ភាគ២៨:ឈប់គិត

5K 352 17
                                    

ហាងកាហ្វេ

ដោយសារតែស្ថានភាពមើលទៅហាក់រញ៉េរញ៉ៃពេក ជុងហ្គុកក៏នាំកូនប្រុសមកអង្គុយនៅហាងកាហ្វេក្បែរមន្ទីរពេទ្យ ដោយទុកអោយគ្រួសាររបស់ថេយ៉ុងជាអ្នកបញ្ចុះបញ្ចូលគេម្តង ចំណែកយ៉ុនហ្គី សុកជីននិងចនស៊ុនក៏មានការត្រូវដោះស្រាយភ្លាមៗទើបពួកគេចាកចេញទៅសិន ហើយត្រលប់មកមើលថេយ៉ុងវិញនៅពេលក្រោយទៀត

"ញ៉ាំស្រ្តប៊ឺរី smoothieសិនទេកូន? "គេរុញកែវទៅជិតកូនប្រុសដែរអង្គុយពេបមាត់អណ្តឺតអណ្តក

"អាប់ប៉ាធ្វើជាអត់ស្គាល់កូន និងប៉ាប៉ា...ហ្អឹក អាប់ប៉ាអត់អោបថើបហ្សេនដូចមុន អាប់ប៉ាឈប់ស្រលាញ់ពួកយើងហើយឬប៉ាប៉ា? "ជុងហ្គុកគ្រវីក្បាលទាញកៅអីកូនប្រុសអោយខិតមកជិតខ្លួន

"ហ្សេន...ស្តាប់ប៉ាណា ពេលនេះមិនមែនអាប់ប៉ាធ្វើជាមិនស្គាល់ពួកយើងឡើយ អាប់ប៉ានៅតែស្រលាញ់ពួកយើងដូចដើម"

"បើស្រលាញ់ហេតុអ្វីមិន... "

"កុំទាល់អាលកាត់ប៉ា....អាប់ប៉ាកូនពេលនេះកំពុងឈឺទើបធ្វើអោយគេមិនចំណាំអ្នកណាសូម្បីតែខ្លួនឯង ដូច្នេះអ្វីដែរហ្សេននិងប៉ាអាចធ្វើបានគឺនៅក្បែរនិងព្យាយាមរំលឹកការចងចាំរបស់អាប់ប៉ាកូនម្តងបន្តិចៗ កូនយល់ដែរទេ? "គេអង្អែលក្បាលហ្សេនដែរកំពុងអង្គុយមើលមកខ្លួនម៉ក់ៗ

"អាប់ប៉ាអាចជាដែរទេប៉ាប៉ា ហ្សេនអត់ចង់អោយអាប់ប៉ាបែបនេះទេ"ជុងហ្គុកបង្ហាញស្នាមញញឹមស្រាលងក់ក្បាលតិចៗ

"អោយតែពួកយើងព្យាយាមនៅក្បែរមើលថែ ហើយរំលឹកការចងចាំរបស់អាប់ប៉ាម្តងបន្តិចៗនោះអាប់ប៉ានឹងអាចដូចដើមណាកូន"

"បើចឹងហ្សេននឹងជួយមើលថែអាប់ប៉ាដែរ ហ្សេនចង់អោយគាត់បានជា"

"បើចឹងកូនត្រូវឈប់យំណា ពួកយើងមើលថែអាប់ប៉ាទាំងអស់គ្នាណា"ជុងហ្គុកញញឹមសម្លឹងមើលកូនប្រុសដែរងក់ក្បាលស្តាប់បង្គាប់ហើយជូតទឹកភ្នែកចេញជារឿងល្អណាស់ដែរគេជាក្មេងឆ្លាតឆាប់យល់បែបនេះ

ក្រោយអង្គុយបានមួយសន្ទុះទើបត្រលប់ទៅមន្ទីរពេទ្យវិញព្រោះម៉ាក់ប៉ានិងបងប្រុសរបស់ថេយ៉ុងត្រូវត្រលប់ទៅវិញដូចគ្នា ប៉ុន្តែមុននឹងចេញទៅគាត់ក៏បានប្រាប់ជុងហ្គុកថាកុំបាច់បារម្ភអីព្រោះពួកគាត់បានបង្ហាញភស្តុតាងទៅកាន់នាយតូចក៏ដូចជាមានគ្រូពេទ្យមកបញ្ជាក់ថាគ្រប់គ្នាជាគ្រួសារមិនមាននរណាកុហកគេឡើយចំណែកថេយ៉ុងក៏ទទួលស្គាល់ពួកគាត់ជាម៉ាក់ប៉ានិងបងប្រុសដូចគ្នា។ដោយឡែកចំពោះជុងហ្គុកនិងកូនដូចជាមិនលឺគេនិយាយអ្វីសោះបើទោះបីជាពួកគាត់បានបង្ហាញរូបថត និងព្យាយាមបញ្ជាក់យ៉ាងណាក៏ដោយ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now