ភាគ២៥:ដឹងខ្លួនឡើងអូន

6K 348 12
                                    

មួយខែកន្លងផុត....

"អាប់ប៉ា...សមុទ្រស្អាតណាស់អូនចូលចិត្ត"សម្លេងស្រែកឡើងដោយភាពត្រេកអររបស់ហ្សេនបន្លឺឡើងស្របពេលផ្អឹបមុខទៅនឹងកញ្ចក់ឡានដែរកំពុងធ្វើដំណើរ

"បន្តិចទៀតត្រូវឡើងទៅមើលរីសតប៉ាកូននឹងបានឃើញសមុទ្រច្បាស់ជាងនេះទៀត"ជុងហ្គុកនិយាយប្រាប់កូនជាហេតុធ្វើអោយអាល្អិតដែរអង្គុយលើភ្លៅរបស់អាប់ប៉ាអង្គុយស្តាប់លោកប៉ាឡើងចំហរមាត់ ពេលនេះពួកគេកំពុងស្ថិតនៅទឹកដីប្រទេសកូរ៉េខាងត្បូងដើម្បីមកលេងគ្រួសាររបស់នាយតូចក៏ដូចជាមកមើលការងារដូចដែរបាននិយាយគ្នា

"ពួកយើងទៅគេងទីនោះមែនទេប៉ាប៉ា"

"រីសតប៉ាកូនធ្វើមិនទាន់ហើយ កូនចង់ទៅគេងកន្លែងណាហ្អឹម? "ថេយ៉ុងច្បិចច្រមុះកូនប្រុសលេងតិចៗ ចំណែកហ្សេនក៏អង្គុយធ្វើមុខស្អុយប៉ែ

"អ៊ៅ...បើចឹងយប់នេះយើងទៅគេងនៅឯណាទៅ? "ថេយ៉ុងងើបមុខមកមើលស្វាមីដែរគ្រវីក្បាលមើលឯកសារទាំងលួចអស់សំណើចនឹងសំណួររបស់កូនប្រុស មុននឹងងាកមកតបនឹងហ្សេនវិញ

"គឺទៅគេងផ្ទះលោកតាលោកយាយកូននោះអី នេះពួកគាត់នឹកហ្សេនខ្លាំងណាស់ណាគ្រាន់តែលឺថាចៅមកលេងនាំគ្នាចាំទទួលកូនតាំងពីសប្តាហ៏មុនឯណោះ"អ្វីដែរខ្លួនបាននិយាយជាការពិតព្រោះគ្រាន់តែទាក់ទងថាពួកគេនឹងចុះមកមើលការងារនៅកូរ៉េពួកគាត់ពិតជាសប្បាយចិត្តពិតមែន

"ពិតមែនហ្អអាប់ប៉ា? "

"ពិត...យ៉ាងម៉េចកូនមិននឹកលោកតាលោកយាយ និងលោកអ៊ំទេឬ? "

"អត់ទេ...ហ្សេននឹកពួកគាត់ខ្លាំងណាស់ រាល់លើកជួបពួកគាត់បានតែក្នុងវីដេអូប៉ុណ្ណោះ"អាល្អិតញញឹមយ៉ាងស្រស់បង្ហាញពីភាពត្រេកអរដែរបានជួបលោកតាលោកយាយនិងគ្រប់គ្នានៅក្រៅផ្ទាល់បែបនេះ

ចំណាយពេលយូរគួរសមទម្រាំតែបានទៅដល់កន្លែងដែរត្រូវចុះកាណូតក៏រាងរសៀលដែរទៅហើយទើបត្រូវប្រញាប់បន្តិចមិនចង់អោយទៅផ្ទះប៉ាម៉ាក់របស់ថេយ៉ុងខកឡើយ

"ម៉ោះ...ថេយ៏ឡើងមកមួយៗណាអូន"ជុងហ្គុកកាន់ដៃនាយតូចថ្នមៗជួយទប់គេអំឡុងពេលឡើងកាណូតចំណែកហ្សេនត្រូវបានកូនចៅជំនិតនាំយកទៅខាងលើមុនទៅហើយ

[Accidentally met you ] COMPLETE ✔️Место, где живут истории. Откройте их для себя