ភាគ៤០:ចង់គូររូបអីកូន?

4.8K 360 7
                                    

"ជុងហ្គុក....​!"សម្លេងហៅរបស់មនុស្សដែលធ្លាប់ស្គាល់ធ្វើអោយគេរហ័សងាកទៅមើលព្រមគ្នាជាមួយនឹងថេយ៉ុងដែលឈរនៅក្បែរខ្លួន

"អាលីស?អាលីសមែនទេ? "ជុងហ្គុកចោទសួរទាំងភាពស្ទាក់ស្ទើរតែហើយក៏ត្រេកអរលាយឡំមកជាមួយពេលដែលបានឃើញនារីចំពោះមុខ

"ខានជួបគ្នាមកយូរហើយ សុខសប្បាយទេ? "អាលីសញញឹមស្រស់នាងស្ថិតក្នុងរ៉ូបពណ៏សដៃតូចទម្លាក់សវែងរសាយត្រឹមចង្កេះរបស់នាង នាងក្រមុំសម្លឹងមើលជុងហ្គុកបន្តិចទើបងាកមកមើលថេយ៉ុងវិញដែលញញឹមដាក់នាងដូចគ្នា

"ខ្ងុំថាជុងហ្គុកគេប្រាកដជានិយាយអំពីខ្ងុំទៅប្រាប់ថេយ៏ហើយ"នាយតូចងក់ក្បាលញញឹមដាក់នាងវិញ បានជួបបែបនេះនាងពិតជាស្អាតខ្លាំងណាស់ សម្លេងនាងក៏ពិរោះថែមទៀត

"ទីបំផុតឯងក៏រកបានមនុស្សដែលនឹងស្រលាញ់មើលថែហើយចំណាយពេលវេលាពេញមួយជីវិតរបស់ឯងឃើញហើយជុងហ្គុក ខ្ងុំរីករាយណាស់ដែលបានឃើញឯងរស់នៅបង្កើតគ្រួសារយ៉ាងមានក្តីសុខលែងបន្ទោសខ្លួនឯងដូចកាលពីមុន"នាងចូលមកអោបជុងហ្គុកមុននឹងថយខ្លួនមកអោបថេយ៉ុងជាក្រោយ

"សូមអោយសំណាងល្អ ហើយមានសុភមង្គលបែបនេះរហូតណាខ្ងុំផ្ញើរមិត្តខ្ងុំម្នាក់នេះផង"

"អ្នកនាងទុកចិត្តចុះ ខ្ងុំច្បាស់ជាមើលថែគាត់អោយបានល្អ"អាលីសចាប់ដៃនាយតូចមកកាន់ថ្នមៗសម្លឹងមុខគេឆ្លាស់គ្នានឹងជុងហ្គុក

"ខ្ងុំសុំទោសចំពោះអេដវីនផង គេគ្រាន់តែមិនបានគិតវែងឆ្ងាយទើបធ្វើអោយអ្នកទាំងពីរជួបបញ្ហា"

"មិនអីទេអ្នកនាង ខ្ងុំយល់បានណា"

"មែនហើយ យើងក៏មានចំណែកខុសចំពោះគេនិងឯងមកដូចគ្នាហើយក៏អរគុណឯងណាស់អាលីសសម្រាប់យប់នោះ"អាលីសងក់ក្បាលទាំងរលីងរលោងទឹកភ្នែកឡើងមកតែនាងក៏ព្យាយាមជូតចេញហើយក្រសោបកាន់ដៃរបស់ថេយ៉ុងនិងជុងហ្គុកម្តងទៀត

"តើខ្ងុំអាចសុំអ្វីពីអ្នកទាំងពីរបានដែរទេ? "ជុងហ្គុកនិងថេយ៉ុងងាកមើលមុខគ្នាទើបបែរមកមើលអាលីសវិញ

"អ្នកនាងត្រូវការអ្វី ប្រាប់ពួកខ្ងុំបានបើអាចជួយបានខ្ងុំនឹងជួយ"

[Accidentally met you ] COMPLETE ✔️Where stories live. Discover now