ភាគ១១:ផ្ញើរមើលថេយ៉ុងផង

11K 513 16
                                    

បួនខែកន្លងផុត.....

បើគិតទៅមានរយ:ពេលបួនខែហើយដែរពួកគេបានប្រើប្រាស់ជីវិតរស់នៅជុំគ្នា ហើយក៏ជាពេលមួយដែរថេយ៉ុងមានអារម្មណ៏កក់ក្តៅនិងសុវត្ថិភាពបំផុតនៅពេលដែរមានជុងហ្គុកចាំជួយមើលថែនិងយកចិត្តទុកដាក់

"បងត្រលប់មកវិញពេលណា? "ថេយ៉ុងសាកសួរទៅកាន់ស្វាមីតាមកញ្ចក់ទូរស័ព្ទព្រោះតែកាលពីមួយខែមុនជុងហ្គុកមានការងារបន្ទាន់ដែរចាំបាច់ត្រូវឡើងទៅដោះស្រាយនៅឯសហរដ្ឋអាមេរិក ដំបូងមានគំនិតចង់នាំថេយ៉ុងទៅជាមួយក៏ដោយសារតែគេគ្រប់ខែហើយចាំតែថ្ងៃសម្រាលប៉ុណ្ណោះប៉ុន្តែថេយ៉ុងក៏បដិសេធព្រោះមិនចង់ទុកហាងចោលគ្មានអ្នកមើល ឯគេក៏មិនប្រកែកព្រោះយ៉ាងណាក៏ស្របតាមប្រពន្ធស្រាប់ហើយទើបចាកចេញទៅសហរដ្ឋអាមេរិកតែម្នាក់ឯងទាំងមិនសូវស្ងប់ចិត្តទុកអេហ្វ្រុនអោយនៅមើលការខុសត្រូវថេយ៉ុងនៅក្នុងភូមិគ្រិះ

"ប្រហែលជាបីថ្ងៃទៀត បងត្រលប់ទៅវិញហើយ"ជុងហ្គុកសម្លឹងមើលភរិយាតាមប្រព័ន្ធម្ខាងដែរបង្ហាញស្នាមញញឹមមកកាន់នាយ

"បើការងារបងច្រើន បង្ហើយរួចពេលណាបងមកពេលនោះចុះខ្ងុំខ្លាចបងខំពេកប៉ះពាល់ដល់សុខភាព"តាមស្តាប់ពីអេហ្វ្រុនដែរដឹងថាជុងហ្គុករហ័សស្រូតការងារអោយរួចរាល់ស្ទើរតែពេលខ្លះនាយមិនបានគេងសម្រាកព្រោះដើម្បីរហ័សត្រលប់មកវិញ លឺបែបនេះគេក៏មិនបានសប្បាយចិត្តខ្លាចថានាយនឹងធ្លាក់ខ្លួនឈឺ

"មិនបានទេ អូនគ្រប់ខែទៅហើយបើបងមិនទៅមានអ្នកណាមើលថែអូននិងកូន? "ទោះបីជាថេយ៉ុងខំប្រឹងញញឹមដាក់តែគេក៏ដឹងថានាយតូចកំពុងតែពិបាក សមនឹងពេលនេះគ្រប់ខែសម្រាលផងវាក៏កាន់តែធ្វើអោយមានការលំបាកមិនថាពេលធ្វើសកម្មភាពដើរទៅណា ឬគេងនោះឡើយ

"នៅមានអេហ្វ្រុនដែរគេជួយមើលថែខ្ងុំដែរតើ បងធ្វើការងារតាមសម្រួលចុះគិតគូរសុខភាពបងផង"

"បាទ "

"បើបាទបងគួរតែឈប់ធ្វើការសិនហើយចូលសម្រាកសិនទៅ យប់ជ្រៅហើយណា"ថេយ៉ុងនិយាយតឿនព្រោះពេលនេះនៅឯសហរដ្ឋមេរិកគឺម៉ោង១១ យប់ទៅហើយដែរខុសប្លែកពីម៉ោងនៅកូរ៉េដែរទើបតែឈានចូលម៉ោង១រសៀល

[Accidentally met you ] COMPLETE ✔️Where stories live. Discover now