ភាគ១:ការសាងកំហុសនៅយប់មួយ

17.8K 703 26
                                    

សាន់ហ្វ្រាន់ស៊ីសកូ សហរដ្ឋអាមេរិក

ក្នុងនាមជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយល្បីឈ្មោះនិងជាម្ចាស់ក្រុមហ៊ុននាំចេញនូវកាហ្វេដ៏ល្បីល្បាញមួយរូប ជុងហ្គុក រ៉េមម័សអ្នកជំនួញកូនកាត់កូរ៉េ-អាមេរិកស្ថិតក្នុងវ័យ២៩ឆ្នាំបានក្លាយទៅជាទីចាប់អារម្មណ៏របស់អ្នកសារព័ត៏មាននិងប្រជាជនច្រើនសន្ធឹកក៏ព្រោះទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការគ្រប់គ្រងជំនួញរហូតក្លាយជាមហាសេដ្ឋីវ័យក្មេងរបស់រូបគេប៉ុន្តែក៏គេបែរជាមិនព្រមបើកមុខនៅក្នុងទស្សនាវដ្តីឬផ្តល់បទសម្ភាសន៏ទៅកាន់នរណាទាំងអស់ដោយសារតែគេចង់បានភាពជាឯកជន គ្រប់ការផ្តល់នូវបទសម្ភាសន៏សុតសឹងតែត្រូវបានចាត់ចែងដោយអេហ្វ្រុនដែលជាជំនិតទាំងអស់ ដូច្នេះហើយទើបគ្មាននរណាដឹងថាមុខមាត់របស់អ្នកជំនួញកម្លោះនេះបែបណានោះឡើយ។

"យប់នេះចាហ្វាយមានជើងហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីទៅពិភាក្សាអំពីការចុះកុងត្រារួមភាគហ៊ុននៅឯក្រុមហ៊ុនស្រាក្រហមជាមួយនឹងលោកមីន ការហោះហើរនឹងចាប់ផ្តើមនៅម៉ោង១១ យប់ទាន"អេហ្វ្រុនអាននូវតារាងការងារស្ថិតនៅក្នុងថេបប្លេតរបស់ខ្លួនទើបងាកទៅមើលចាហ្វាយកម្លោះដែលអង្គុយគងទាក់ខ្លាផ្អែកក្បាលនឹងពូកឡានបិតភ្នែកជិតឈឹងតែក៏សន្សឹមគ្រហឹមដើមកតបនឹងកូនចៅ

"ប្រាប់រីឆាតអោយនៅសម្រួលការងារទីនេះ មិនបាច់ទៅតាមយើងទេ"

"បាទ"អេហ្វ្រុនទទួលដឹងមុននឹងរហ័សទាក់ទងទៅកាន់រីឆាតដែរជាជំនិតម្នាក់ទៀតអោយជួយមើលការខុសត្រូវនៅទីនេះតាមបញ្ជាចាហ្វាយព្រោះការទៅកូរ៉េសារនេះមានរយ:ពេលដល់ទៅមួយសប្តាហ៏ក្រោមហេតុថាមិនមែនត្រឹមតែទៅពង្រីកមុខជំនួញដោយការចូលហ៊ុនជាមួយមិត្តតែមុខ ប៉ុន្តែក៏ចង់ទៅសម្រាកលំហែនៅទីនោះផងដែរ

រថយន្តពណ៏ខ្មៅបានបើកបរក្នុងវីថីHighwayក្រោមល្បឿនលឿនឆ្ពោះទៅកាន់ព្រលានយន្តហោះទីកន្លែងដែលជុងហ្គុកនឹងត្រូវធ្វើដំណើរមកកូរ៉េតាមយន្តហោះផ្ទាល់ខ្លួនរបស់នាយ

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

"នំខេករបស់ឯង"

[Accidentally met you ] COMPLETE ✔️Opowieści tętniące życiem. Odkryj je teraz