ភាគ:១០៧

136 0 0
                                        


    ជីមីនស្ដាប់ទាំងយកចិត្តទុកដាក់បំផុតក្រាស់រៀបរាប់ទាំងមិនហត់ហើយរឿងអីដែលមិនព្រមស្ដាប់ដោយស្ងប់ស្ងាត់បានទៅ? ឡាកូហ្វីសង្កេតមើលទាំងសង្កត់ចិញ្ចើមទាំងសងខាងមើលហើយមើលទផតពីទិសតំបន់នៅទីនេះ។
« ឆ្លាតមិនអន់ទេដែលមករស់នៅក្នុងព្រៃក្រាស់មួយនេះវាអាចជាមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយឬេទើបមកដល់កន្លែងមួយនេះ »
« វាក៏ប្រហែលបែបនេះ! ប៉ុន្តែពួកគេអាចមានគ្នានៅម្ដុំនេះក៏អាចមាននៅកន្លែងផ្សេងៗទៀតផងដែរមេបងធំវាក៏មានអំណាចខ្លាំងកូនចៅមានរាប់មិនអស់ឡើយ » ជីមីនអោបដៃនិយាយមើលទៅជ្រុងម្ខាងទៀតពិរពេញទៅដោយមនុស្សនោះទាំងញញឹមចុងមាត់សប្បាយចិត្តឬក្នុងចិត្តនាយម្នាក់នេះកំពុងតែមានគម្រោងត្រៀមរួចជាស្រេចផងក៏ថាបានគ្រាន់តែថាឡាកូហ្វីនៅមិនទាន់ទាយដឹងពីគេ។
« ដូចលោកនិយាយមកនេះក៏ត្រូវ! ឥឡូវពួកយើងមើលប៉ុណ្ណឹងសិនចុះខ្លាចពួកវាតាមទាន់មានរឿងធំពិបាកដោះស្រាយ » នាងតូចផ្ដល់យោបល់ហើយភ្លាមៗនោះរួចបកក្រោយទាំងប្រុងប្រយ័ត្នដោយមិនឲ្យអ្នកណាម្នាក់ចាប់អារម្មណ៍មកកន្លែងពួកគេទាំងពីរឈរពីចម្ងាយមិនឆ្ងាយពីកន្លែងមួយនោះឡើយអញ្ចឹងទើបជីមីនដលរតាមពីក្រោយនាងចាំជួយការពារមើលការខុសត្រូវប៉ុណ្ណឹងឯង។
   បើក្រឡេកមកមើលគូស្វាមីភរិយាមួយគូនេះវិញអ្នកទាំងពីរបានធ្វើដំណើរអស់ពេលជាយូរហើយមិនទាន់ទៅដល់កន្លែងចង់ទៅទៀត។ ហេតុផលមកពីនាយត្រូវឈប់អស់ជាច្រើនកន្លែងដើម្បីតម្រូវការរបស់ភរិយាចរិតក្មេងនៅថ្ងៃនេះណាស់នាងចូលចិត្តឲ្យគេឈប់ឡានពេលនាងឃើញរបស់ណាមួយពេញចិត្តទិញវាយកមកទុកបាតើដូច្នេះទើបខាតពេលវេលាអស់មិនតិចដែរ។ ប៉ុន្តែចំពោះគីម ថេយ៉ុងនេះវិញមានតែសប្បាយចិត្តលើសដើមទៅទៀតពេលបានដឹងថានាងមានភាពរីករាយញញឹមគ្រប់ពេលមកកាន់គេនោះវាជារឿងមួយដ៏សំខាន់ខ្លាំងណាស់កាត់ថ្លៃពុំបាន។
« អូនទិញបានរបស់ប៉ុន្មានហើយ?ពេញចិត្តអត់ពេលទិញមកហើយ? ឬមួយគ្រាន់តែចាប់អារម្មណ៍ទិញមកទុកចោល? » ថេយ៉ុងបើកឡានបណ្ដើរឆ្លៀតមកសួរជូហ្វាបណ្ដើរកុំឲ្យខាតថាគេមិនបានសួរនាំអ្វីពីនាងដូចជាពេលនេះនាងទិញរបស់របរពេញហ្នឹងទាំងមិនទាន់ទៅដល់សមុទ្របានច្រើនណាស់ហើយចុះទម្រាំទៅដល់ទីនោះមានលក់វត្ថុអានុស្សារីយ៍ជាច្រើនថែមទៀតនាងកើបវាមកមែនទេ?
« លុយខ្ញុំ! ទោះបីជាខ្ញុំទិញមកទុកចោលក៏មិនពាក់ព័ន្ធជាមួយលោកឬនាំឲ្យខាតបង់លុយលោកមកពីណា? » ជូហ្វានិយាយដោយមិនខ្ចីមើលមុខអ្នកចចារជាមួយសូម្បីតែបន្តិចចាំតែមើលមនុស្សអត់ល្បីផងនាងចង់ពាក់ព័ន្ធច្រើនជាមួយឡើយខ្លាចជាប់បញ្ហា។
« ហីយ៉ា...បងមានបាននិយាយចឹងឯណា? បងឃើញអូនទិញច្រើនពេកមិនដឹងថាឲ្យនរណាគេខ្លះទេបើច្រើនម្លឹងៗពេកបានបងនិយាយទៅបងអត់បានលើករឿងចំណាយលុយនេះទេបើអូនចង់យកលុយបងក៏បានព្រោះវាក៏ដូចជាលុយរបស់អូនដែរ »
« អូខេ...ខ្ញុំយល់ហើយបើលោកបញ្ជាក់មកច្បាស់ៗអញ្ចឹងខ្ញុំមិនយល់ច្រឡំខឹងច្រឡោតជាមួយលោកខ្លាំងជាងនេះ »
« អូនចូលចិត្តប្រើកម្លាំង »
« ប្រើកម្លាំងពីកាល? ម្ដេចខ្ញុំមិនដឹងសោះចឹង? »
« បងអត់ដឹងនិយាយម៉េចបានអូនយល់ទេ »
« តាមដំណើរចប់រឿង » ជូហ្វាពេបមាត់អង្គុយធ្វើមិនដឹងមិនលឺអ្វីទាំងអស់ចង់អ្នកណាធ្វើអ្វីក៏ធ្វើទៅតាមអំពើចិត្តណាច៎ាសនាងសុំមិនលូកដៃចូលទៅរវីរវល់ឬខ្វល់ខ្វាយជាមួយឡើយមិនថាម្នាក់នោះជាមនុស្សសំខាន់ទៀតក៏នាងនៅមិនដឹងមិនលឺធ្វើមើលមិនឃើញវាល្អជាងទៅទៀត។
« ចប់ទៅទាំងបែបហ្នឹងមែន?» ថេយ៉ុងជ្រួញចិញ្ចើមម្ដងនាងនិយាយស្រទន់ម្ដងគម្រោះគម្រើយព្រងើយកន្តើយជាមួយនាយខ្លាំងណាស់គេតាមដានអារម្មណ៍ភរិយាពូកែខឹងច្រឡោតខុសរឿងម្នាក់នេះអត់ទាន់ទាល់តែសោះមិនយល់ឡើយថាមកពីអ្វីឲ្យប្រាកដទៅដែរ?
« ត្រូវហើយចង់បានបែបណា? រ៉ូមេនតិច? ហីយ៉ាកាន់តែមិនបានទេបើចប់រឿងទៅទាំងអញ្ចឹងវាអត់សប្បាយអ្វីទាំងអស់ណាគួរណាតែបញ្ចប់វាដោយចម្ងល់វាទើបត្រូវ »
« ទុកឆ្ងល់រហូតឬ? បើមានគេមកសួរតើគួរឆ្លើយបែបណា? »
« ក៏តាមដំណើរដើមទងទៅរួចបាត់ហើយមើលទៅវាមិនពិបាកផង »
« ចឹងហ៎? » ថេយ៉ុងញញឹមចុងមាត់ហួសចិត្តនឹងនាងគ្មានអ្វីថ្លែងចេញមកបានសោះ។
ផាំងៗៗ.....

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now