ភាគបញ្ចប់

8.9K 563 60
                                    

មួយខែកន្លងផុត.....

"ប៉ាប៉ា!!អាប់ប៉ា!! "សម្លេងរុញទ្វារចូលបន្ទប់មួយទំហឹងរបស់ហ្សេនធ្វើអោយអ្នកដែលគេងលង់លក់ក្នុងដំណេកត្រូវភ្ញាក់ឡើងមកទាំងនៅសេសឺនៅឡើយ

"ហ្សេន...តិចៗកូនប្រយ័ត្នភ្ញាក់ប្អូនណា"ថេយ៉ុងងាកមកប្រាប់ទើបអាល្អិតយកដៃខ្ទប់មាត់ទាំងសើចតិចៗ

"ហ្សេនសុំទោសបាទ"

"ចូលបន្ទប់គេងប៉ាទាំងព្រឹកចង់បានអីហ្អេស? "ជុងហ្គុកដែលទើបតែងើបបក់ដៃហៅកូនប្រុសអោយឡើងមកលើគ្រែក្បែរខ្លួននិងភរិយា

"នេះប៉ាប៉ាភ្លេចហើយ?ថ្ងៃនេះយើងទៅលេងរីសតប៉ាប៉ានៅឯកូរ៉េនោះអី"

"ថ្ងៃនេះឬ? "ជុងហ្គុកជ្រួញចិញ្ចើមងាកមើលមុខថេយ៉ុងដែលងក់ក្បាលតិចៗ

"ត្រូវហើយថ្ងៃនេះជាថ្ងៃវិស្សមកាលរបស់សាលាហើយ ស្អែកដល់ខួបកូនហើយ"

"ប៉ាប៉ាថានឹងនាំកូនទៅជប់លៀងនៅរីសតជាកាដូខួបកំណើតកូននោះអី"

"អូហ៏ត្រូវហើយ....សុំទោសណាកូនប៉ាភ្លេច"ជុងហ្គុកអោនថើបកូនប្រុសលួងគេខ្លាចថាកូនអន់ចិត្តតែហ្សេនបែរជាញញឹមមកវិញ

"មិនអីទេប៉ាប៉ា តែថាយើងទៅថ្ងៃស្អែកមែនទេ?"

"ទៅស្អែកម៉េចនឹងទាន់ ថ្ងៃនេះល្អបំផុតហើយកូន"

"យ៉េ!!!!"ហ្សេនទះដៃឡើងមក ហាក់សប្បាយរីករាយខ្លាំងណាស់

"តស់ទៅងូតទឹកជាមួយប៉ាហើយចាំទៅរៀបចំឥវ៉ាន់"ជុងហ្គុកលើកពរអាល្អិតចូលទៅងូតទឹកជាមួយខ្លួន ស្របពេលថេយ៉ុងក៏ប្រញាប់រៀបចំសម្លៀកបំពាក់អោយកូនៗនិងស្វាមីដាក់ចូលទៅក្នុងវ៉ាលិ មើលទៅឥវ៉ាន់រាងច្រើនគួរសមព្រោះពេលនេះកូនសុតតែនៅតូចៗត្រូវដាក់ច្រើនបន្តិចហើយ

ទម្រាំរៀបចំសម្លៀកបំពាក់រួចរាល់អាលីសក៏ភ្ញាក់ឡើងល្មមទើបនាយតូចចូលមកបីកូនស្រីដើម្បីនាំគេទៅងូតទឹកនិងស្លៀកពាក់អោយកូនស្រីយ៉ាងស្អាតតែម្តង

"បង..."

"បាទអូន"ជុងហ្គុកកិបលរអាវបង្ហើយងាកទៅមើលភរិយាដែលពរកូនស្រីចូលមកក្នុងបន្ទប់

[Accidentally met you ] COMPLETE ✔️Where stories live. Discover now