ភាគ:១១២

146 0 0
                                        

    គ្រីសខឹងក្រោធណាស់លោកព្រះជាម្ចាស់អើយមើលសម្ដីថេយ៍ចុះឌឺហើយឌឺទៀតគេសឹងតែទ្រាំទ្រជាមួយសឹងមិនចង់បានទាល់តែសោះទៅហើយពេលនេះ។
« អូរ...ចឹងហ៎? តាមមើលទៅពួកឯងគ្មាននរណាម្នាក់អាចមកជួយរួចជីវិតបានទេអញ្ចឹងក៏នៅមើលមុខគ្នាឲ្យឆ្អែតសិនទៅចាំយើងពិចារណាតាមក្រោយថាគួរចាត់ការពួកឯងដូចម្ដេចនោះហ៎ាសហ៎ា...» គ្រីសពោលរួចរាល់ហើយបានហៅលោកពូខ្លួនមកខាងក្រៅរួមជាមួយអង្គរក្សអ្នកយាមមកខាងក្រៅអស់រីឯខាងមុខបន្ទប់នៅសល់ពីរនាក់ប្ដីប្រពន្ធនេះមើលនុខគ្នាទៅវិញទៅមក។
« អូនឈឺអត់? បងសុំទោសដែលបងជួយអូនមិនបាន » ថេយ៉ុងសោកស្ដាយណាស់គេនិយាយថាចាំជួយការពារនាងគ្រប់ពេលប៉ុន្តែមើលចុះឥឡូវនេះគេទុកឲ្យនាងមានស្នាមរបួសជាប់មុខកំហុសដោយសារតែរូបគេម្នាក់គត់។
« មិនអីឡើយលោកគ្មានបានទៅធ្វើខុសផង? មួយវិញទៀតលោកល្អហើយ » ជូហ្វាបង្ហាញស្នាមញញឹមភាពជឿជាក់លើថេយ៉ុងទៅហើយកាល:ទេស:មួយនេះនាងមិនអាចលាក់បាំងពីទំហំចិត្តក្ដីស្រលាញ់របស់ខ្លួនចំពោះថេយ៉ុងបានតទៅទៀតបានឡើយដូច្នេះនាងសុំអង្វរកុំឲ្យនាយមានអារម្មណ៍មិនល្អមិនស្រណុកក្នុងចិត្តនាំតែវេទនាចិត្តខ្លួនឯងផងនោះ។
« ជូហ្វា...អរគុណ »
« នៅសើចស្រស់ទៀត? »
« បានប្រពន្ធសរសើរហើយមិនឲ្យរំភើបដូចម្ដេចបាន? »
« ប្រពន្ធៗពេញមាត់ដល់ហើយណ៎តាប៉ិនេះ »
« អីយ៉ាស់បើមែនហ៎? » នាយញញឹមញញែមចុងមាត់ឆ្លៀតញាក់ចិញ្ចើមដាក់ជូហ្វាយ៉ាងច្រឡើមម៉ងកូនមួយនេះគ្មានគិតចង់ជួយរកដំណោះស្រាយគ្នារឿងចាកចេញពីទីនេះទេ។
«  អូខេចឹងក៏ចឹងទៅចឹង » នាងងាកមុខចេញដោយលួចញញឹមគែមមាត់ដូចគ្នាថេយ៉ុងឃើញទើបចម្អក÷
« ណ៎កឃើញអត់ញញឹមបាត់ហើយ »
« ខ្ញុំមិនបានញញឹម »
« តែបងឃើញច្បាស់ណាស់អូនលាក់បងមិនជិតឡើយ » គេតាមជាន់កែងនាងគ្មានចន្លោះទៅណាទាំងអស់ហ្នឹងគិតខុសហើយស្មានថានាយមើលមិនដឹងត្រឹមប៉ុណ្ណឹង។
«  ហ៊ឹស» នាងតូចធ្វើមុខមិនខ្វល់បន្ទាប់មកបានងាកមុខចេញទៅបាត់។
     បើមកមើលគូវូហារិនោងអារ៉ូសាវិញអ្នកទាំងពីរចាប់ផ្ដើមបានយល់ពីចិត្តទៅវិញទៅមកហើយទាំងម្នាក់ៗសុទ្ធតែពេញគ្នាមិនអាចខ្វះគ្នាបានឡើយ។ អារ៉ូសានាងសុំចាកចេញពីផ្ទះថេយ៉ុងមកតាមវូហារិវិញផងដែរលោកស្រីគីមគាត់មិនថាអ្វីបានត្រឹមតែយល់ព្រមដោយសេចក្ដីរីករាយជាមួយក្មេងៗចេះស្រលាញ់យកចិត្តទុកដាក់លើគ្នាប៉ុណ្ណឹងនោះឯង។
  ផ្សារទំនើប....!
  អារ៉ូសានិយាយពីថាកាន់ដៃវូហារិជាប់មិនលែងទៅណាសោះហើយចាប់តាំងពីបានគេសារភាពមកម្លេះ ។
« អូនកាន់បងដូចជាបងរត់ចោលអូនចឹង »
« ខ្លាចដែរប្រុសព្រានដូចបងនោះអូនទុកចិត្តមិនបានទេភ្លេចខ្លួនតែបន្តិចឈរនិយាយគ្នាជាមួយមនុស្សស្រីណាផ្សេងបាត់មិនឲ្យអូនចាប់ដៃបងឬមួយក៏បងមិនពេញចិត្ត? » អារ៉ូសាគេងរងក់ម្ដងទៀតហើយវូហារិនិយាយអ្វីចេញមកមិនគិតពីចិត្តពីថ្លើមនាងជាមនុស្សស្រីខ្លះផង? នាងឃើញគេសិទ្ធស្នាលជាមួយអ្នកផ្សេងគឺពិបាកបរិយាយក្នុងខ្លួនខ្លាំងណាស់ថាអ្វីគួរនិយាយអ្វីមិនគួរនិយាយចេញទៅនោះនាងពិបាកចិត្ត។
« បងពេញចិត្តតើអូនកុំទាន់អន់ចិត្តជាមួយបងអីអូនក៏ដឹងហើយថាឈ្មោះតែអូនមួយគ្មានទៅចាប់អារម្មណ៍និងស្រីដទៃទៀតទេពេលអូនឃើញបងនិយាយជាមួយគេផ្សេងនោះមកពីគេចូលមករកបងមុនតើ? បើបងមិនរាក់ទាក់ទៅវិញទេគេច្បាស់ជាថាបងរឹកខ្មើតដាក់ញេហើយ » វូហារិសើចហួសចិត្តធ្វើម្ដេចទេមនុស្សដឬលយើងស្រលាញ់មានតែស្របទៅតាមនាងគ្រប់ពេលមិនច្រឡោតខឹងក្ដៅឆេវនឹងនាងដូចកាលមុននោះឡើយឡើងនាងរត់ចេញពីគេមិនចង់ជួបគ្នានោះគេនៅបន្ទោសខ្លួនឯងមិនបាត់សោះ។
« ត្រឹមត្រូវណាស់ហ៎បងសម្លាញ់? »
« បាទអូនគឺបែបហ្នឹងហើយ »

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Donde viven las historias. Descúbrelo ahora