« ពួកលោកនេះមកឈ្លោះគ្នានៅត្រង់នេះ? ខ្ញុំកំពុងពិបាកចិត្តផងរឿងនេះតាមស៊ើបមកអស់រាប់ឆ្នាំមិនទាន់បានតម្រុយអ្វីទាំងអស់ពេលនេះខ្ញុំសូមពឹងពួកលោកឲ្យជួយហើយសង្ឃឹមថាមិនប្រកាន់ » ឡាកូហ្វីស្រែកផាំងនិងបន្ថយសម្លេងមកធម្មតាៗវិញខ្លាចនាំបញ្ហាកាន់តែទៀតនាងត្រូវពឹងពាក់លើពីរនាក់ជាមិត្តភក្ដិជាមួយគ្នាដាច់ខាតត្រូវតែមានគេជួយហើយនាងធ្វើគិតរឿងនេះតែបីនាក់ម្ដេចកើតបានទៅ?.ម៉្យាងនាងត្រូវការកូនចៅជាច្រើនចាត់ចែងរឿងមួយនេះផងមានតែត្រូវសុំអង្វរពួកគេទាំងទឹកមុខក្រៀមគហរំសង្ឃឹមបានថាពួកគេព្រមជាមួយសំណើររបស់នាងផងទៅចុះ។
« ខ្ញុំដឹងតែជួយអ្នកនាងហើយចាត់ទុកថារឿងនេះជារឿងខ្ញុំដែរទៅព្រោះយ៉ាងណាខ្ញុំក៏ត្រូវជាប្អូនថ្លៃបងស្រីដូចគ្នា » ថេយ៉ុងស្រដីមកយ៉ាងពេញចិត្តទាំងមិនភ្លេងដៀងភ្នែកទៅមើលជូហ្វាដែរហើយជូហ្វាចាត់ទុកឡាកូហ្វីដូចបងស្រីបង្ក់តទៅហើយគេមានតែចាត់ទុលនាងជាបងថ្លៃរបស់គេដែរហិហិ...ទោះបីជាជូហ្វានាងមិនយល់ព្រមក៏មិនថ្វីដែរ។
« ហីយ៉ា...បងដឹងហើយប្អូនប្រុស ហ៎ាសហ៎ា...» រឿងមិនសប្បាយចិត្តមុននេះក៏រលាយទៅអស់បន្សល់តែស្នាមញញឹមសើចសប្បាយរបស់ឡាកូហ្វីនាងអស់សំណើចជាមួយសម្ដីទាំងនេះពិតប្រាកដអញ្ចឹងក៏រុញទូកបណ្ដោយតាមទឹកចុះ។
« ម្ដេចក៏បងទៅចូលដៃចូលជើងជាមួយគេម្នាក់ហ្នឹងដែរចឹង?អត់នៅខាងប្អូនទេហ៎?បងយកអ្នកដទៃសំខាន់ជាងប្អូន?» ជូហ្វាខឹងចិត្តសាហាវណាស់មិនគួរគឺមិនគួរសោះឡើយនាងអោបដៃងាកមុខចេញមិនខ្ចីមើលមុខឡាកូហ្វី។
« បងមិនមែនជាអ្នកដទៃឯណា? » ថេយ៉ុងអន់ចិត្តតិចតួចនាងហារស្ដីមកសុទ្ធតែគេជាអ្នកដទៃបែបមេះសមដេស៎? យ៉ាងហោចណាស់ក៏នាយមាននាមជាស្វាមីនាងដូចគ្នាឲ្យក្លាយជាអ្នកដទៃបានដោយរបៀបណា? គួរណានាងយល់ពីចិត្តនាយកម្លោះផងទៅ។
« ជូហ្វាអូននិយាយនេះមិនត្រូវឡើយណាឆាប់សុំទោសថេយ៉ុងទៅគេជាប្ដីឯងនិយាយថាគេជាអ្នកដទៃអញ្ចឹង?ញាតិគេលឺហើយគិតយ៉ាងណា? »ឡាកូហ្វីបង្ខំប្អូនឲ្យនិយាយសុំទោសនាយថេយ៍ដើម្បីបញ្ចប់រឿងឈ្លោះជាមួយគ្នាមុននេះនាងមិនចង់ឃើញពួកគេមានរឿងរកាំរកុះមិនបាត់ឡើយ។
« បងស្រីខ្ញុំមិនសុខចិត្តឡើយ » ជូហ្វាស្រែកចាចមានហេតុផលអ្វីឲ្យនាងសុំទោសបុរសម្នាក់នេះបានទៅ? នាងមិនចូលចិត្តនាងស្អប់ណាស់ហេតុអហវីបងស្រីមិនយល់?
« ត្រូវសុំទោស » ឡាកូហ្វីសង្កត់សម្លេងកាន់តែខ្លាំងសម្លឹងនាងចាក់ចូលភ្នែកទាំងគូមួយនោះ។
« សុំទោស » សម្ដីគម្រោះបោះបោកវាវាចេញមកគ្រោតគ្រៀតសម្បើមណាស់ឡើងថេយ៉ុងបានតយរឹមញឹមៗមិនសូវសមត្រឡប់មកវិញ។
« បាទ »
« រឿងនេះចាត់ទុកថាត្រូវបញ្ចប់ចុះណាប៉ុន្ដែពួកយើងត្រូវរួមដៃគ្នាជួយរឿងមួយនេះ » ឡាកូហ្វីសម្រួលរួចរាល់ភ្លាមនាងលើកមកនិយាយរឿងមុននេះដែលពិភាក្សាជាមួយគ្នារឿងមនុស្សប្រុសម្នាក់ហ្នឹងឯង។ ថេយ៉ុងទុករឿងផ្ទាល់ខ្លួនមួយដោយឡែកថោយបញ្វេញមតិយោបល់ម្ដង÷
« យើងគួរតែតាមរកឬសគល់វាឲ្យបានម្ដងមួយៗសិនចាំរកមេខ្លោងវាទើបសម្រេចការងារមួយនេះឯង » នាយបានត្រឹមញឹមៗពោលមកមើលមុខជូហ្វាតែនាងមិនខ្ចីមើលគេវិញសោះ។
« ត្រូវណាស់តែពួកយើងគួរតាមដានពីអាគ្រីសមុនគេអាចជាមានទំនាក់ទំនងស្អិតរមួតជាមួយគេម្នាក់នោះខ្លាំងជាងគេហើយតាមមើលទៅ »
« និយាយនឹងក៏ត្រូវម៉្យាងដែរតើវាពិតជាអញ្ចឹងមែនខ្ញុំយល់ថាវាពិបាកក៏វាអាចងាយស្រួលដែរ ព្រោះពួកយើងបានស្គាល់ពីអាគ្រីសច្រើនភាគរយដែរចឹងការសង្ឃឹមរបស់យើងដែលអាចកម្ចាត់គេបានវាក៏អាចងាយ »
« សម្រេចចុះសម្រេចឡើងមកគិតម្ដេចឲ្យវាត្រូវ? » ជូហ្វាហើបមាត់ស្រដីចេញមកខាងក្រៅមុខមិនរីកគ្រាន់តែនិយាយប៉ុណ្ណឹងគេមើលមុខគ្រប់គ្នាដូចជានាងនេះជាជនចាប់ជម្រិតណាស់។
VOUS LISEZ
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystère / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
