ភាគ១៦:បងជាបងប្រុសម្នាក់នោះមែនទេ?

6.4K 409 12
                                    

បកទៅមុននេះ

ថេយ៉ុងដែរក្រោយពីដោះស្រាយបញ្ហានៅហាងរួចក៏ប្រញាប់ប្រញាលត្រលប់មកវិញដូចគ្នាក៏ព្រោះតែមិនចង់ទុកអោយហ្សេននៅផ្ទះដោយគ្មានគេយូរដូចគ្នា ហើយស្របពេលកំពុងធ្វើដំណើរមកដល់ចំណុចវិថីHighwayមួយដែរមានសភាពស្ងាត់មិនសូវមានមនុស្សព្រោះជាផ្លូវទៅភូមិគ្រិះវិញ ទូរស័ព្ទក៏រោទ៏ក្រោមលេខរបស់ជុងហ្គុកទើបខ្លួនរហ័សចុចទទួល

"ហាឡូ....ជុងហ្គុក"

(ថេយ៏....ពេលនេះអូននៅឯណា? )

"ខ្ងុំចេញមកមើលហាងពេលនេះដោះស្រាយរួចហើយ កំពុងចាកចេញមកភូមិគ្រិះវិញបងមានអ្វីឬ? "

(អត់ទេ....បងគ្រាន់តែបារម្ភខ្លាចក្រែងអូនមានបញ្ហាអ្វីប៉ុណ្ណោះទៅដល់ផ្ទះត្រូវឆាប់ប្រាប់បងយល់ទេ?)

"បាន....ចាំខ្ងុំខលប្រាប់បង*ផាំង!!!!* "ឆ្លើយមិនទាំងទាន់ចប់ផងក៏លាន់សម្លេងកាំភ្លើងឡើងមកធ្វើអោយអ្នកដែរបើកឡានអោយខ្លួនរៀងវេរចង្កូតបន្តិចប៉ុន្តែក៏តាំងស្មារតីជាន់ហ្គែរឡានទៅមុខអោយបានលឿនដើម្បីការពារសុវត្ថិភាពរបស់ចាហ្វាយតូច

"មានរឿងអី? "ថេយ៉ុងក្រឡេកមើលឡានចំនួនពីរខាងក្រោយដែរជាឡានរបស់កូនចៅជុងហ្គុកបើកតាមខ្លួនពេលនេះកំពុងតែទម្លាក់កញ្ចក់ឡានបាញ់តទល់នឹងឡានចំនួនពីរទៀតដែរបើកតាមបាញ់ពួកគេ

"យើងត្រូវគេតាមបាញ់ហើយសូមអ្នកប្រុសក្រាបចុះ!*ផាំង!!* "ថេយ៉ុងរហ័សក្រាបចុះភ្លាមៗក្រោមគ្រាប់កាំភ្លើងបាញ់មកកាន់ឡានរបស់ខ្លួនដែរជាសំណាងកញ្ចក់ឡានជាកញ្ចក់ដែរការពារគ្រាប់កាំភ្លើងទើបវាមិនអាចធ្លុះចូលមកបាន ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវតែអោនចុះដើម្បីការពារដូចគ្នា

"បើកអោយលឿនទៅធ្វើយ៉ាងណាអោយចាហ្វាយតូចទៅដល់ភូមិគ្រិះវិញដោយមិនមានគ្រោះថ្នាក់"កូនចៅដែរអង្គុយក្បែរតៃកុងឡានប្រាប់អោយអ្នកបើកបន្ថែមល្បឿន

ផាំងៗៗ

កូនចៅរបស់ជុងហ្គុកចាប់ផ្តើមទម្លាក់កញ្ចក់ឡានចុះអើតចេញទៅបាញ់តទល់ ប៉ុន្តែគ្រប់យ៉ាងហាក់ត្រូវបានគ្រោងទុកជាមុនព្រោះមានឡានចំនួនមួយគ្រឿងទៀតបានបើកមកកៀរឡានរបស់ថេយ៉ុងបំណងអោយរេចង្កូតក្រឡាប់ធ្វើអោយតៃកុងឡានសម្រេចចិត្តបន្ថយល្បឿនបន្តិចដើម្បីទប់កុំអោយឡានមានការក្រឡាប់

[Accidentally met you ] COMPLETE ✔️Tempat cerita menjadi hidup. Temukan sekarang