ភាគ៤១:ខ្ងុំប្រដៅគេបានល្អស្រាប់ហើយ!

5.4K 377 10
                                    

"ថេយ៏.... "ជុងហ្គុកហុចកែវទឹកដោះគោមកអោយភរិយាដែលអង្គុយសើចសម្លឹងមើលហ្សេនកំពុងលេងជាមួយនឹងសុកជីន ជីមីននិងជំនិតទាំងពីរក្រោយកាត់នំរួចក៏មានកម្មវិធីជប់លៀងតិចតួចដែរមិនបានធំដុំឡើយ

"អរគុណ ប៉ុន្តែបងទើបទៅប្តូរសម្លៀកបំពាក់មែនទេ? "នាយតូចចិបទឹកដោះគោក្នុងកែវសម្លឹងមើលស្វាមីទំនងជាទើបតែបានងូតទឹកសម្អាតខ្លួនរួច

"បាទ...បងប្រឡាក់ម្សៅនំមួយព្រឹកទៅហើយទើបទៅប្តូរចេញចង់នាំហ្សេនទៅជាមួយដែរតែគេមិនព្រម"

"អោយព្រមយ៉ាងម៉េចបងមើលចុះលេងប៉ាតគ្រីមជាមួយបងថ្លៃនិងអ្នកផ្សេងទៀតប្រលាក់ពេញខ្លួនអស់ទៅហើយ"ថេយ៉ុងសើចតិចៗសម្លឹងមើលកូនប្រុសនិងអ្នកផ្សេងទៀតមានអារម្មណ៏ថាក្តីសុខណាស់នៅពេលដែលខ្លួនអាចអបអរថ្ងៃកំណើតរបស់ខ្លួនជាមួយមនុស្សជាទីស្រលាញ់បែបនេះជារៀងរាល់ឆ្នាំ

"នេះកាដូសម្រាប់អូន"ជុងហ្គុកហុចប្រអប់ពណ៏ទឹកសមុទ្រមានចងបូរពណ៏សពីលើមកអោយនាយតូច

"ទិញអ្វីអោយអូនទៀតហើយ? "ថេយ៉ុងសើចតិចៗស្រាយបូរនោះចេញសន្សឹមបង្ហើបប្រអប់ឡើងមកវាជាខ្សែរកពណ៏មាសមានបន្តោងមូលតូចមួយហើយពេលដែលបើកក៏ឃើញថាម្ខាងជារូបភាពគ្រួសាររបស់ពួកគេនឹងម្ខាងទៀតឆ្លាក់ជាឈ្មោះថេយ៉ុង រ៉េមម៏សឡើងមក

"នេះ.... "ថេយ៉ុងបើកមើលរូបភាពក្នុងបន្តោងទាំងរលីងរលោងទឹកភ្នែកដោយក្តីរំភើបសម្លឹងមើលទៅជុងហ្គុកដែរទាញខ្សែរកដែលខ្លួនកំពុងពាក់អោយនាយតូចបានឃើញ

"បងកម្មង់អោយគេធ្វើមានតែបួនខ្សែរប៉ុណ្ណោះសម្រាប់គ្រួសាររបស់យើង រូបភាពក្នុងបន្តោងអាចផ្លាស់ប្តូរបានម្តងទៀតនៅពេលដែលកូនរបស់យើងបានកើត"ស្របជាមួយនឹងសម្តីគេក៏ទាញភរិយាមកអោបក្រសោបជាប់ទ្រូងអោនមុខជូតទឹកភ្នែកអោយថ្នមៗ

"អរគុណណាស់ជុងហ្គុក អរគុណដែលតែងតែទុកអូននិងកូនៗសំខាន់ក្នុងចិត្តបងមករហូត"

"មិនបាច់អរគុណទេ បងពេញចិត្តនឹងធ្វើចំពោះអូននិងកូនស្រាប់ហើយ"ជុងហ្គុកញញឹមស្រាលអោនថើបថ្ងាសរបស់ភរិយាថ្នមៗពោរពេញទៅដោយក្តីស្រលាញ់ដែលជ្រួលជ្រាបពេលក្នុងចិត្ត

[Accidentally met you ] COMPLETE ✔️Where stories live. Discover now