« ជាឯងប្រកដមែននាយគ្រីសយើងស្មានអ្វីមិនខុសទេ » ជូហ្វាសើចនិយាយឡើងមកភ្លែតគិតៗទៅចុងក្រោយក៏មកបង្ហាញខ្លួនមកខ្លួនឯងមិនចាំបាច់ហត់បាក់កម្លាំងច្រើនតាមស្វែងរកផងនោះឯងវាមិនពិបាកពេកនោះទេចំពោះរឿងមួយបេះវាកាន់តែសប្បាយលេងបើគេរីករាយចូលមកសាកល្បងហើយនាងចាំទទួលដៃដប់មិនថាគ្នាពួកគេច្រើនកម្រិតណាក៏ដោយនោះគ្មានវិលវល់ព្រួយចិត្តទេប្រាប់ឲ្យបានដឹងទៅថាជូហ្វាមិនចេះចុះចាញ់នរណាគេងាយៗឡើយ។
« ហ៎ាស? » គ្រីសធ្វើភ្នែកស្លេស្លឺហាក់ដូចជាមិនយល់ន័យដែលនាងវាចាចេញម្ខាងក្រៅនេះសោះគេមានតឬដើរមកជិតនាងថែមទៀតឯនាងប្រឹងសម្លក់សម្លឹងមើលកែវភ្នែកនាយគ្រីសចងគំនុំជាមួយមិនចង់បញ្ចប់ទាល់តែសោះហើយ។
« មីន ជូហ្វា តាំងពីខ្ញុំស្គាល់នាងមកនហដងនេះនាងហាក់ដូចជាហត់អស់កម្លាំងមិនខ្លាំងដូចជារាល់ដងទេអញ្ចឹងហើយនាងគួរទន់ចិត្តទប់ចិត្តខឹងខ្លួនឯងឲ្យជាប់សិនទៅចាំមកនិយាយជាមួយខ្ញុំស្រួលខ្ញុំអាចទុកជីវិតឲ្យរូបនាងបានខ្លះ » គ្រីសចូលមកចាប់ចង្ការនាងលើកឡើងនិយាយបញ្ឈឺដាក់នាងថាម្ដងនេះគេជាអ្នកឈ្នះឯនាងជាអ្នកចាញ់គឺចាញ់ដោយអាម៉ាសបំផុតនាងគ្មានថ្ងៃអាចមកយកជ័យជម្នះលើគេន្ដងទៀតនោះទេលើកមុនអាចចាញ់នាងតែលើកនេះគេសុំមិនចាញ់ក្រោមដៃនាងបន្តទេនាំតែចង្រៃ។
« ឆឺស ...ខ្ញុំខ្ពើមសម្ដីឯងណាស់បើមិនមានពូរបស់ឯងជួយក៏ឯងគ្មានអំនួតដល់ថ្នាក់នេះទេកុំលើកតម្កើងខ្លួនឯងពេកព្រោះនេះមិនមែនមកពីសមត្ថភាពរបស់ឯងធ្វើវាម្នាក់ឯងផង? សប្បាយម្លេះ? ឬមួយមកពីឯងអន់ទើបយកលោកពូធ្វើជាដៃជើងវឬកផ្លូវឲ្យ? ឯងនេះវាថោកខ្លាំងណាស់ថោកគនមានថ្ងៃអាចឡើងថ្លៃមកវិញបានសូម្បីតែបន្តិច....ផាច់...» ជូហ្វាស្រដីចប់ភ្លាមក៏ត្រូវនាយគ្រីសទះនាងមួយកំភ្លៀងឡើងចេញឈាមតាមគែមមាត់ព្រោះថាខ្លួនឯងមិនព្រមទទួលស្គាល់ថាការពិតវាគឺដូច្នោះមែននោះ? មកខឹងច្រឡោតជាមួយនាងទៅរួចដែរឬ? គុតថាសមប្រកបដែរឬទេ? និយាយមិនឈ្នះក៏មកទះមនុស្សស្រីតើគេសមជាកូនប្រុសដើមទ្រូងប្រាំហត្ថឬអត់? គិតមើលទៅមនុស្សប្រុសម៉ាកៗគរនេះស្រីដៀលមិនខុសមែនហើយកុំមកតម្លើងរឹកខឹងច្រឡោតនោះវាមិនត្រូវឡើយ។
« អាគ្រីស....» ថេយ៉ុងកាន់តែទប់កំហឹងមិនជាប់ឃើញគេវាយធ្វើបាបទះកំភ្លៀងប្រពន្ធសម្លាញ់ចិត្តនេះនាយទ្រាំឈរមើលទាំងសេចក្ដីឈឺចាប់អាចធ្វើដាក់គេបានសូមកុំធ្វើបាបនាងអីគេមិនចង់ឃើញនាងឈែចាប់ឡើយគេសុំត្រឹមប៉ុណ្ណឹងទៅចុះតើបានដែរ? ហេតុអ្វីក៏ធ្វើដាក់នាង?
« ខឹងហើយ? យើងមិនទាន់ធ្វើអ្វីធ្ងន់ធ្ងរដាក់នាងខ្លាំងជាងនេះផង? ឯងក៏ខឹង? អូរ...យើងភ្លេចទៅថាពីរនាក់ឯងនេះជាប្ដីប្រពន្ធគ្នារៀបការមិនទាន់បានប៉ុន្មានផងក៏ប្រហែលជាត្រូវស្លាប់ជាមួយគ្នាហើយហ៎ាសហ៎ា ..គិតឃើញហើយក៏សប្បាយរីករាយពន់ពេកមិនគួរពួកឯងទាំងពីរមានជីវិតខ្លីរស់នៅជាប្ដីប្រពន្ធនិងគ្នា » គ្រីសដើរមករកថេយ៉ុងយកកាំភ្លើងមកដាក់លើក្បាលថេយ៉ុងទាំងមិនដឹងទេថាសមីខ្លួននោះចង់ផ្ទុះខ្លួនចេញមកក្រៅស៊ីសាច់ហុចឈាមនាយគ្រីសជាចម្រៀកៗបានទៅហើយនៀកតែគេមិនទាន់អាចធ្វើវាទៅរួចបានគឺត្រឹមសម្លឹងមើលចាក់ចូលភ្នែកគ្រីស។
« ធ្វើវាឲ្យបានសិនទៅសឹមនិយាយតាមក្រោយ » ថេយ៉ុងនិយាយឌឺដងផ្ចាញ់ផ្ចាល់ទៀតគិតហ្អ៎េសថានាយខ្លាចនោះ? គេសម្អាងអីដែរទៅ? មិនថាគេមកត្រឹមគ្នាពីរនាក់ក៏មិនគួរណានាយគ្រីសចូលមកចម្អកឡកឡឺយជាមួយគេខ្លាំងដៃដូចនេះសោះធ្វើវាមិនទាន់បានសម្រេចផងក៏អួតអាងយ៉ាងហ្នឹងទៅហើយតើនៀកគេមានតែភាពហួសចិត្តចំពោះនាយគ្រីសប៉ុណ្ណោះ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
