ភាគ២៩​:ខឹងបងរឿងអី?

5.9K 368 16
                                    

មួយសប្តាហ៏កន្លងផុត

ពេលល្ងាចក៏ឈានចូលមកដល់ម៉ាក់និងប៉ារបស់ថេយ៉ុងក៏បានមកមើលថែនិងសួរសុខទុក្ខនាយតូច ចំណែកជុងហ្គុកគេមានការងារដែរត្រូវចេញទៅដោះស្រាយតាំងតែពីព្រលឹមជាមួយបងប្រុសនិងមិត្តទើបគេចាកចេញទៅបន្ទាប់ពីម៉ាក់ប៉ាក្មេកបានមកដល់។មួយសប្តាហ៏មកនេះរបួសរបស់ថេយ៉ុងដែរសល់ពីគ្រាប់កាំភ្លើងនិងក្បាលក៏បានធូរស្បើយច្រើនពីរថ្ងៃទៀតគេបានត្រលប់ទៅផ្ទះវិញហើយព្រោះគ្រូពេទ្យចង់ប្រាកដថារាងកាយខាងក្រៅគេលែងអីហើយទើបអនុញ្ញាតអោយចេញប៉ុន្តែក៏ត្រូវមកពេទ្យពិនិត្យនិងរកវិធីព្យាបាលចំពោះការបាត់បង់ការចងចាំរបស់នាយតូចដូចគ្នា

"ហ្សេនយប់នេះទៅគេងជាមួយលោកតាលោកយាយទេចៅ? "លោកសូហ៊ីលដែរអង្គុយក្បែរចៅប្រុសកំពុងអង្គុយមើលសៀវភៅតុក្កតាក៏ចាប់សួរនាំហ្សេនឡើយជាហេតុធ្វើអោយអាល្អិតក៏ងើបទៅមើលមុខលោកតាខ្លួនបន្តិច

"ហ្សេនចង់ទៅបាទ តែបើទៅបាននរណាមើលថែអាប់ប៉ាទៅ? "សម្តីក្មេងតូចធ្វើអោយមនុស្សចាស់នៅក្នុងបន្ទប់សើចគិលឡើងមក

"មិនអីទេណា ហ្សេនទៅគេងជាមួយលោកតានិងយាយណាអាប់ប៉ាបានធូរច្រើនហើយ ស្អែកចាំកូនមកមើលអាប់ប៉ាម្តងទៀតក៏បាន"ថេយ៉ុងញញឹមមកកាន់កូនទើបហ្សេនងាកមកសើចដាក់លោកតាលោកយាយ

"បើចឹងយប់នេះអូនទៅគេងជាមួយតាយាយណាបាទ"

"បានណាចៅចាំយាយធ្វើម្ហូបដែរចៅចូលចិត្តអោយញ៉ាំណា"

"ហើយតានឹងអានសៀវភៅអោយស្តាប់មុនចូលគេងល្អទេចៅ?"

"យេ...អរគុណលោកតាលោកយាយ"នាយតូចសម្លឹងមើលកាយវិការកូនប្រុសដែរប្រលែងជាមួយឪពុកម្តាយខ្លួន ពេលនេះគេហាក់ប្រកែកអារម្មណ៏ខ្លួនឯងមិនបានឡើយថាគ្រប់គ្នាគឺជាគ្រួសាររបស់គេព្រោះថាបើមិនពាក់ព័ន្ធគ្នាអារម្មណ៏របស់គេក៏មិនកក់ក្តៅឬនឹកនាដូចជាពេលជួបកូនជួបគ្រួសារឡើយ

ពេលនេះទោះជាគេមិនចាំប៉ុន្តែគេជឿជាក់លើអារម្មណ៏ខ្លួនឯងថាគ្រប់គ្នាមិនបានកុហក គ្រប់គ្នាជាគ្រួសារ

ជជែកគ្នាបានមួយស្របក់ពេទ្យក៏ចូលមកពិនិត្យនិងចាក់ថ្នាំអោយរួចក៏ចាកចេញទៅវិញ ម៉ាក់ប៉ារបស់ថេយ៉ុងនៅកំដរគេរហូតដល់ម៉ោង៨យប់ទើបពួកគាត់នាំហ្សេនត្រលប់ទៅវិញដោយសារតែអាល្អិតនេះងងុយទៅហើយម្យ៉ាងនាយតូចក៏មិនចង់អោយពួកគាត់ទៅផ្ទះយប់ជ្រៅជាងនេះដែរ គេចង់អោយពួកគាត់បានសម្រាកអោយបានច្រើនព្រោះពួកគាត់ចាស់ហើយ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now