ភាគ២៦:ប៉ាកុំគេងម្នាក់ទៀតណា

5.1K 344 9
                                    

"ជុងហ្គុក... "លោកសូហ៊ីលនិងអ្នកស្រីអ៊ីលសុលនិងថេស៊ីនស្ទុះរត់ចូលមកខាងក្នុងមន្ទីរពេទ្យក៏ឃើញកូនប្រសារកំពុងអង្គុយអោបចៅប្រុសរបស់គាត់ក្បែរបន្ទប់សង្គ្រោះបន្ទាន់ ទាំងនៅមានរបួសត្រង់ស្មានិងក្បាលនៅឡើយ ក្បែរនោះក៏មានហូសុកដែរទើបតែមកដល់កំពុងឈរនិយាយទូរស័ព្ទទាក់ទងទៅកូនចៅអោយតាមស៊ើបពីអ្នកដែរហ៊ានមកធ្វើរឿងបែបនេះ

"ថេយ៉ុងយ៉ាងម៉េចហើយកូន? "លោកស្រីអ៊ីលសុលនិយាយទាំងអួលដើមកស្របពេលថេស៊ីនក៏ចូលមកពរក្មួយប្រុសមកសិនព្រោះគេយំដល់គេងលក់ក្នុងដៃរបស់ជុងហ្គុក មិនចង់អោយប្អូនថ្លៃលំបាកព្រោះគេក៏មានរបួសដែរ

ជុងហ្គុកមិនមាត់ គេងើបឈរធ្មឹងៗដូចមនុស្សគ្មានវិញ្ញាណហើយសុខៗក៏ស្រាប់តែលុតជង្គង់ចុះគ្រឹបនៅចំពោះមុខរបស់ម៉ាក់ប៉ារបស់ថេយ៉ុងដែរបង្ហាញទឹកមុខភ្ញាក់ផ្អើលលាយឡំនិងទឹកភ្នែកមកជាមួយគ្នា

"ខ្ងុំសុំទោស​.....ខ្ងុំរក្សាសន្យាជូនប៉ាម៉ាក់មិនបានល្អ...ខ្ងុំបណ្តោយអោយថេយ៏មានបញ្ហា ខ្ងុំសុំទោស"

"មិនអីទេកូន មិនអីទេណា ម៉ាក់និងគ្រប់គ្នាអត់បន្ទោសកូនទេ"អ្នកស្រីចូលមកលើកកូនប្រសារអោយងើបឈរឡើងស្របពេលប៉ារបស់ថេយ៉ុងក៏ចូលមកដាក់ដៃលើស្មាដែរមិនមានរបួសនាយថ្នមៗ

"ឯងធ្វើបានល្អបំផុតហើយ ជុងហ្គុក"គាត់ក៏ដឹងថាគេគ្មានបំណងអោយមានរឿងនេះកើតឡើង គ្រប់គ្នាក៏មិននឹកស្មានថាវានឹងកើតឡើងភ្លាមៗបែបនេះឡើយ

"បងបានទាក់ទងទៅសុកជីន និងយ៉ុនហ្គីហ្យុងហើយពួកគាត់កំពុងធ្វើដំណើរមកទីនេះហើយចំណែកកូនចៅបងកំពុងតែតាមស៊ើបហើយ"

"អរគុណបងប្រុសហើយរំខានបងថ្លៃជួបនាំហ្សេនទៅជួបពេទ្យអោយគេលាងរបួសផង គេទើបតែយំហើយគេងលក់មុននេះ"ជុងហ្គុកនិយាយអរគុណទៅកាន់ហូសុកហើយបែរទៅនិយាយជាមួយថេស៊ីនព្រោះតែហ្សេនគេចចេសមិនព្រមអោយពេទ្យលាងរបួសអោយ

"មិនអីទេ ចាំបងនាំគេទៅ"

"តែឯងក៏ត្រូវទៅអោយពេទ្យលាងរបួសនិងយកគ្រាប់ចេញដែរ"ហូសុកបន្លឺឡើងស្របពេលថេស៊ីនក៏ងក់ក្បាលយល់ស្របដូចគ្នា

[Accidentally met you ] COMPLETE ✔️Where stories live. Discover now