច្រើម្លេះទេលោកអើយឃើញហើយចង់ខ្លាចទៅហើយនៅមានលោកស្រីនៅទីនោះទៀត ធ្វើយ៉ាងមិចទៅចៅហ្វាយ?? » នាយប៊េនក្រញ៉ែងខ្លួនព្រោះទេឃើញកូនចៅរបស់ជូហ្វាច្រើនណាស់
« មិនបាច់ធ្វើអ្វីទេនៅស្ងៀមៗសិនទៅ » ថេយ៉ុងគេមើលទៅជូហ្វាមិនដាក់ភ្នែកកំហឹងនៅក្នុងខ្លួនក៏ចេះតែតែកើនបន្ថែមទៀត គេហត់ណាស់បើគេជានាងនោះ ដែលកុហកមនុស្សគ្រប់គ្នាអញ្ចឹង នាយប៊េនដឹងថាចៅហ្វាយកំពុងតែខឹងគេមិនមាត់កអ្វីទៀតឡើយគេនៅចាំស្ដាប់តាមបញ្ជារបស់ចៅហ្វាយសិនទើបអាចចេញទៅបាន ។
« ពួកឯងឆាប់អោនក្បាលចេញមកយើងមកដល់ហើយវ៉ើយ កុំធ្វើជាឆ្កែលបស៊ីត្រីអាំងនោះ ចេញមក តទល់ជាមួយនិងយើងតែម្នាក់បានហើយ » ជូហ្វានាងស្រែកពីខាងក្រៅទៅប្រាប់នាយគ្រីសដែលគេកំពុងឈរមើលនាងតាមកុំព្យូទ័រកាមេរ៉ាសុវត្ថិភាពនោះទាំងញញឹមចុងមាត់ ។
« ដល់ពេលហើយ យកនាងម្នាក់នេះទៅជាមួយផងទៅកុំថាយើងលេងល្បិចជាមួយនិងគេ » កូនចៅជំនិតរបស់គេក៏បានងក់ក្បាលយល់ហើយចាប់លើកនាងតូចស៊ូណាមកជាមួយគ្នា ។
« ចេញមក » សម្រែកស្រែករបស់នាងលឺខ្លាំងណាស់ អ្នកដែលនៅជិតនោះមិនឲ្យខ្លាចសម្លេងពិឃាតរបស់នាងបានឡើយ សាហាវ ពេលនាងខឹងម្ដងៗកុំមានអ្នកណាហ៊ាននៅជិតទេ ។
« មកហើយ?? » គេសួរមកទាំងស្នាមញញឹមក្របួចមាត់ហើយសំដៅមកជិតជូហ្វាដែលនាងឈរមុខឡើងក្រហមព្រោះតែខឹង ។
« យ៉ាងមិច?? ស៊ូណាក្មួយកើតអីដែរទេ?? ពួកវាមានបានធ្វើអ្វីក្មួយដែរអត់?? ប្រាប់មីងមក !! » ជូហ្វាងាកចាប់អារម្មណ៍និងស៊ូណាក្មួយរបស់នាងដែលពួកវាយកមក នាងមើលទៅក្មួយទាំងបារម្ភចំពោះនាងជាខ្លាំង ស៊ូណាញញឹមបែបទឹកមុខស្រពោនជាមួយនិងនាងជូហ្វានាងក៏កាន់តែក្រពុលមុខក្មួយរបស់នាងមិនព្រមនិយាយមកនាងវិញទេបានតែញញឹមជូរចត់ ។
« ស្ងប់អារម្មណ៍សិនទៅមើលអ្នកណាជូហ្វា !! »
« ឯងធ្វើអ្វីក្មួយយើងហា៎ស ??» ជូហ្វាស្រែកសួរទាំងញ័របបូរមាត់ជាខ្លាំង
« ខ្ញុំមានបានទៅធ្វើក្មួយរបស់នាងឡើយ » នាយជ្រួយចិញ្ចើមនិយាយឆ្លើយជាមួយនាងវិញ
« ហ៊ឹស!! លែងក្មួយយផងវិញភ្លាម »
« ងាយពេកទេដឹង?? »
« ហ៊ឹស!! ឯងគិតថាអាចយកឈ្នះយើងបាន?? » នាងវៃចិញ្ចើមដាក់គេយ៉ាងសង្ហា នាងដឹងថាគេមិនអាចយកឈ្នះនាងបានទេ ។
« សាកទេ?? ខ្ញុំក៏មិនអន់ពេកដល់ថ្នាក់នាងមើលងាយទេណា មីន ជូហ្វា» នាយគ្រីស
« ចឹង?? »
VOUS LISEZ
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystère / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
