ភាគ១៧:អូនចង់ដឹង?

7K 398 7
                                    

សម្លេងភ្ញាក់ផ្អើលនាំអោយអ្នកដែរទើបនឹងគេងលក់មុននេះត្រូវបើកភ្នែកមកមើល ក៏បែរជាឃើញអ្នកជាប្រពន្ធកំពុងតែឈរខ្ទប់មាត់សម្លឹងមើលមកកាន់ខ្លួនបែបឬកពារភ្ញាក់ផ្អើលនឹងរឿងអ្វីមួយក៏មិនដឹង

"ថេយ៏....យ៉ាងម៉េចទៅហើយអូន? "ជុងហ្គុកស្ទុះងើបឈរក្រសោបមុខនាយតូចដោយភាពព្រួយបារម្ភនៅពេលឃើញទឹកមុខហាក់ស្លេកស្លាំងចម្លែក

"បងសួរហេតុអ្វីមិននិយាយ?ឬអូននៅឈឺក្បាល? "ឃើញគេឈរស្ងាត់ខ្លួនក៏កាន់តែភ័យបម្រុងនឹងហើបមាត់សួរនាំបន្តក៏ត្រូវគាំងស្គុបពេលថេយ៉ុងយកដៃទៅបាំងពាក់កណ្តាលមុខរបស់ខ្លួនធ្វើអោយនៅសល់តែភ្នែក

"មានអ្វីហ្អេសថេយ៏? "ថេយ៉ុងគ្រវីក្បាលប្តូរពីយកដៃបាំងមុខមកក្រសោបកាន់ដៃរបស់ស្វាមីម្តង

"ជុងហ្គុក"

"បាទ"

"សុំទោសបើខ្ងុំសួរទៅធ្វើអោយប៉ះពាល់ដល់ចិត្តបង ប៉ុន្តែ....បងចងចាំពីក្មេងប្រុសដែរធ្លាប់ជួបនៅលើដំបូលអគារកាលពី៩ឆ្នាំមុនដែរទេ?"គេចោទសួរទៅកាន់ជុងហ្គុកទាំងបេះដូងលោតញាប់ហាក់រង់ចាំស្តាប់ចម្លើយចេញពីមាត់របស់នាយ

"អូននិយាយអ្វីថេយ៉ុង? "

"៩ឆ្នាំមុន​ បងធ្លាប់បានជួបអូនដែរទេជុងហ្គុក?"ឃើញទឹកមុខគេនៅតែស្មើរមិនបានប្រួលប្រែទៅណា ធ្វើអោយថេយ៉ុងហាក់មានអារម្មណ៏ថាខ្លួនឯងចាំខុសមនុស្សព្រោះតាមដែរដឹងមកគេរស់នៅសហរដ្ឋអាមេរិកមករហូតម៉េចនឹងអាចជាបងប្រុសនោះទៅ

"មិន....មិនអីទេ ខ្ងុំប្រហែលជាចាំខុសមនុស្សហើយ"នាយតូចញញឹមដាក់ស្វាមីបន្តិចមុននឹងបែរខ្លួនបម្រុងដើរទៅមើលកូនតែក៏ត្រូវឈប់វិញពេលដែរចង្កេះរបស់ខ្លួនត្រូវបានចាប់អោបក្រសោបជាប់ដោយរង្វង់ដៃរបស់អ្នកដែរឈរនៅក្រោយខ្នងរបស់ខ្លួន

"បង.... "គេហាក់ភ្ញាក់ផ្អើលពេលស្វាមីអោបចង្កេះខ្លួនជាប់ទាញមកអឹបនឹងដងខ្លួនរបស់នាយហើយដាក់មុខកើយលើស្មាររបស់ខ្លួន

"អូនជាអ្នកផ្តល់ឱកាសអោយបងសារជាថ្មីនៅយប់នោះ តើអោយបងភ្លេចអូនបានដោយរបៀបណាថេយ៏"នាយតូចញញឹមរលីងរលោងទឹកភ្នែកឡើងមកដោយអារម្មណ៏ត្រេកអរនៅពេលដែរដឹងថាបងប្រុសនោះគឺជាជុងហ្គុក ទើបបង្វែរខ្លួនមកក្រសោបមុខរបស់នាយជាប់

[Accidentally met you ] COMPLETE ✔️Unde poveștirile trăiesc. Descoperă acum